សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 16, 2014

លោក​ស៊ូប៊េឌី៖អ្នក​ដែលត្រូវ​ចោទប្រកាន់គួរតែ​ជា​អ្នក​បាញ់​បាតុករ


លោកស៊ូរិយ៉ា ស៊ូប៊េឌី​បាន​អំពាវនាវ​អោយ​មាន​ការ​ស៊ើបអង្កេត​អោយ​បានពេញ​លេញ​លើ​ការការ​ប្រើហិង្សា​ទៅ​លើបាតុករ រហូត​ដល់មានការបាញ់​សម្លាប់​ពួកគេ។ អ្នករាយការណ៍​ពិសេសរូប​នេះ​ ក៏បាន​អោយ​មាន​ការ​ដោះលែង​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន នៅ​ក្នុងហេតុការណ៍​ហិង្សា​កាល​ពី​ដើម​ខែ​មករា​នេះ​ផងដែរ។

ពី​បន្ទប់សន្និសីទ​កាសែត​នៃ​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ លោក​សាស្ត្រាចារ្យ ស៊ូរិយា ស៊ូបេឌី​បាន​ថ្លែងថា ការ​ចោទប្រកាន់​គួរ​តែ​ត្រូវបាន​ធ្វើ​ទៅអ្នក​ដែល​បានបាញ់​សម្លាប់​បាតុករ ជាជាង​បាតុករ ដែល​ទទួល​រងការ​បង្ក្រាប។ អ្នករាយការណ៍ពិសេស​របស់អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដែល​បានបង្ហាញ​អារម្មណ៍​សប្បាយចិត្ត​ច្រើន ដោយ​បាន​លើក​បញ្ហា​ជាច្រើន​ ដែល​លោកថា ត្រង់ទៅត្រង់មក​ ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នោះ ក៏​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​ពេញលេញ​មួយ​លើ​ករណី​​ប្រើហិង្សា​ទៅ​លើ​បាតុករ ហើយ​អោយ​ដោះលែង​អោយ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន ពិសេស​អ្នក​ដែល​មាន​ជំងឺ​ត្រូវទទួល​បាន​ការ​ព្យាបាល និង​អនុញ្ញាត​អោយពួកគេ​បាន​ជួប​ក្រុម​គ្រួសារ​។ លោកស៊ូបេឌី​កំពុង​និយាយ​អំពី​ប្រធាន​សហជីព អ្នកការពារ​សិទ្ធិមនុស្ស និង​តំណាង​កម្មករ​ចំនួន​២៣​នាក់​ដែល​កំពុង​ត្រូវ​ឃុំ​ខ្លួន​ក្នុង​មន្ទីរឃុំឃាំង​ត្រពាំងផ្លុង​ក្នុង​ខេត្ត​កំពង់ចាម។

លោកស៊ូបេឌី​ក៏​បាន​ស្នើអោយ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ​អំពី​មូលហេតុ​នៃ​ការ​ដាក់បំរាម​មិន​អោយ​មាន​ការ​រៀបចំ​បាតុកម្ម។ មន្ត្រីតំណាង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​សោកស្តាយ​ចំពោះ​ការ​ដាក់កំហិត​របស់​រដ្ឋាភិបាល​កដែលហាមប្រាមមិនអោយ​គណបក្ស​សង្គ្រោះជាតិ​បាន​រៀបចំ​បាតុកម្ម​ដែល​លោកស៊ូបេឌី​បាន​ហៅថា​ជា​ មធ្យោបាយ​នៃ​សំដែង​មតិ​របស់​ពលរដ្ឋ​។

ការ​ស្នើអោយ​ភាគី​ពាក់ព័ន្ធ​ពិចារណាឡើងវិញ​អំពី​ការផ្តល់​ប្រាក់បៀវត្សរ​សមរម្យ​ដល់​កម្មករ​កាត់ដេរ​ត្រូវ​បាន​លោក​ស៊ូរិយ៉ា ស៊ូបេឌី​លើកឡើង​នៅ​ក្នុង​សន្និសីទកាសែត​ដែរ។

បើទោះជា​បាន​សំដែង​ការ​សោកស្តាយ​ទៅលើ​សំណុំរឿង​មួយ​ចំនួន អ្នករាយការណ៍​ពិសេស​ក៏​បាន​ប្រាប់អ្នកកាសែត​អោយដឹង​ថា លោក​បាន​សប្បាយចិត្ត​នៅពេល​ដែល​លោក​បាន​ជួប​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដោយ​បាន​និយាយ​ត្រង់ៗ​អំពី​បញ្ហា​ជាច្រើន និង​បាន​ជួប​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​នានា​ផ្សេងៗទៀត ដូចជា​លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន លោក​រដ្ឋមន្ត្រី​ក្រសួងការងារ​អ៊ិត សំហេង លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង លោករដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ព្រុំ សុខា និង​លោក​អភិបាលរាជធានីភ្នំពេញ​ប៉ា សុជាតិវង្ស។

អ្នក​រាយការណ៍​ពិសេស​បាន​ថ្លែង​ថា លោក​បាន​ទទួល​ការ​សន្យា​ជា​ច្រើន​ពី​មន្ត្រី​រដ្ឋាភិបាល៕

No comments:

Post a Comment

yes