លោក សម រង្ស៊ី ជួបជាមួយអ្នកគាំទ្រនៅក្រៅប្រទេស
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា
ឆ្នាំ១៩៩១ មានសារសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរទូទៅ
ព្រោះសន្តិភាពទីក្រុងប៉ារីសបាននាំមកនូវ ឯករាជ្យភាព អធិបតេយ្យភាពទឹកដី សុខសន្តិភាព
ប្រជាធិបតេយ្យ និងការគោរពបាននូវសិទ្ធិ មនុស្ស ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ត្រូវបានប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យគោរពធ្វើជារៀងរាល់ឆ្នាំ
ក្នុងនោះដើម្បីរំលឹកដល់ស្នាព្រះហស្ថរបស់ព្រះមហាវីរក្សត្រ នរោត្ត សីហនុ ផងដែរ
ដែលព្រះអង្គបានខិតខំប្រឹងប្រែងក្នុងការបង្រួបបង្រួមជាតិ ឲ្យស្ថេរភាពសង្គម
បញ្ចប់សង្គ្រាមស៊ីវិល រហូតទទួលបានការចុះហត្ថលេខានៅទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា
ឆ្នាំ១៩៩១ នេះឡើង ។
លោក សម រង្ស៊ី ក្នុងឋានះជាប្រធានគណបក្ស សង្គ្រោះជាតិ
ក្នុងពិធីប្រារព្វខួបទី២១ឆ្នាំ នៃការ អបអរសាទរសន្តិភាពទីក្រុងប៉ារីស « ថ្ងៃទី២៣
ខែតុលា ឆ្នាំ១៩៩១-ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ » នៅទីស្នាក់កាលកណ្តាលរបស់គណបក្ស សម
រង្ស៊ី កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ ដែលមានការចូលរួមពីសំណាក់សមាជិក-សមាជិការគណបក្ស
សង្គ្រោះជាតិ-គណបក្ស សម រង្ស៊ី-គណបក្ស សិទ្ធិមនុស្ស រួមជាមួយនិងប្រជាពលរដ្ឋដែលជាអ្នកគាំទ្រមានចំនួនយ៉ាងច្រើនកុះករផងដែរនោះ
លោកបានមានប្រសាសន៏ឲ្យដឹងថា យើងដែលជាអ្នកប្រជាធិបតេយ្យ និងស្រលាញ់ជាតិ គឺបានចងចាំទាំងអស់គ្នាថាថ្ងៃទី២៣
ខែតុលា ឆ្នាំ១៩៩១ បើគិតមកដល់ ពេលនេះគឺមានរយៈពេល២១ឆ្នាំហើយ
ដែលកាលនោះនៅប្រទេសបារាំង មានការចុះហត្ថលេ ខាស្តីពីកម្ពុជា
ដែលក្នុងនោះមានភាគីខ្មែរទាំង៤ក្រុមរួមមាន ភាគីដែល តំណាងដោយរដ្ឋកម្ពុជា ភាគីតំណាងឲ្យចលនាហ៊្វុនស៊ិនប៉ិច
ភាគីចលនាដឹកនាំដោយលោកតា ស៊ឺន សាន ហើយនិងភាគីខ្មែរក្រហម
ដែលបានឲ្យឈ្មោះខ្លួនឯងថាកម្ពុជាប្រជាធិបតេយ្យ បានធ្វើការសម្រុះសម្រួលគ្នា
និងឯកភាពគ្នារកដំណោះស្រាយជូនប្រទេសកម្ពុជា ក្នុង នោះក៏មានសហគមន៏អន្តរជាតិ
លើកទឹកចិត្តគាំទ្រ និងជួយជម្រុញឲ្យភាគីខ្មែរទាំងបួននេះ ជួបជុំគ្នានៅទីក្រុងប៉ារីស
ដើម្បីចុះហត្ថលេខាជាមួយនិងប្រទេសចំនួន១៨ផ្សេង
ទៀត ដែលក្នុងនោះប្រទេសជាមិត្តមានមហាអំណាច
រួមជាមួយប្រទេសជិតខាងកម្ពុជាផងដែរ ។
លោក សម រង្ស៊ី បានមានប្រសាសន៏បន្តថា
មូលហេតុអ្វីបានជាយើងថា សន្តិភាពទីក្រុងប៉ា រីស មានសារសំខាន់ដ៏ខ្លាំង
និងដ៏ត្តមឧត្តមចំពោះប្រទេសកម្ពុជា ? ដោយលោក បានជំរាបថា បើនិយាយឲ្យខ្លីទៅ ប្រសិនបើពុំមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
គឺប្រទេសកម្ពុជាសព្វថ្ងៃនេះ និងក្លាយទៅជាខេត្តមួយនៃប្រទេសយួនបាត់ទៅហើយ
និងមិនមាននៅសល់គង់វង្សជាប្រទេសមួយដូចសព្វថ្ងៃនេះទេ ដែលមានអ្នកស្នេហាជាតិចេញមុខ
និងបង្ហាញនូវឧត្តមគតិស្នេហជាតិ ក្នុងការធ្វើសកម្មភាពដូចជាសព្វថ្ងៃនេះ ។
ប្រធានគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាបានមានប្រសាសន៏បន្តទៀតថា
បើគ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១
ប្រទេសកម្ពុជារបស់យើងក្លាយ ទៅជាកម្ពុជាក្រោមមួយទៀតបាត់ទៅហើយ ឬមួយក៏ក្លាយទៅជាប្រទេសមួយដូចជាប្រទេស
លាវ ។ ដូច្នេះយើងជាខ្មែរដែលស្រលាញ់ជាតិ ស្នេហាលទ្ធិប្រជាធិបតេយ្យ ត្រូវតែសម្តែងការ
អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានធ្វើឲ្យប្រទេសជាតិរបស់យើងនៅ
មានជីវិត ជាប្រទេសមួយមានមោទនភាពជាខ្មែររហូតមកដល់សព្វថ្ងៃនេះ ។
ជាមួយគ្នានោះលោក សម រង្ស៊ី
ក៏បានធ្វើការរំលឹកឡើងដោយត្រួសៗផងដែរថា មូលហេតុអ្វី បានជាប្រទេសកម្ពុជារបស់យើងអាចរួចខ្លួន
មិនស្ថិតនៅក្រោមការគ្រប់គ្រង និងការលេបយក ទឹកដីពីសំណាក់ប្រទេសយួនដូចជាប្រទេសលាវ
គឺដោយសារតែយើងមានកម្លាំងស្នេហាជាតិ ហើយកម្លាំងស្នេហាជាតិនេះ គឺបានដឹកនាំដោយព្រះករុណាព្រះបាទ
នរោត្តម សីហនុ ដែលព្រះអង្គទើបតែបានយាងចូលទីវង្គតទៅនេះ ។ លោក សម រង្ស៊ី បន្ថែមថា
ព្រះបាទ នរោត្តម សីហនុ គឺជាអគ្គមគ្កុទេសន៏ដ៏ឆ្នើម
ដែលបានធ្វើឲ្យប្រទេសជាតិរួចផុតពីមរណៈ ដែលជាតិរបស់យើងមិនរលាយសាបសូន្យ
ដែលនៅមានកម្លាំងអ្នកស្នេហាជាតិផុសផុល ហើយទឹកដីរបស់យើងគឺបាននៅគង់វង្សដូចសព្វថ្ងៃ គឺដោយសារតែស្នាព្រះហស្ថរបស់ព្រះករុណា
ព្រះបាទ នរោត្តម សីហនុ ។ លោកថា លោកនៅចងចាំ គឺពីមុនពិបាកណាស់យួនគេថាគេបានយកស្រុកខ្មែរបានហើយ
គឺគេគ្មានអ្វីចរចារជាមួយកម្ពុជាឡើយ ដែលកាលនោះសម្តេចព្រះនរោត្តម សីហនុ
ព្រះអង្គបាន សម្តែងនូវសឆន្ទៈរបស់ព្រះអង្គក្នុងក្នុងការបង្រួបបង្រួមដោយទ្រង់មិនចង់ឲ្យមានសង្គ្រាម
គឺចង់ធ្វើការចរចារជាមួយនិងយួន គឺព្រះអង្គទ្រង់បានឡាយព្រះហស្ថលេខាលើលិខិតមួយច្បាប់ផ្ញើរទៅនាយករដ្ឋមន្រ្តីយួន
លោក ផាន់ វ៉ាន់ដុង តែគេមានការក្រអើតក្រទម និងមើលងាយចំពោះ ព្រះបាទ នរោត្តម សីហនុ
មិនព្រមទទួលការចរចារឡើយដោយផ្ញើព្រះរាជសាររបស់ព្រះអង្គ វិលមកថ្វាយទ្រង់វិញ ។
ប្រធានគណបក្ស សង្គ្រោះជាតិ ដ៏មានប្រជាប្រិយភាពលោក សម
រង្ស៊ី បានថ្លែងទៀតថា កាល នោះយួនបានមើលងាយព្រះបាទ នរោត្តម សីហនុ យ៉ាងខ្លាំងដោយគេថា
ព្រះបាទ នរោត្តម សីហនុ អស់មានអនាគតហើយ គេមិនត្រូវការចរចារជាមួយទ្រង់ឡើយ ដោយគេថា ស្រុកខ្មែរគេលេបយកបានអស់ហើយ
មិនត្រូវទាក់ទងចរចារជាមួយចលនាស្នេហាជាតិទៀតទេ ។
ជាមួយគ្នានោះលោក សម រង្ស៊ី ក៏បានរំលឹកប្រវត្តិសាស្រ្តនៅការកកើតថ្ងៃទី២៣
ខែតុលា ឆ្នាំ១៩៩១ សន្តិភាពទីក្រុងប៉ារីសទៀតថា ប្រការដែលយួនមើលងាយខ្មែរ
និងមើលងាយព្រះជេស្តាររបស់ព្រះករុណា ព្រះបាទនរោត្តម សីហនុ បែបនេះហើយ
ទើបបានជាព្រះអង្គទ្រង់សម្រេចព្រះទ័យបង្រួបបង្រួមកម្លាំងខ្មែរអ្នកតស៊ូ ដើម្បីច្បាំងជាមួយនិងយួនដើម្បីដេញយួនចេញពីប្រទេសកម្ពុជា
រហូតការតស៊ូរបស់ព្រះអង្គទទួលបានជោគជ័យ ស្វែងរកឯកភាពជាតិ សុខសន្តិភាព ការគោរពលទ្ធិប្រជាធិបតេយ្យ
និងការគោរពសិទ្ធិមនុស្ស មានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ។
ដែលទាំងអស់នេះហើយគឺជាព្រះរាជគំរូរបស់ព្រះអង្គដ៏ឆ្នើម ដែលខ្មែរយើងត្រូវ
តែចងចាំទាំងអស់គ្នា ។ លោក សម រង្ស៊ី បានបន្តទៀតថា ព្រះរាជគំរូ ស្នាព្រះហស្ថ
និងព្រះរាជតម្រិះរបស់ព្រះករុណាព្រះបាទនរោត្តម សីហនុ ដែលព្រះអង្គបានដឹកនាំចលនាតស៊ូក្នុង
ការដេញយួនឈ្លានពានចេញពីប្រទេសកម្ពុជាទទួលបានជោគជ័យ ទើបយើងបានសម្រេច កើតមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះឡើង
។
ប្រធានគណបក្ស សង្គ្រោះជាតិ ដែលថ្លែងពីប្រទេសកាណាដា
តាមប្រទូរស័ព្ទក្នុងពិធីអបអរ សាទរកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ដែលរៀបចំឡើងដោយគណបក្ស សង្គ្រោះជាតិ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
លោកបានមានប្រសាសន៏ទៀតថា ប្រសិនបើ ពុំមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣
ខែតុលា ឆ្នាំ១៩៩១ទេ ប្រទេសជាតិរបស់យើងពិតជារលាយបាត់ហើយ
ទាំងអស់នេះយើងទាំងអស់គ្នាត្រូវតែចងចាំ និងដឹងគុណដល់ស្នាព្រះហស្ថ ព្រះករុណា
ព្រះបាទ នរោត្តម សីហនុ ដែលព្រះអង្គបានដឹកនាំកម្លាំងតស៊ូនាំមកនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ
។ លោក សម រង្ស៊ី បន្តថា បើយើងងាកមកមើលគណបក្ស សង្គ្រោះជាតិវិញឃើញថា
ឥឡូវនេះគណបក្ស សង្គ្រោះជាតិ ប្រជាពលរដ្ឋគាំទ្រកាន់តែច្រើនឡើងៗ នៅទូទាំងប្រទេសកម្ពុជារហូតដល់ក្រៅប្រទេស
ដែលមានតែគណបក្ស សង្គ្រោះជាតិ ទេ ហើយក្នុងនោះផងដែរ គឺមានតែគណបក្សប្រឆាំងទេដែលតែងតែរំលឹកដឹងគុណជានិច្ចចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
។
លោក សម រង្ស៊ី បន្តថា ក្នុងនោះមានតែកម្លាំងគណបក្ស
សង្គោះជាតិ តែមួយផងដែរ ដែលតំណាងឲ្យកម្លាំងអ្នកស្នេហាជាតិ ហើយគណបក្ស
សង្គ្រោះជាតិ និងដង្ហែរតាមព្រះរាជតម្រិះ គោរពសម្តេចព្រះ នរោត្តម សីហនុ
ជាព្រះរាជគំរូ ជានិច្ច ។
លោក សម រង្ស៊ី បន្តទៀតថា កាលពីព្រះអង្គនៅមានព្រះជន្ម
គឺព្រះអង្គបានដើរទួនាទីជាអ្នក ស្នេហាជាតិ ដែលបានធ្វើឲ្យយើងមិនអាចបំភ្លេចបាន
នូវស្នាព្រះហស្ថ និងព្រះរាជកិច្ចរបស់ ទ្រង់
បើទោះបីជាពេលនេះព្រះអង្គយាងចូលទីវង្គតទៅហើយក្តី តែយើងនៅតែចងចាំមិនអាច ភ្លេចបានឡើយ
នូវព្រះរាជតម្រិះ និងព្រះរាជជំហ៊រ ដែលព្រះអង្គមានឧត្តមគតិស្នេហជាតិជានិច្ច ។
ដូចនេះហើយ បានជាបងប្អូនដែលជាអ្នកស្នេហាជាតិ
នាំគ្នាមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ដែលគណបក្សមួយនេះ គឺជាតំណាងឲ្យកម្លាំងស្នេហាជាតិ
ក្នុងការ រំដោះប្រទេសជាតិរបស់យើង និងសង្គ្រោះទឹកដីខ្មែរ ប្រជាពលរដ្ឋខ្មែរ
សង្គ្រោះដីធ្លី ស្រែចំការ ព្រៃឈើ បឹងបួរ ស្ទឹង ទន្លេ ទ្រព្យសម្បតិជាតិ
ទ្រព្យសម្បត្តិប្រជារាស្រ្ត ដើម្បីប្រមូលសងប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា
និងការសង្គ្រោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអនាគតកូនចៅខ្មែរជំនាន់ក្រោយៗទៀត
ពីការដឹកនាំប្រទេសរបស់គណបក្សកាន់អំណាចសព្វថ្ងៃ ដែលមិនបានយកស្មារតីស្តីភាពទីក្រុងប៉ារីសមកអនុវត្តន៏នោះ
។
សូមជំរាបជូនផងដែរ គណបក្ស សង្គ្រោះជាតិ ដែលមានលោក សម
រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអុប្រធានទៅថ្ងៃអនាគតដ៏ខ្លី និងរួមជាមួយឥស្សរជននយោបាយជាច្រើនរួបទៀតនៅក្នុងជួរគណបក្ស
សង្គ្រោះជាតិ គឺដើរតួជាប្រវត្តិសាស្រ្តក្នុងការសង្គ្រោះជាតិរបស់យើងឲ្យទាល់តែបាននៅឆ្នាំ២០១៣ខាងមុខនេះ
៕

No comments:
Post a Comment
yes