សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 30, 2012

ពេជ្រ សោភា ធ្លាយ​​រឿង​​ស្នេហា​​ជា​មួយ​​មន្ត្រី​ទា​ហាន​​ជាន់​ខ្ពស់​​

ពេជ្រ សោភា ធ្លាយ​រឿង​ស្នេហា​ជាមួយ​មន្ត្រី​ទាហាន​ជាន់ខ្ពស់​

ចាប់តាំងពី​បែកបាក់​ជា​មួយគូ​ដណ្តឹង​នៅ​អាមេរិក​ឈ្មោះ​ប៊ុន​ច​ន​តារាចម្រៀង​ល្បីឈ្មោះ​នាង ពេជ្រ​សោភា​មិន ដែល​លេច​ធ្លាយ​មាន​ស្នេហា​ជាមួយ​បុរស​ណា​ឡើយ​ក្រៅពី​មានការ​លើកឡើងថា នាង​មាន​ឧកញ៉ា ជា​មេធាវី​ម្នាក់ ទៅ​បោះ​សោ​ឡាន​ទិញ​ស្នេហា​របស់​នាង​ដល់​មុខផ្ទះ ហើយ​ត្រូវ​នាង​ច្រាស​ដោយ​ពាក្យសម្តី​មិន​ចុះ​ញ​ម​ត្រលប់​វិញ​។ ម្លោះ​ហើយ ទើប​ម្នាក់ៗ​មានការ​ភ្ញាក់ផ្អើល​នៅពេល​លេច​ឮថា​នាង​បាន​បង្កាត់ភ្លើង​ស្នេហា​ជាមួយ​មន្ត្រី​ទាហាន​ជាន់ខ្ពស់​ដ៏​មានមុខ មាត់​ម្នាក់​នៅក្នុង​ស្រុក ប្រមាណ​ជាមួយ​រយៈ​ទៅហើយ​។

ប្រភព​ដែល​ទម្លាយ​ចេញ​បញ្ជាក់ថា បុរស​ដែល​នាង ពេជ្រ សោភា​ទ​ទួទ​ល​ជា​គូ​ស្នេ​ហ៏​នេះ មាន​វ័យ​ប្រមាណ​ជា​៣០​ឆ្នាំ មាន​រាង​ខ្ពស់​ស​ស្តើង ភ្នែក​តឹង​ជា​កូនកាត់​ចិន ហើយ​បើ​និយាយ​ពី​អំណាច និង​ប្រាក់កាស​វិញ គឺមាន​មន្ត្រី​ខ្លះ​ពិ​បាក​ប្រ ដូច​បាន ដោយសារតែ​លោក​មាន​តំណែង​ជាប់​ខ្លួន​នៅក្នុង​ស្រុក​ផង នៅក្រៅ​ប្រទេស​ផង និង​ជា​អ្នក​ជំនួញ​​មាន មុខមាត់​ទៀត​។​នាង​ពេ​ជ្យ​សោភា និង​ប្រុស​ម្នាក់នេះ​អាចឈាន​ដល់​ចំណង​អា​ពារ​ហ៍​ពិពាហ៍​មិនយូ​មិនឆាប់ ដោយសារតែ​គេ​ឧស្សាហ៍​ឃើញ​បុរស​នោះ​លេចមុខ​នៅផ្ទះ​របស់​នាង​ដោយ​ភាពសាមញ្ញ​ហើយ​បាន​ទិញ​សា​រ៉ុង​រាប់​រយ​ជូន​ម្តាយ​នាង​កាលពី​ថ្ងៃមុន​ភ្ជុំបិណ្ឌ​នេះ​ដើម្បីឱ្យ​ម្តាយ​នាង​យកទៅ​ចែក​ចាស់ៗ​នៅ​ស្រុក​មេសាង ក្នុង​ខេត្តព្រៃ​វែង​​ដែលជា​ស្រុក​របស់​នាង​ទៀតផង​។ មន្ត្រី​នោះ​មិនមែនជា​មនុស្ស​ធម្មតា​ឡើយ​ប៉ុន្តែ​លោក​បែរជា​ដាក់ខ្លួន​ចូលមក​យកចិត្ត​គ្រួសារ នាង ពិសេស​ម្តាយ​របស់​នាង ដែល​ធ្វើឱ្យ​ពេជ្រ សោភា មានការ​សប្បាយចិត្ត​និង​កក់ក្តៅ​។ 
ហេតុនេះហើយ​ទើប​មួយរយៈ​នេះ​ពេជ្រ​សោភា មាន​កម្លាំងចិត្ត​កែច្នៃ​ម៉ូត​ខោអាវ​ផង ប្រឹង​ហ្វឹក ហាត់​ក្បាច់​រាំ​ផង និ​ពន្ធ​បទ​ចម្រៀង​បោះ​ឱ្យ​ហង្ស​មាស​ផង និង​ជួយ​បណ្តុះបណ្តាល​សមាជិក​ពី​នាក់​ក្នុង​ក្រុមLagacy ផង​ដោយ​មិនសូវ​នឿយហត់​។​
ពេជ្រ​សោភា បានផ្តល់​បទ​សម្ភាស​ដោ​យ​ឥត​លាក់លៀម​ថា មន្ត្រី​ទា​ហា​ជាន់ខ្ពស់​ម្នាក់​នោះ ពិត​ជាមាន​ទំ នាក់ ទំ​នង​​មើលចិត្ត​គ្នា​ក្នុងន័យ​ស្នេហា​ជាមួយ​នាង​មែន​ប៉ុន្តែ​មិនមែន​ទើបតែ​ថ្មីៗ​នេះ​ទេ គឺ​តាំងពី​ឆ្នាំ​២០០៤​មកម្ល៉េះ​។ នាង​អះអាងថា មូលហេតុ​ដែលនាំឱ្យ​នាង​និង​បុរស​នោះ មិនអាច​ក្លាយជា​ស្នេហា​តាំងពី​ស្គាល់គ្នា​ដំបូង​នោះ​គឺ​មកពី​នាង​មិនដែល​មើលឃើញ​ពី​អំពើ​ល្អ របស់គាត់ ហើយ​គិតថា​មិន​ចង់ភ្ជាប់​ស្នេហា​ជាមួយគ្នា​ទេ​។ ស្របពេល​គ្នា​ដែល​នាង​បាន​មើលឃើញ​ការយកចិត្តទុកដាក់រ​បស់​លោក​ប៊ុន ច​ន ហើយ​មិន​ខ្ចី​ងាកមើល​ទង្វើ​ល្អ​របស់​បុរស​ក្រោយនេះ​ទេ​។ ទោះយ៉ាងណា​នាង​អះអាងថា ការបែកបាក់​ជាមួយ​លោក ប៊ុន ច​ន មិនមែន​ដោយសា​បុរស​រៀន​ចប់​ផ្នែក​ទាហាន​នៅ​សហរដ្ឋអាមេរិក​ម្នាក់នេះ​ឡើយ​។ ដ្បិត​ក្នុងពេលនោះ​នាង​គិត​ត្រឹមតែ​ការ​ស្គាល់គ្នា​ធម្មតាៗ​។ នាង​និយាយថា​គូស្នេហ៍​ក្រោយនេះ ពិតជា​មាន​ឋានៈ​ជា​ទាហាន​មន្ត្រីជាន់ខ្ពស់​ដែល​មានមុខ​មាត់ធំ​នៅក្នុង​ស្រុក​ហើយក៏​មាន​តួនាទី​ជាម​ន្ត្រី​អន្តោប្រវេសន៍​មួយ​ផ្សេងទៀត​ប្រចាំ​នៅក្នុង​ព្រលាន យន្តហោះ​អន្តរជាតិ​នៅក្នុង​សហរដ្ឋអាមេរិក​ផងដែរ​។​ប្រសិនបើ​នាង​ចង់បង្ហាញ​មុខ​និង​លាតត្រដាង​អត្ត សញ្ញា ណ​ឱ្យ​ច្បាស់​ពី​បុរស​នេះ​គឺ​ពិត​ជាមាន​មនុស្ស​ភាគច្រើន​ភ្ញាក់ផ្អើល​ដោយសារតែ​លោក​គឺជា​បុគ្គល​ដែលមាន​មុខ មាត់ និង​មាន​ឋានៈ​រួចទៅហើយ​នៅក្នុង​ស្រុក​។ 
ទោះយ៉ាងណា​នាង​អះអាងថា រវាង​នាង​និង​បុរស​ម្នាក់នេះ ស្ថិតនៅក្នុង​ដំណាក់កាល​សិក្សា​ចិត្ត​គ្នា​នៅឡើយ​ទេ បើ​ទោះជា​នាង​ហ៊ាន​សារភាពថា​លោក​គឺជា​បុរស​ម្នាក់​ដែលជា​អនាគត​ស្វាមី​របស់​នាង ប្រសិនបើ​ទំនាក់ទំនង​ស្អិតរ​មួ​ត​រវាង​នាង​និង​លោក​មិនមាន​អ្វី​ខុសពី​ពេល​សព្វថ្ងៃនេះ​ក៏ដោយ​។ ពេជ្រ​សោភា​លើក​លើកឡើងថា បុរស​ម្នាក់​ក្រោយ ពិតជា​ស្រលាញ់​នាង​ហើយ​ក្តី​ស្រ លាញ់​នេះ​គឺ​មិនមែន​មិនមែន​មកពី​នាង​ជាតា​រា​ល្បី​នោះទេ ប៉ុន្តែ​គឺ​លោក​ស្រលាញ់​នាង​ត្រង់​នាង​មានការ​តស៊ូ​តាំងពីក្មេង​ដើរ​លក់​ទឹកអំពៅ ដើរ​លក់​ខ្ចៅ​ហើយ​ក្លាយជា​មនុស្ស​មានមុខ​មាន​មាត់​ម្នាក់​នៅក្នុង​វិស័យ​សិល្បៈ​។ នាង​សរសើរ​ថា​លោក​ជា​មនុស្ស​មានអំណាច និង​សម្បូរ​ប្រាក់ តែ​មិន​ចូលចិត្ត​ជះ​ប្រាក់​មកលើ​គ្រួសារ​នាង​ឡើយ ។ 
លោក​មានបំណង​សុំ​នាង​ភ្ជាប់ពាក្យ​ឆាប់ៗ ប៉ុន្តែ​មកពី​នាង​ចង់ឱ្យ​លោក​សិក្សា​ពី​ចំណុច​អវិជ្ជា​មាន​របស់​នាង​ឱ្យ​បាន​យូរ​បន្តិច​សិន​។

No comments:

Post a Comment

yes