សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 28, 2012

មជ្ឈដ្ឋានទូទៅចង់ឃើញវត្តមានរបស់លោក សម រង្ស៊ី នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិ នៅឆ្នាំ២០១៣ខាងមុខនេះ

លោក សម រង្ស៊ី ប្រធានគណប​ក្ស សង្គ្រោះជាតិ

លោក សម រង្ស៊ី ប្រធានគណបក្ស​ សង្គ្រោះជាតិ ដ៏មានប្រជាប្រិយភាព ដែលជាបេក្ខជននា​យករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះ គ្រប់មជ្ឈដ្ឋានគឺចង់ឃើញវត្តមាន របស់លោកនៅលើទឹកដីនៃប្រទេសកម្ពុជា មុនការបោះឆ្នោតឆ្នាំ២០១៣ចូលមកដល់ ។
លោក សម រង្ស៊ី ត្រូវបានមហាជនទូទៅទទួលស្គាល់ថា ជាអ្នកប្រជាធិបតេយ្យ និងជាវីរបុរស ស្នេហាប្រទេសជាតិ ទឹកដី និងស្រលាញ់ប្រជាពលរដ្ឋកម្ពុជាយ៉ាងពិតប្រាកដ ។ ដោយហេតុ​ថា រូបលោកបានខិតខំបំពេញបេសកកម្មការងារជាច្រើន គឺដើម្បីប្រយោជន៏របស់ប្រទេសជាតិ និងប្រជាពលរដ្ឋ ជាពិសេសពេលបច្ចុប្បន្ននេះ លោកកំពុងតែជាប់បំពេញបេសកកម្មការងារ​នៅ​តាមបណ្តាប្រទេសនានា ដើម្បីស្វែងរកការអន្តរាគមន៏ពីអន្តរជាតិ ក្នុងការដាក់គំនាប​មក​លើ​រដ្ឋាភិបាលសព្វថ្ងៃ ឲ្យគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ និងការវិលត្រឡប់មកប្រទេសកម្ពុជា  វិ​ញ​របស់លោក ដើម្បីដឹកនាំគណបក្ស សង្គ្រោះជាតិ និង ចូលរួមក្នុងការបោះឆ្នោតដោយ​ពេញ​លិញ និង​គ្មានលក្ខ័ណ្ឌនៅឆ្នាំ២០១៣ ជាពិសេសគឺការធ្វើយ៉ាងណាឲ្យមានការ​ផ្លាស់ប្តូរ​សមាស​ភាព គ..ប ផងដែរ ។ ដើម្បីឲ្យការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា​ចាប់ពីឆ្នាំ​២០​១៣​តទៅនេះ ប្រព្រឹត្តទៅ​ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ។


ក្នុងបេសកកម្មរបស់លោក សម រង្ស៊ី ជុំវិញករណីទាំងអស់នេះ ក៏ដូចជាបញ្ហាសំខាន់ៗមួយ​ចំនួន​ទៀត គឺត្រូវបានអន្តរជាតិសម្តែងនូវការចាប់អារម្ភ និងសសើរចំពោះវីរភាពរ​បស់លោក​ក្នុង​ការ​តស៊ូដើម្បីទាមទារ និងស្វែងរកសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ជូន​ជាតិ និងប្រជាពលរដ្ឋកម្ពុជា ។

ដោយមើលឃើញពីភាពអង្គអាចក្លាហាន និងការខិតខំតស៊ូរបស់លោកបែបនេះហើយ បានធ្វើ
ឲ្យប្រជាពលរដ្ឋខ្មែរ មានការចាប់អារម្ភនិងគាំទ្រមកលើរួបលោកកាន់តែច្រើនឡើងៗ ពីមួយថ្ងៃ ទៅមួយ ក្នុងការមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សថ្មីរបស់អ្នក ប្រជាធិបតេយ្យ ដែលបានកើតឡើងក្រោយពីការរួមបញ្ចូលគ្នាជាសម្លេង​តែមួយ​រវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស កាលពីពាក់កណ្តាលខែកក្កដា ក្នុងឆ្នាំ២០១២នេះ ។

ប្រជាប្រិយរបស់លោក សម រង្ស៊ី បានធ្វើឲ្យគណបក្សកាន់អំណាច កាន់តែមានការភ័យខ្លាច ខ្លាំងឡើងៗ ពីការចាញ់ឆ្នោតរបស់ខ្លួននៅឆ្នាំ២០១៣ខាងមុខនេះ ព្រោះពួកគេក៏បានដឹងពីពន្លឺ​របស់​ខ្លួន​ទាំងអស់នេះរួចទៅហើយផងដែរ ថានៅឆ្នាំ២០១៣ប្រជាពលរដ្ឋនិងលែងគាំទ្រ​មក​លើគណ​បក្សរបស់ខ្លួនទៀតនោះ ។ ប្រការទាំងអស់នេះហើយ បានធ្វើឲ្យគណបក្សកាន់​អំណា​ចបានរកគ្រប់វិធានការ និងប្រើគ្រប់ល្បិចកលដើម្បីបិទផ្លូវលោក សម រង្ស៊ី មិនឲ្យវិលត្រឡប់​ចូលមកក្នុងមាតុប្រទេសវិញបាន ដោយយកលេស និងប្រើតុលាការដែលជាអាយ៉ាងប្រកាស​ដាក់​ទោសរូបលោកឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ ក្នុងការដែលលោកបានធ្វើការងារសំខាន់ៗ ជូនជាតិ និងប្រជាពលរដ្ឋ មិនឲ្យទឹកដីបាត់បង់ទៅប្រទេសជិតខាងតាមរយៈការបោះបង្គោល ព្រំដែន និងការរំលោភលើសិទ្ធិលំនៅដ្ឋាន និងដីធ្លីរបស់ប្រជាពលរដ្ឋនោះ ។

ចំពោះករណីរបស់លោក សម រង្ស៊ី ខាងលើនេះ មតិនានាទាំងជាតិ និងអន្តរជាតិបាន​លើក​ឡើងថា លោក សម រង្ស៊ី មិនមែនជាទណ្ឌិតដូចអ្វីដែលរដ្ឋាភិបាល បានចោទប្រកាន់មកលើរូប លោកនោះទេ តែផ្ទុយទៅវិញលោកគឺជា វីរបុរស ក្នុងការការពារទឹកដី ពីការរំលោភបំពានយក ពីសំណាក់ប្រទេសជិតខាង និងជាអ្នកការពារសិទ្ធិប្រជាពលរដ្ឋយ៉ាងអង្គអាចក្លាហាន និងដ៏ សកម្ម ដោយលោកមិនខ្លាចអ្វីទាំងអស់ ធ្វើយ៉ាងណាឲ្យតែជាតិ ទឹកដី បាននៅគង់វង្ស និងប្រ​ជាពលរដ្ឋរស់នៅបានសុខសាន្ត ហើយរឿងរបស់លោកគឺជារឿងនយោបាយសុតសាធ ។ ដូចនេះពួកគេបានធ្វើការទាមទារឲ្យរដ្ឋាភិបាលបើកផ្លូវឲ្យលោក សម រង្ស៊ី បានវិលត្រឡប់ចូល មកក្នុងប្រទេសកម្ពុជាវិញដោយសុវត្ថភាព ដើម្បីបន្តជីវិតនយោបាយរបស់លោកជាបន្តទៀត
សូមជំរាបជូនផងដែរថា ជុំវិញទៅនិងករណីខាងលើ នៅរយៈពេលចុងក្រោយនេះ អង្គការ​សង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ក៏បានអះអាងឲ្យដឹងផងដែរថា ពួកគេក៏បាននិងកំពុងតែ​គិតគូ​រ និង​ពិ​ភា​ក្សា​គ្នាអំពីការធ្វើ​ញាត្តិរួមគ្នាមួយនៅ​ចុងឆ្នាំ​២០១២នេះ ដើម្បីដាក់ជូនប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឲ្យលោក សម រង្ស៊ី ប្រ​ធានគណបក្សសង្គ្រោះជាតិ បានវិល​ចូលមកក្នុងប្រទេសកម្ពុជាវិញ ដើម្បីចូលរួមការប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងអ្នក​តំណាងរាស្ត្រនៅឆ្នាំ២០១៣ ព្រោះលោក សម រង្ស៊ី ​គឺជាបេក្ខ​ភាពនា​យករដ្ឋមន្រ្តី ។

លោក សួន ប៊ុនស័ក្តិ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តិកម្មការ​ពារ​សិទ្ធិ​មនុស្ស​កម្ពុជា បានមានប្រសាសន៏ឲ្យដឹងថា ពេលនេះ មានមន្ត្រីអង្គការសង្គម​ស៊ីវិ​ល​​កម្ពុជា បានលើក​ឡើងនូវគំនិតមួយចំនួនរួចហើយថា អង្គការសង្គមស៊ីវិលទាំងអស់គួរតែ​រួបរួមគ្នា អង្គុយជា​មួយ​គ្នា ដើម្បីបញ្ចេញសារធ្វើយ៉ាងណា ស្វែងរកដំណោះស្រាយឲ្យលោក សម រង្ស៊ី ដែលជា​ប្រ​ធាន​គណបក្ស សង្គ្រោះជាតិ បានវិលមកចូលរួមក្នុងការបោះឆ្នោតជាតិ នៅឆ្នាំ២០១៣​ខាង​មុខនេះ ។ លោកបន្តថា ជាទូទៅសង្គមស៊ីវិលយើង គឺចង់ឲ្យមានការរួបរួមគ្នា នៅក្នុងក្រប​ខណ្ឌ​នយោបាយ ដើម្បីជាផលប្រយោជន៏សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ​ខ្មែរទាំងមូល ។

ចំណែកឯលោក ស៊ុន ឆ័យ ដែលជាប្រធានក្រុមអ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី លោក បានមានប្រសាសន៏ឲ្យដឹងចំពោះការគាំទ្ររបស់អង្គការជាតិ និងអន្តរជាតិ ក្នុងការចង់ឃើញ វត្តមានរបស់លោក សម រង្ស៊ី នៅក្នុងប្រទេសកម្ពុជាថា ទាំងអស់នេះគឺជាការទាមទាររកយុត្តិ ធម៌ឲ្យលោក សម រង្ស៊ី និងឲ្យគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា ហើយក៏ជាមូលដ្ឋាន​ដែល​មិនអាចអាក់ខានបានឡើយ ។

លោក ស៊ុន ឆ័យ បានបន្តថា ការបោះឆ្នោតនៅក្នុងប្រទេសណាក៏ដោយ ដើម្បីឲ្យមានយុត្តិធម៌
សេរីត្រឹមត្រូវ គឺទាល់តែមានការប្រគួតប្រជែងដោយស្មើភាព ក្នុងនោះគឺត្រូវតែមានមេបក្សតំ
ណាងគណបក្សនីមួយៗ ចូលរួមប្រគួតប្រជែង ក៏ដូចជាការអនុញ្ញាតឲ្យគណបក្សប្រឆាំង​ធ្វើ​ការឃោសនា អាចធ្វើការទាក់ទងជាមួយនិងប្រជាពលរដ្ឋ និងអាចធ្វើការផ្សព្វផ្សាយពីគោល​នយោបាយរបស់ខ្លួនឲ្យមានភាពទូលំទូលាយស្មើភាពគ្នា ។

ដូច្នេះហើយឃើញថា ការចង់ឃើញវត្តមានរបស់លោក សម រង្ស៊ី នៅក្នុងប្រទេសកម្ពុជាដើម្បី ចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខនេះ មិនមែនតែជាការទាមទារក្នុងចំណោម គណបក្សប្រឆាំងតែប៉ុណ្ណោះទេ តែសូម្បីអង្គការអន្តរជាតិ អង្គការជាតិ និងប្រទេសនៅសហ គមន៏អ៊ឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីជាច្រើននៅ ក្នុងពិភពលោក ទាំងប្រទេសនៅក្នុងសមាជិកអាស៊ាន ដែលក្នុងនោះមានប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ីជាដើម រួមជាមួយនិងអង្គការដែលធ្វើការខាងផ្នែកសិទ្ធិមនុស្សដ៏ទៃ​ទៀតជាច្រើននៅលើសកលលោក ក៏ដូចជាអង្គការសិទ្ធិមនុស្សនៅក្នុងស្រុកផងដែរ ដែលចុង​ក្រោយនេះបានទាមទារឲ្យមានវត្តមានរបស់លោក សម រង្ស៊ី នៅក្នុងប្រទេសកម្ពុជា ។ ទាំង​អស់​នេះ គឺជាការទាមទារសិទ្ធិដែលឈរលើគោលការណ៏ នៃការជំរុញឲ្យមានការគោរពសិទ្ធិ​មនុស្ស និងសិទ្ធិរបស់គណបក្សនយោបាយនៅក្នុងប្រទេស ដែលប្រកាន់យករបបលទ្ធិ​ប្រជា​ធិបតេ្យ ដែលមិនអាចខានបានក្នុងការបោះឆ្នោត ជាពិសេស គឺត្រូវតែមាន​ការចូលរួម​ដោយ​ពេញលិញពីសំណាក់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាព ។
អ្វីទាំងអស់នេះបង្ហាញឲ្យឃើញថា គណបក្ស សង្គ្រោះជាតិ ដែលមានរូបសញ្ញា ព្រះទិត្យរះ បាននិងកំពុងតែជះពន្លឺរស្មីថ្មី ជូនដល់ប្រជាពលរដ្ឋកម្ពុជា និងប្រទេសជាតិ ក្នុងការដែល គណ​បក្សប្រឆាំងមួយនេះ ពិត និងប្រាកដណាស់ ក្នុងការទទួលបានជួយជំនះលើការបោះឆ្នោត នៅ​ឆ្នាំ២០១៣ជាក់ជាមិនខាន ក្រោមវត្តមានរបស់លោក​ សម រង្ស៊ី ដែលជាប្រធានគណបក្ស បក្សដ៏ឆ្នើម ៕


No comments:

Post a Comment

yes