ក្រោមការផ្ដួចផ្ដើមរៀបចំដោយក្រសួងព័ត៌មាន និងក្រុមភាសាជាតិភាសាខ្មែរ នាឱកាសនោះ មានពិធីករ ពិធីការិនី អ្នកសារព័ត៌មាន និងបុគ្គលិកក្នុងប្រព័ន្ធផ្សព្វផ្សាយប្រមាណជាង៤០០នាក់នៅទូទាំងប្រទេស ចូលរួម។ តារាដែលលេចធ្លោ ហើយលេចមុខនាឱកាសនោះរួមមាន នាងស៊ឹម សូលីកា លោកអេង រិទ្ធី នាងថន លក្ខិណា នាងរស់ សុធាវី(ហង្សមាស) ឌីជេតាប៊ុយ លោកប៊ីអាយជី លោកភោ សុផានិត និងអ្នកអានព័ត៌មាន ព្រមទាំងតារាៗជាពិធីករពិធីការិនីថ្មោងថ្មី យ៉ាងច្រើនកុះករ។
ក្រុមប្រឹក្សាជាតិភាសាខ្មែរ អះអាងថា នឹងអនុម័តពាក្យពេចន៍មួយចំនួន ដើម្បីអាចឲ្យពិធីករ ពិធីការិនីទាំងឡាយ ដែលកំពុងប្រើច្របូកច្របល់នេះ កុំឲ្យខុសជាថ្មីទៀត។ ក្រុមសិល្បករសិល្បការិនី ទទូចសុំឲ្យមានវគ្គសិក្ខាសាលាបែបនេះញឹកញាប់ ដើម្បីមានឱកាសបានកែតម្រូវ។ ពិធីនោះ ក៏មានប្រគល់ជូនសញ្ញាប័ត្រដល់អ្នកចូលរួមសរុបទាំងជាង៤០០នាក់នោះផងដែរ៕
No comments:
Post a Comment
yes