សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 1, 2012

ក្រុម​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ ដើរ​ក្បួន​តវ៉ា និង​ស្រែក​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​

ក្រុម​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ ដើរ​ក្បួន​តវ៉ា និង​ស្រែក​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​
ក្រុម​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ ដើរ​ក្បួន​តវ៉ា និង​ស្រែក​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​

ភ្នំពេញ: ​ក្រុម​ប្រជាពលរដ្ឋ ដែល​គាំទ្រ​លោក ម៉ម សូណង់ដូ ប្រមាណ​ជាង ១០០​នាក់ រួមទាំង​ក្មេង​តូចៗ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ មកពី​តំបន់​បឹងកក់ និង​បុរី​កីឡា បាននាំគ្នា លុតជង្គង់​នៅមុខ​ព្រះបរមរាជវាំង នៅ​រសៀល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១២ ដោយ​លើកដៃ​សំពះ ស្រែក​អំពាវនាវ​ដល់​ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ទូល​អង្វរ​សូម​ឲ្យ​ព្រះអង្គ ជួយ​អន្តរាគមន៍ ទៅ​តុលាការ​កម្ពុជា ជួយ​ដោះលែង​លោក ម៉ម សូណង់ដូ ពី​ពន្ធនាគារ​។​

​ក្នុងនោះដែរ ក៏មាន​ការស្នើសុំ​ព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដោះលែង​លោកស្រី យោ​ម បុប្ផា និង​សកម្មជន​ដីធ្លី នៅ​បុរី​កីឡា ផងដែរ​។ ការតវ៉ា​នោះ មិនមាន​ការរំខាន​ពី​សមត្ថកិច្ច​ទេ​។​

​សូម​រម្លឹកថា ក្រោយពី​តុលាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស លោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ ២០ ឆ្នាំ ក្នុង​រឿង​ដីធ្លី នៅ​ខេត្តក្រចេះ និង​បង្កើត​តំបន់អបគមន៍ ប្រឆាំង​រដ្ឋាភិបាល នៅ​រសៀល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១២ ក្រុម​ពលរដ្ឋ​អ្នកគាំទ្រ​លោក​ម៉ម​សូណង់ដូ ជាង ១០០ នាក់ បាន​ស្រែក​តវ៉ា និង​ព្យាយាម​ចូលទៅ​កាន់​តុលាការ​។ តែ​ត្រូវ​ប៉ូលិស​រារាំង​។ 


​ក្រុម​ប្រជាពលរដ្ឋ ក៏បាន​លើក​បដា​ស្រែក ដើរ​តាមផ្លូវ​នានា នៅ​ភ្នំពេញ និង​បានដាក់​ស្នាម​មេដៃ ដែល​បិទ​លើ​បដា​ក្រមា នៅ​ស្តា​ត​ទូត​អាមេរិក និង​ធ្វើដំណើរ​ទៅមុខ​វាំង ដើម្បី​ស្វែងរក​អន្តរាគមន៍ ដោះលែង​លោក​ម៉ម​សូណង់ដូ​។​

​អ្នកស្រី អ៊ួ​ន ផា​ណា​រី អគ្គលេខាធិការ​សមាគម​អ្នកប្រជាធិបតេយ្យ ដែល​បាន​ចូលរួម​ក្នុង​ក្បួន​តវ៉ា បាន​ថ្លែងថា "​យើង​ដាក់​បដា​ក្រមា ដែលមាន​ស្នាម​មេដៃ សុំ​ដោះលែង​លោក​ម៉ម​សូណង់ដូ នៅ​ស្ថានទូត​អាមេរិក ហើយ​យើង​លុតជង្គង់​នៅមុខ​វាំង នា​រសៀល​នេះ ដើម្បី​ទូល​ស្នើសុំ​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ឲ្យ​ព្រះអង្គ ជួយ​អន្តរាគមន៍ ដោះលែង​លោក​ម៉ម​សូណង់ដូ ព្រោះ​យើង​អត់​ទទួលយក​បានទេ នូវ​ការកាត់ទោស​គាត់ ២០ ឆ្នាំ ដោយ​ឥតមាន​កំហុស និង​មានការ​ប្រកាស​ទោស​ច្បាស់លាស់ បែរជា​ប្រកាសថា គាត់​សមគំនិត ក្នុង​រឿង​ដី នៅ​ខេត្តក្រចេះ​ទៅវិញ​"​។​

​តំណាង​សមគម​អ្នកប្រជាធិបតេយ្យ ក៏បាន​បន្ថែមថា ពលរដ្ឋ​ទាំង​ក្មេង​ទាំងចាស់ នៅពេលនេះ បាន​យំ​ស្រែក និង​មិនអាច​ទទួលយក​បានទេ នូវ​ការកាត់ទោស​លោក​ម៉ម​សូណង់ដូ ២០​ឆ្នាំ​នោះ ពីព្រោះ​លោក​ម៉ម​សូណង់ដូ តែងតែ​ដើរ​ជួយ​ប្រជាពលរដ្ឋ​។ គាត់​តែងតែ ឲ្យ​ពលរដ្ឋ ដើរ​ផ្លូវ​ល្អ ហើយ​បែរជា​កាត់ទោស​គាត់​អីចឹង​ទៅវិញ​។ ដូច្នេះ​គេ​អត់​ទទួលយក​បានទេ​"​។​

​សូម​រមឹ្ល​កថា ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១ ខែតុលា ឆ្នាំ​២០១២ បានប្រកាស​សាលក្រម សម្រេច​ផ្តន្ទាទោស​លោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ​ចំនួន ២០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០ លាន​រៀល ក្នុង​រឿង​ជម្លោះដីធ្លី បង្កើត​តំបន់អបគមន៍ ប្រឆាំង​រដ្ឋាភិបាល នៅ​ខេត្តក្រចេះ​។ 

​សាលក្រម​នោះ បានធ្វើ​ឡើង ក្រោយពី​សវនាការ​កាត់ទោស​លោក​ម៉ម​សូណង់ដូ និង​អ្នកពាក់ព័ន្ធ​សរុប​ចំនួន ១៣ នាក់ ក្នុង​រយៈពេល ៣ ថ្ងៃ​កន្លះ ចាប់តាំងពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១២​។​

​ដោយឡែក​ពលរដ្ឋ​សរុប​ចំនួន ១២ នាក់​ផ្សេងទៀត ក៏​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ​ពី ១០ ខែ រហូតដល់ ៥ ឆ្នាំ តែ​ត្រូវ​ព្យួរទោស​។ ពោលគឺ​ពលរដ្ឋ​ពាក់ព័ន្ធ​រឿង​ដីធ្លី​នៅ​ខេត្តក្រចេះ ដែល​បាន​ជាប់​ឃុំឃាំង​ជាមួយ​លោក​ម៉ម​សូណង់ដូ ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ហើយ​។​

​ក្នុង​សេចក្តីសម្រេច​របស់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក៏បាន​ផ្តន្ទាទោស​ពលរដ្ឋ ៣ នាក់ ដែល​គេ​អះអាងថា ជា​មេក្លោង​នៅ​តំបន់​ជម្លោះដីធ្លី នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ដែល​កំពុង​គេចខ្លួន រួមមាន ឈ្មោះ ប៊ុន​រដ្ឋា ដាក់ពន្ធនាគារ ៣០ ឆ្នាំ​។ រីឯ​ឈ្មោះ​សុខ​តុង និង​ប៊ុន​ឆន តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ ដាក់ពន្ធនាគារ ១៥ ឆ្នាំ​។​

​សាលក្រម​របស់​តុលាការ​ផ្តន្ទាទោស​លោក ម៉ម សូណង់ដូ នា​ព្រឹក​នេះ លោកស្រី​ចៅក្រម ចាំង ស៊ី​ណាត ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​ចំណាយពេល​ជាង ២ ម៉ោង ដើម្បី​ប្រកាស​សេចក្តីសំរេច​នោះ​។ 

​លោក​ម៉ម​ សូណង់ដូ បាន​ចាត់ទុកថា ការសម្រេច​របស់​តុលាការ គឺជា​រឿង​អយុត្តិធម៌ ខណៈដែល​ឆ្មាំ​ពន្ធនាគារ បាន​ព្យាយាម​នាំខ្លួន លោក​ម៉ម​សូណង់ដូ រុញ​បញ្ចូល​ឡាន មិន​ឲ្យ​និយាយ​ជាមួយ​អ្នកកាសែត​ឡើយ​។​

​នៅឯ​ក្រៅរបង​តុលាការ​ឯណោះ​វិញ ក្រុម​អ្នកគាំទ្រ​លោក​ម៉ម​សូណង់ដូ រាប់រយ​នាក់ ចាប់តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១២ បាន​លើក​បដា និង​ស្រែក​ទាមទារ​ឲ្យ​តុលាការ ដោះលែង​លោក ម៉ម សូណង់ដូ​។ ពលរដ្ឋ​ទាំងនោះ បាន​ប្រមូលផ្តុំ​នៅ​វ​ង្វ​ង់​នាង​គ​ង្ហី​ង ខណៈដែល​ប៉ូលិស​ដាក់​របាំង​បិទផ្លូវ​មុខ​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ​៕​

No comments:

Post a Comment

yes