សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 21, 2012

លោក ហួត ប៊ុន​គីម ប្រើ​ស្បែក​ជា​យោធា​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ប្រចាំ​ស្រុក​ស្នួល​

លោក ហួត ប៊ុន​ (1)
លោក ហួត ប៊ុន​ (2)

        ​ក្រចេះ​ ៖ សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅ​ភូមិភាគ​ឦសាន​ជាពិសេស​នៅក្នុង​ខេត្តក្រចេះ កាន់តែ​អនាធិបតេយ្យ​ខ្លាំង​ឡើង​ទាំង​តាម​ផ្លូវទឹក​និង​ផ្លូវគោក​ដោយសារ​ភាព​ធូរ​លុង​របស់លោក សូ​យ សារិទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះហើយ​ក្រុម​ឈ្មួញ​ភាគច្រើន​បាន​ជ្រក​ក្រោម​ស្បែក​ជា​កម្លាំងប្រដាប់អាវុធ​ដូចជា​លោក ហួត ប៊ុន​គីម ជា​ប្រធាន​កងអនុសេនាធំ​លេខ​៣ ចំណុះ​ឲ្យ​វរៈ​សេនា​តូច​លេខ​២០៤​កំពុងតែ​ចេញមុខ​ខ្លាំងជាងគេ ក្នុងការ​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម មិនដែល​មានការ​បង្ក្រាប​ម្តងណា​ឡើយ​។​
         ​មន្ត្រី​មួយចំនួន​ដែល​មិនបាន​ទទួលផល​ប្រយោជន៍​ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​បាន​ឲ្យ​ដឹងថា លោក ហួត ប៊ុន​គីម បាន​ប្រើប្រាស់​ស្បែក​ជា​យោធា​រកស៊ី​ឈើ​ខុសច្បាប់​ឡើង​ដុះ​ស្លែ​ទៅហើយ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​គាត់​ទេ​។ មិនតែប៉ុណ្ណោះ​លោក ហួត ប៊ុន​គីម ក៏ត្រូវ​បាន​គេ​រាយការណ៍​ផងដែរ​ថា​គាត់​បាន​ប្រើប្រាស់​កម្លាំង​ទាហាន​ក្រោម​ឱវាទ​របស់គាត់​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​រកស៊ី​ឈើ​ខុសច្បាប់​ឬ​គំរាមកំហែង​អ្នកកាសែត​ពេល​តាម​ប្រមាញ់​ជំនួញ​ឈើ​ខុសច្បាប់​របស់គាត់​យ៉ាង​អមនុស្សធម៌​ផងដែរ​។​

         ​ជាធម្មតា​លោក ហួត ប៊ុន​គីម បាន​ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​កកោះ​ឡាំង​ដែលមាន​មុខកាត់​៦០​គុណ​នឹង​៨០​សង់ទីម៉ែត្រ​មាន​ប្រវែង​៦​ម៉ែត្រ​តាម​រថយន្ត​បង្កុង​ចេញពី​ចំណុច​ព្រៃ​ក្រោយ​ដី​សម្បទាន​របស់​ឧកញ៉ា ឌី ឌុ​ក យកទៅ​ស្តុក​ទុក​នៅក្បែរ​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ដែល​គាត់​គ្រប់គ្រង​រាប់រយ​ដុំ​។ ឈ្មួញ​វៀតណាម​បានមក​ទទួល​ទិញ​ឈើ​ពី​លោក ហួត ប៊ុន​គីម ហើយ​បន្ត​ដឹកជញ្ជូន​ឆ្លងកាត់​តំបន់​ព្រំដែន​ដោយ​ប្រើប្រាស់​ប្រភេទ​ម៉ូតូ​ច្នៃ​យ៉ាងហោចណាស់​ផ្ទុក​ឈើ​បាន​ប្រមាណ​មួយ​ម៉ែត្រគូប​ក្នុង​ម៉ូតូ​មូ​យ​គ្រឿង​។​
         ​គឺ​គេ​រៀប​យុទ្ធសាស្ត្រ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដូច​សត្វ​កណ្តៀរ ដើម្បី​បោក​បន្លំ​ភ្នែក​មហាជន ប៉ុន្តែ​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​គ្រញូង​សែន​ជ័យ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បានឃើញ​គ្រប់ៗ​គ្នា​ពី​សកម្មភាព​រកស៊ី​ឈើ​ខុសច្បាប់​ដែល​លោក ហួត ប៊ុន​គីម កំពុង​ប្រព្រឹត្ត​។ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​មួយចំនួន​ប​ន្ទា​ប់​ពី​ទទួលបាន​ផលប្រយោជន៍​តាមរយៈ​ការ​បន្តក់​របស់លោក ហួត ប៊ុន​គីម ក៏មាន​ចេតនា​ឃុបឃិត​ឲ្យ​មានការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​កាន់តែ​អនាធិបតេយ្យ​ខ្លាំង​ឡើង ដោយ​មិន​យកចិត្តទុកដាក់​អនុវត្ត​បទបញ្ជា​របស់​ថ្នាក់លើ​ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ​។​
         ​ការដឹកជញ្ជូន​ឈើ​ចេញទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​របស់លោក ហួត ប៊ុន​គីម ជា​ញឹកញាប់​ចេញ​តាម​ច្រក​ប៉ុស្តិ៍​តំបន់​៦២​ដែល​គ្រប់គ្រង​ដោយ​លោក ស្រី សុខា គឺ​គាត់​មិន​ដែលមាន​ឆន្ទៈ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឈ្មូ​ញ​វៀតណាម​តាម​ម៉ូតូ ឬ​ការដឹកជញ្ជូន​ឈើ​របស់លោក ហួត ប៊ុន​គីម ម្តងណា​ឡើយ​។ បើតាម​ការលើកឡើងរ​បស់​ឈ្មួញ​មួយចំនួន​បាន​ឲ្យ​ដឹងថា សម្រាប់​ម៉ូតូ​ច្នៃ​ដឹកឈើ​មួយគ្រឿង​ត្រូវ​បង់ប្រាក់​ឲ្យ​លោក ស្រី សុខា ចំនួន​៥​ម៉ឺន​រៀល ហើយ​ក្នុង​មួយថ្ងៃៗ​មាន​ម៉ូតូ​ដឹកឈើ​តាម​ច្រក​ប៉ុស្តិ៍​តំបន់​៦២​នោះ ប្រមាណ​៣៥​ទៅ​៥០​គ្រឿង​។​
         ​សកម្មភាព​រកស៊ី​ឈើ​ខុសច្បាប់​របស់លោក ហួត ប៊ុន​គីម ដែលមាន​ការចូល​ដៃ​ចូល​ជើង​ផងដែរ​ពី​លោក ស្រី សុខា ចាប់ផ្តើម​បែកធ្លាយ​ជា​សាធារណៈ​នៅពេលដែល​ក្រុម​យោធា​បាន​គំរាមកំហែង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ដើរចូល​ព្រៃ​ផ្តេសផ្តាស ព្រោះ​គ្មាន​នរណា​ធានា​សន្តិសុខ​ឲ្យ​ទេ​។ បម្រាម​បែបនេះ​គ្រាន់តែ​ធ្វើឡើង​ដើម្បី​បិទបាំង​ភាពអនាធិបតេយ្យ​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់លោក ហួត ប៊ុន​គីម តែប៉ុណ្ណោះ​ដែល​ទាមទារ​ឲ្យ​លោក មាស សុភាព ជា​មេបញ្ជាការ​វរៈ​សេនា​តូច​លេខ​២០៤​ជួយ​ពិនិត្យមើល​សកម្មភាពរ​ប​ស់លោក ហួត ប៊ុន​គីម ផង​។​
         ​សូមបញ្ជាក់ថា ក្នុង​ស្មារតី​អនុវត្តតាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​បង្ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​កាលពីពេល​ថ្មីៗ​នេះ​លោក យិន យាន ជា​មេ​យោធា​ខេត្តក្រចេះ និង​លោក មាស សុភាព បាន​កោះប្រជុំ​មន្ត្រី​យោធា​ក្រោម​ឱវាទ​ឲ្យ​បញ្ឈប់​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​ការរកស៊ី​ទំនិញគេចពន្ធ​។ ប៉ុន្តែ​សម្រាប់​លោក ហួត ប៊ុន​គីម វិញ​អត់​យកចិត្តទុកដាក់​អនុវត្តតាម​បទបញ្ជា​របស់​ថ្នាក់លើ​នោះទេ គឺ​គាត់​កំពុង​ប្រឹងប្រែង​ខ្លាំង​បំផុត​ក្នុងការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដោយ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​៕ 

No comments:

Post a Comment

yes