សកម្មភាពថ្ងៃអបអរសាទរឆ្នាំ២១ កិច្ចព្រៀងទីក្រុងប៉ារីស ប្រារព្វធ្វើនៅទីស្នាក់ការកណ្តាល
គណបក្ស សងគ្រោះជាតិ ២៤ តុលា ០១២
របត់នយោបាយនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ
គឺតម្រូវ និងទាមទារយ៉ាងដាច់ខាតឲ្យអ្នប្រជាធិបតេយ្យធ្វើការរួមកម្លាំងគ្នាជាសំឡេងតែមួយ ដើម្បីតទល់ និងប្រគួតប្រជែងជាមួយគណបក្សកាន់អំណាចសព្វថ្ងៃ
ព្រោះប្រសិនបើអ្នកប្រជាធិបតេយ្យមិនធ្វើការរួមកម្លាំងគ្នាទេនោះ និងធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងជ្រោះមរណៈ
ដែលមិនអាចសង្គ្រោះបានឡើយ ។
គណបក្ស
សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា
ជាអនុប្រធាននៅពេលខាងមុខ រួមជាមួយនិងឥស្សជននយោបាយកំពូលៗដែលជាស្នូល គឺគណបក្ស
សង្គ្រោះជាតិ មានតួនាទីយ៉ាងសំខាន់
សម្រាប់សង្គ្រោះប្រទេសជាតិ និងប្រជាពលរដ្ឋឲ្យរួចផុតពីរអំណាចដែលគ្រប់គ្រងដោយគណបក្សកាន់អំណាចសព្វថ្ងៃ ។
គណបក្សប្រជាជនដែលកំពុងតែកាន់អំនាច គឺត្រូវបានគេមើលឃើញថា បាននិងកំពុងតែដឹក នាំប្រទេសតាមរបៀបផ្តាច់ការ
ដោយមិនបានគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិ ភាពទី ក្រុងប៉ារីសឡើយ
ដែលបង្ហានេះបង្ហាញឲ្យឃើញពីគ្រោះថ្នាក់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋ យ៉ាងខ្លាំង ។
ដូចនេះប្រសិនបើប្រជាពលរដ្ឋដែលជាអ្នកប្រជាធិបតេយ្យ មិនរួមគ្នាជាមួយ គណបក្ស
សង្គ្រោះជាតិទេ មិនយូរទេប្រទេសជាតិរបស់យើងនិងធ្លាក់ទៅដល់រណ្តៅជ្រោះមរណៈជាក់ជាមិនខាន
ហើយប្រជាពលរដ្ឋនិងរស់នៅរងទុក្ខលំបាលវេទនា រស់ជាងស្លាប់ទៅទៀត ដូចជាប្រជាពលរដ្ឋខ្មែរនៅកម្ពុជាក្រោម
។
គណបក្ស សង្គ្រោះជាតិ មានគោលជំហ៊រយ៉ាងរឹងមាំ ក្នុងការស្វែងរកអ្នកប្រជាធិបតេយ្យរួមគ្នា
ដើម្បីធ្វើឲ្យជាតិរស់ និងប្រជាពលរដ្ឋរស់នៅបានសុខសាសន្ត ដែលទាំងអស់នេះក៏ជាព្រះទ័យ
ចង់បានរបស់អង្គព្រះនរោត្តម សីហនុ ផងដែរ ។
សូមជំរាបផងដែរថា គណបក្ស
សង្គ្រោះជាតិ នៅបន្ទាប់ពីទទួលបានជ័យជំនះក្នុងការបោះឆ្នោតឆ្នាំ២០១៣ហើយនោះ
និងធ្វើការដឹកនាំប្រទេសឲ្យមានភាពរីកចំរើនលើគ្រប់វិស័យ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការគោរពនូវសិទ្ធិប្រជាពលរដ្ឋ
គោរពលទ្ធិប្រជាធិបតេយ្យ និងស្មារតីសន្តីភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា
ឆ្នាំ១៩៩១ ដែលជាស្នាព្រះហស្ថរបស់ព្រះ ករុណា ព្រះបាទ នរោត្តម សីហនុ ដែលកូនខ្មែរគ្រប់រូបមិនអាចបំភ្លេចបាននោះ
។
ជាមួយគ្នានេះលោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី
ក៏បានមានប្រសាសន៏ឲ្យដឹងផងដែរថា
របត់នយោបាយសព្វថ្ងៃគឺទាមទារឲ្យមានការបង្រួបងប្រួមគ្នាជាធ្លុងមួយ ដើម្បីរក្សាជាតិ
របស់យើងឲ្យនៅគង់វង្ស ជាពិសេសធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមួយនេះ មានឈ្មោះបោះ
សម្លេងនៅលើឆាកអន្តរជាតិ ។
លោក គង់ គាំ បានមានប្រសាសន៏បន្តថា ឥឡូវនេះគណបក្សដែលត្រូវប្រគួតប្រជែងនៅក្នុងប្រទេសកម្ពុជា
គឺមានតែបក្សមួយទល់និងមួយប៉ុណ្ណោះគឺគណបក្ស សង្គ្រោះជាតិ ទល់ជាមួយនិងគណបក្សកាន់អំណាចសព្វថ្ងៃ
ដែលក្នុងនោះគណបក្ស សង្គ្រោះជាតិ តំណាងឆន្ទៈរបស់ប្រជាពលរដ្ឋ
គឺមិនតិចជាងគណបក្សប្រជាជនកាន់អំណាចឡើយ ។ ហេតុដូចនេះរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន
គឺត្រូវតែបើកផ្លូវឲ្យលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ វិលមកចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២១៣ខាងមុខជាដាច់ខាត
។
លោក គង់ គាំ បានមានប្រសាសន៏បន្តថា ក្នុងនោះប្រសិនបើជាគណបក្សប្រជាជនកាន់អំណាចមិនគោរព
មិនដង្ហែរ និងមិនបន្តស្មារតីរបស់ព្រះមហាវីរក្សត្រទេ ទុកឲ្យគណបក្ស
សង្គ្រោះជាតិដង្ហែរបន្ត
ក្នុងការធ្វើឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រេចបានត្រឹមត្រូវពេញ លិញនៅក្នុងពេលដែលគណបក្ស
សង្គ្រោះជាតិ ឈ្នះឆ្នោតឆ្នាំ២០១៣ ។
ប្រធានស្តីទីរបស់គណបក្ស
សម រង្ស៊ី លោក គង់ គាំ បានឲ្យដឹងទៀតថា
ការរួបរួមគ្នារវាងអ្នកប្រជាធិបតេយ្យពិតជាមានសារសំខាន់ខ្លាំងណាស់
ព្រោះកម្លាំងនិងសន្ទុះនៃការគាំទ្របន្ទាប់ពីមានការបោះឆ្នោតឃុំ-សង្កាត់រួចមកសបញ្ជាក់ឲ្យឃើញថា
ជាផ្លូវមួយអាចឲ្យអ្នកប្រជាធិបតេយ្យទទួលបានជោគជ័យលើគណបក្សកាន់អំណាចបាននៅពេលបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ
។
លោកបន្តថា ជាតិត្រូវការយើង
ដូច្នេះអ្នកប្រជាធិបតេយ្យត្រូវតែរួបរួមគ្នា ដែលការរួបរួមអ្នកប្រជាធិបតេយ្យរវាងអ្នកប្រជាធិបតេយ្យនេះ ក៏ជាឆន្ទះរបស់ប្រជាពលរដ្ឋខ្មែររបស់យើងផងដែរ
ដើម្បីបញ្ចប់អំណាចផ្តាប់ការនៅកម្ពុជាឲ្យខានតែបាន ។
ប្រធានស្តីទីរបស់គណបក្ស
សម រង្ស៊ី លោក គង់ គាំ មានប្រសាសន៏បន្តទៀតផងដែរថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែររាប់សិបឆ្នាំមកនេះ
គឺសមល្មមដល់ពេលត្រូវតែបញ្ចប់នៅឆ្នាំ២០១៣នេះហើយ ។ ពីព្រោះប្រជាពលរដ្ឋខ្មែរ ធ្លាប់ទទួលរងការជិះជាន់ធ្វើបាប
ការបណ្តេញចេញទាំងបង្ខំ ដើម្បីរំលោភយកដីធ្លី ការកើតមានសង្គ្រាមរាំរ៉ៃ
ការរស់នៅក្រោមឥទ្ធិពលគ្រប់គ្រងរបស់បរទេសឈ្លានពាន និងការទទួលរងភាពអយុត្តិធម៌
ដោយសារប្រព័ន្ធតុលាការមិនឯករាជ្យច្រើនណាស់ទៅហើយផងដែរ ។
ហើយលោកសូមកោតសរសើរប្រជាពលរដ្ឋទាំងអស់
ដែលបានមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ លោកជឿថាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកចូលរួមជាមួយនិង គណបក្ស
សង្គ្រោះជាតិ គឺជាអ្នកស្នេហាជាតិយ៉ាងពិត
ប្រាកដ
ព្រោះយើងគ្មានជំរើសអ្វីក្រៅតែអំពីគណបក្ស សង្គ្រោះជាតិទេ ហើយមានតែគណ
បក្ស
សង្គ្រោះជាតិ តែមួយប៉ុណ្ណោះដែលជាគូរប្រជែងជាមួយនិងគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ
ក្នុងការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ខាងមុខ ។ ព្រោះប៉ូលនយោបាយនៅឆ្នាំ២០១៣នេះគឺមានតែពីរប៉ុណ្ណោះ គឺប៉ូលរបស់អ្នកប្រជាធិបតេយ្យ គណបក្ស
សង្គ្រោះជាតិ និងប៉ូលរបស់គណបក្សកាន់អំណាចសព្វថ្ងៃដែលដឹកនាំប្រទេសឈានទៅរករណ្តៅមរណៈ
ដែលតំណាងដោយគណបក្សប្រជាជន
។
ដូចនេះមានតែគណបក្ស
សង្គ្រោះជាតិ តែមួយប៉ុណ្ណោះដែលជាក្តីសង្ឃឹមចុងក្រោយបង្អស់ របស់ប្រជាពលរដ្ឋខ្មែរ
និងប្រទេសជាតិរបស់យើង ។





No comments:
Post a Comment
yes