សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 3, 2012

មនុស្ស​ ​៥​ ​នាក់​ ​ស្លាប់​ ​និង​ ​១៨​ ​នាក់​ ​រង​របួស​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​ផ្ទុះ​បំពង់​ប្រេង​ឥណ្ឌូនេ​ស៊ី​

មនុស្ស​ ​៥​ ​នាក់​ ​ស្លាប់​ ​និង​ ​១៨​ ​នាក់​ ​រង​របួស​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​ផ្ទុះ​បំពង់​ប្រេង​ឥណ្ឌូនេ​ស៊ី​

ហ្សា​ការ​តា៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ៥ នាក់ បាន​ស្លាប់ និង ១៨ នាក់ ផ្សេងទៀត​រងរបួស នៅ​ហេតុការណ៍​ផ្ទុះ​មួយ ហើយ​ឆេះ​បំពង់​ប្រេង ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន ភើ​តា​មីណា (Pertamina) គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ស្ថិតនៅក្នុង​ខេត្ត សៅ ស៊ូ​ម៉ា​ត្រា (South Sumatra) ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ពុធ នេះ។

លោក រ៉ូ​ឌី អា​រី​ហ្វា​ន់​តូ (Rudi Arifianto) អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន ភើ​តា​មីណា បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួរ តាម​ទូរស័ព្ទ​ថា «ចំនួន​អ្នកស្លាប់​ដោ​សារ​ផ្ទុះ​នោះ បាន​កើន​ឡើងដល់ ៥ នាក់ និង ១៨ នាក់ ផ្សេងទៀត​រងរបួស»។

លោក​បាន​បន្តថា  ការផ្ទុះ​នោះ ត្រូវបាន​គេ​និយាយថា គឺ​បណ្តាលមកពី​មាន​បញ្ហា​បំពង់​ប្រេង​ឆៅ។ លោក​បាន​បញ្ជាក់ថា ការឆេះ​ដែល​បណ្តាលមកពី​ការផ្ទុះ​នេះ បានកើត​ឡើង នៅ​ម៉ោង​ប្រមាណ​ជា ៦:១០នាទី ព្រឹក​ថ្ងៃ​ពុធ នេះ៕

No comments:

Post a Comment

yes