ភ្នំពេញ ៖ ស្នូរផ្ទុះអាវុធផ្ទួនៗគ្នាចំនួន២គ្រាប់ នៅមុខអង្គភាពតុលាការយោធានិងអយ្យការ យោធាស្ថិតនៅក្នុងភូមិ តំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២ធ្វើឲ្យអ្នកភូមិភ័យស្លន់ស្លោ រត់ចែកជើងគ្នាថែមទៀត។
ចំពោះការផ្ទុះអាវុធនេះបណ្តាលមកពីក្រុមក្មេងស្ទាវចំនួន២ក្រុមមានគ្នា ប្រមាណ១៥នាក់បានឈ្លោះប្រកែកគ្នា ដោយមានកាន់ដាវ កាំបិត និងដំថ្មកាប់ចាក់គ្នាពេញផ្លូវ ជាហេតុធ្វើឲ្យលោកស័ក្តិ៥យោធាម្នាក់បានដកកាំភ្លើងខ្លីបាញ់ចំនួន២គ្រាប់ ដើម្បីគំរាមក្រុមក្មេងស្ទាវខាងលើនេះ។
ក្រោយពីកើតហេតុសមត្ថកិច្ចខណ្ឌសែនសុខបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីសាកសួរពីការបាញ់បោះសេរីនិងមិនមានមូលហេតុពិតប្រាកដ ដែលនាំឲ្យផ្ទុះអាវុធចំនួន២គ្រាប់នៅពេលដែលអភិបាលរាជធានីភ្នំពេញ បានហាមប្រាមមិនឲ្យមានការផ្ទុះអាវុធនៅក្នុងរាជធានីភ្នំពេញនោះ។
លោក លី សាវេត អភិបាលខណ្ឌសែនសុខក៏បានរាយ ការណ៏ទៅលោកអភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ តុលានេះបានឲ្យដឹងថាមានការផ្ទុះអាវុធចំនួន២គ្រាប់ពិតមែន នៅចំណុចអង្គភាពយោធានិងអយ្យការស្ថិតនៅក្នុងភូមិតំណាក់ សង្កាត់ភ្នំពេញថ្មី ប៉ុន្តែមិនបណ្តាលឲ្យរងរបួសនរណាម្នាក់នោះទេ គ្រាន់តែមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។
របាយការណ៍បានបន្តថា មុនពេលផ្ទុះអាវុធមានក្រុមក្មេងស្ទាវចំនួន២ក្រុម មានគ្នាប្រមាណ១៥នាក់ បានឈ្លោះប្រកែកគ្នា ដោយមានដាវកាំបិត និងដុំថ្មដេញកាប់ចាក់គ្នា ពេញផ្លូវទល់មុខអង្គភាពតុលាការយោធា និងអយ្យការយោធា ពេលនោះកំលាំងរបស់អង្គភាពបានចេញមកធ្វើអន្តរាគមន៍ ប៉ុន្តែដោយក្រុមក្មេងស្ទាវមិនព្រមស្តាប់ ក៏បានផ្ទុះអាវុធចំនួន២គ្រាប់ចេញពីក្នុងអង្គភាពតុលាការយោធាតែម្តង។
ភ្លាមៗនោះកំលាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ បានចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែជនបង្កបានរត់គេចខ្លួនបាត់ ចំណែកក្រុមក្មេងស្ទាវក៏បានបែកហ្វូងគ្នាអស់ទៅហើយ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុក៏បានឲ្យដឹងដែរថា ក្មេងស្ទាវ២ក្រុមខាង លើមុនពេលបង្កការវាយតប់គ្នា បានចូលទៅផឹកស៊ីនៅក្នុងហាងមួយយីហោតាម៉ាប់១៦៨ ដែលមានទំតាំងមិនឆ្ងាយពីកន្លែងកើតហេតុ ហើយក៏បានប៉ះសម្តីគ្នានៅពេលផឹកស៊ីអង្គុយក្បែរតុគ្នា ហើយពួកគេក៏ចេញមកក្រៅហាង ក៏បង្កជម្លោះវាយកាប់ចាក់គ្នាតែម្តង។ ទោះយ៉ាណាប្រភពព័ត៌មានពីសមត្ថកិច្ចដែលបានចុះទៅស្រាវជ្រាវបានឲ្យដឹងថាឈ្មោះ រ៉ា ជាមន្ត្រីយោធាឋានៈវរសេនីយ៍ឯកជាអ្នកដកកាំភ្លើងខ្លីបាញ់៕
No comments:
Post a Comment
yes