សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 12, 2012

ការរួមរួមរបស់អ្នកប្រជាធិបតេយ្យដើម្បីជាតិរស់ ព្រោះជាតិរបស់យើងអាចនិងស្លាប់ជាថ្មីម្តងទៀត ក្រោមការគ្រប់គ្រងរបស់បក្សកាន់អំណាចសព្វថ្ងៃនេះ

លោក កឹម សុខា និងលោក សម រង្ស៊ី នៅប្រទេសហ្វីលីពីន ក្នុងពិធីចុះហត្ថលេខា 
សម្រេចរួមបញ្ចូលគ្នាជាសំឡេងតែមួយ

ការរួបរួមរបស់អ្នកប្រជាធិបតេយ្យជាសំឡេងតែមួយដោយបង្កើតបានគណបក្ស​ សង្គ្រោះជាតិ ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០១៣ខាងមុខ បានធ្វើឲ្យអ្នកកាន់អំណាចសព្វថ្ងៃមានការភ័យ​ខ្លាចជាខ្លាំងចំពោះសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សមួយនេះ ។

គណបក្ស​ សង្គ្រោះជាតិ កើតឡើងនៅពេលនេះ គឺជាពេលវេលាមួយដ៏សាកសមជាទីបំផុត ព្រោះ​​ប្រជាពលរដ្ឋខ្មែរជារៀងរាល់ថ្ងៃ កំពុងតែស្រែកដង្ហើយរកអ្នកប្រជាធិបតេយ្យ​ដែលស្រលាញ់​ប្រទេសជាតិ និងប្រជាពលរដ្ឋពិតប្រាកដមកជួយសង្គ្រោះពួកគាត់ឲ្យរួចផុតពីអំណាចរបស់គណ​បក្សប្រជាជនដែលកំពុងតែដឹកនាំប្រទេសពេលបច្ចុប្បន្ននេះ ។


ការដឹកនាំប្រទេសរបស់គណបក្សប្រជាជនជាង៣០កន្លងមកនេះ បានយករៀបដឹកនាំប្រទេស​តាមរបែបផ្តាច់ការ បក្ខពួកនិយម និងគ្រួសារនិយម ក្នុងនោះមានទាំងការឆក់ប្លន់ដីធ្លីរបស់ប្រជា ពលរដ្ឋយ៉ាងអយុត្តិធម៌ ការសប្បទានដីសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជនេះ ជាពិសេសគឺក្រុមហ៊ុន​យួន ដែលក្រុមហ៊ុនទាំងនោះបានកាប់បំផ្លាញព្រៃឈើយ៉ាងវិនាសហិនហោច និងបំផ្លាញធនធាន ធម្ម​ជាតិរបស់ប្រទេសកម្ពុជាគ្រប់ប្រភេទជាដើម ។ល។

មិនតែប៉ុណ្ណោះគណបក្សប្រជាជន ដែលទទួលបានអំណាចរហូតមកដល់ពេលនេះក្រោមការលើ កបណ្តុបពីយួនហាណូយក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដើម្បីជាការតមស្នងសងគុណយួន មេ​ដឹកនាំគណបក្សប្រជាជនបានពុះជ្រាក និងកាត់ទឹកដីខ្មែរជាដុំៗឲ្យទៅយួន រួមជាមួយនិងការ​បើក​ដៃឲ្យជនអន្តោប្រវេសន៏យួនទាំងនោះចូលមករស់នៅក្នុងទឹងដីចខ្មែរកាន់តែច្រើនឡើងៗ មាន​ទាំង​អ្នករស់នៅលើដីគោក និងនៅលើទឹកជាដើម ។ ហើយអ្វីដែលជាការក​ត់សម្គាល់​ជាងនេះ​ទៅ​ទៀតនោះ រដ្ឋាភិបាលសព្វថ្ងៃបាននិងកំពុងតែយកចិត្តទុកដាក់ និងការពារជនអន្តោ​ប្រវេសន៏​យួន​ទាំងនោះយ៉ាងខ្លាំង ។ ការយកចិត្តទុកដាក់ចំពោះជនអន្តោប្រវេសន៏យួន ពីសំណាក់រដ្ឋាភិបាល​សព្វថ្ងៃបែបនេះ បានធ្វើ ឲ្យពួកយួនទាំងនោះកាន់តែបានដៃខ្លាំងឡើងៗ​ក្នុងការធ្វើបាបប្រជា​ពល​រដ្ឋខ្មែរ និងបានតំឡើងឬទ្ធិដាក់លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីសព្វថ្ងៃ ប្រសិនបើលោក ហ៊ុន សែន ចង់ឲ្យពួកគេទាំងអស់នោះដែលមួយចំនួនរស់នៅលើទឹកប្រកបរបរនេសាទ និងអា​ជីព​ផ្សេងៗគឺពួកគេបានតម្រូវឲ្យលោក ហ៊ុន សែន រកដីឲ្យពួកគេនៅឲ្យបានសមរម្យ និងត្រូវ​ផ្តល់​ជាលុយកាក់ដល់ពួកគេថែមទៀតផង មិនត្រឹមតែប៉ុណ្ណោះពួគគេបានតម្រូវឲ្យរដ្ឋាភិបាល​នៅ​ពេល​ដែលពួកគេដែលជាជនជាតិយួនរស់នៅតំបន់ណាច្រើន គឺត្រូវតែដាក់ឈ្មោះ​តំបន់នោះ​ជាឈ្មោះ​យួន មិនអនុញ្ញាតឲ្យ​យកឈ្មោះខ្មែរជាឈ្មោះដើមតំបន់នោះមកប្រើការឡើយ ។ អ្វីទាំង​អស់​នេះ​ត្រូវបានអ្នកតាមដានបានលើកឡើងថា នេះហើយគឺជាល្បិចកលរបស់ចោរយួន​ហាណូយដែល​ចង់​លេបត្របាក់ទឹកដីខ្មែរ ព្រោះប្រសិនបើទីនោះមានឈ្មោះជាភាសារយួន​ហើយគេ​និង​យកតំ​បន់​នោះមកកាន់ កាប់ដោយខ្លួនឯងយ៉ាងពេញច្បាប់មិនចាំចាប់អាជ្ញាធរខ្មែរ​ណាម្នាក់មក​ចាត់​ចែង​តំបន់របស់ពួកគេឡើយ ។

ទាំងអស់នេះហើយដែលជាក្តីកកង្វល់ដ៏ធំបំផុតរបស់អ្នកប្រជាធិបតេយ្យ ខ្លាចក្រែងតែនៅថ្ងៃខាង មុខប្រទេសកម្ពុជារបស់យើងធ្លាក់ចូលទៅក្នុងកណ្តាប់ដៃយួន ដូចកម្ពុជាក្រោមជាក់ជាមិនខាន ក្រោមការដឹកនាំប្រទេសរបស់លោក ហ៊ុន សែននោះ ។ ហេតុដូចនេះបានជាអ្នកប្រជាធិបតេយ្យ​ទាំងអស់ នៅក្នុងប្រទេសកម្ពុជា សម្រេចមូលមតិគ្នារួមសាមគ្គីជាកម្លាំងតែមួយដើម្បីតទល់​ជា​មួយ​និងគណបក្សប្រជាជន ដែលបំរើនយោបាយបរទេសឈ្លានពាន និងយួនហាណូយ ដោយ​បានបង្កើតគណបក្ស​ សង្គ្រោះជាតិជាមួយគ្នា ដើម្បីចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ​២០​១៣​ខាង​មុខធ្វើយ៉ាងណាដណ្តើមយកជ័យជំនះឲ្យបានពីគណបក្សប្រជាជន ដើម្បីសង្គ្រោះប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា ផ្តល់ការរស់នៅថ្មី និងការដឹកនាំប្រទេសថ្មីរបស់អ្នកប្រជា​ធិប​តេយ្យ ក្នុង​គោលបំណងធ្វើឲ្យប្រទេសជាតិមានភាពចំរុងចំរើន រីកលូតលាស់ជឿនលឿនលើគ្រប់វិស័យ ផ្តល់ការរស់នៅមួយដ៏សមរម្យជូនប្រជាពលរដ្ឋ និងបញ្ជៀសប្រទេសជាតិពីការគ្រប់គ្រងដោយ​បរទេស ។

គណបក្ស សង្គ្រោះជាតិ ជាគណបក្សរបស់អ្នកប្រជាធិបតេយ្យដែលស្រលាញ់ជាតិ និងប្រជាពល រដ្ឋ ជាគណបក្សមួយដែលស្អាតស្អំ និងជាគណបក្សដែលមិនជាប់ជំពាក់គុណបរទេសនោះឡើយ ។ មេដឹកនាំរបស់គណបក្ស សង្គ្រោះជាតិ បានគិតរួចជាស្រាច់ក្នុងការដឹកនាំនេវាកម្ពុជាដើម្បីទៅ ការរីកចំរើន ហើយក៏បានគិតរួចហើយផងដែរ ថាអ្វីដែលត្រូវសង្គ្រោះមុនគេនៅបន្ទាប់ពីគណបក្ស សង្គ្រោះជាតិ ទទួលបានជ័យជំនះនៅក្រោយការបោះឆ្នោតឆ្នាំ២០១៣នោះ ជារួមគណបក្ស​ សង្គ្រោះជាតិ គឺមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសឲ្យមានការរកចំរើន ដែល​មានការទទួលស្គាល់ពីប្រទេសនៅក្នុងតំបន់ និងអន្តរជាតិផងដែរ ។

ដោយមើលឃើញពីគោលនយោបាយដ៏ល្អរបស់គណបក្ស សង្គ្រោះជាតិ បែបនេះធ្វើឲ្យប្រជា​ពល​រដ្ឋកាន់តែមានជំនឿមកលើគណបក្ស សង្គ្រោះជាតិ ខ្លាំងឡើងៗ ក្នុងនោះគោល​នយោបា​យ​របស់គណបក្ស សង្គ្រោះជាតិ មួយភាគធំបានមកពីការច្របាច់បញ្ចូល​គ្នារវាង​គោលនយោ​បាយ​គណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស ឲ្យចេញជាគោលនយោបាយគណបក្ស សង្គ្រោះ​ជាតិ តែមួយដោយ​ហេតុថាគោលនយោបាយរបស់គណបក្សទាំងពីរ​គឺបានគិតពីប្រយោជន៏​របស់​ប្រជាពលរដ្ឋ និងប្រទេសជាតិជាធំ ។ ដោយសារតែបញ្ហាទាំងអស់នេះហើយ ទើបបានធ្វើឲ្យ​គណ​​បក្ស​កាន់​អំណាចខំប្រឹងរកគ្រប់វិធីដើម្បីបិទផ្លូវប្រធានគណបក្ស សង្គ្រោះជាតិ គឺលោក សម រង្ស៊ី មិនឲ្យបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ។ ប៉ុន្តែអ្វីដែលគណបក្សកាន់អំណាចខំ​ប្រឹង​ធ្វើ​ឡើងនេះ គឺជា​រឿងឥតប្រយោជន៏ទាំងអស់ ព្រោះអន្តរជាតិបាននិងកំពុងតែធ្វើអន្តរាគមន៏​ដើម្បីឲ្យលោក សម រង្ស៊ី បានវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ​ឲ្យបានឆាប់​យ៉ាងយូរបំ​ផុត​គឺនៅខែវិច្ឆិការ ឆ្នាំ២០១២នេះ ។ ហើយលទ្ធផលដែលគណបក្សប្រជាជនទទួលគឺការបរាជ័យ និងការឈប់គាំទ្រពីសំ​ណាក់ប្រជាពលរដ្ឋមកលើគណបក្សមួយនេះទៀត ។ ដូចអ្វីដែលយើង​បាន​ឃើញស្រាប់ជារៀងរាល់ថ្ងៃ សូម្បីតែសមាជិករបស់គណបក្សប្រជាជន​ក៏បានចូល​មករួម​រស់​ជាមួយនិងគណបក្ស សង្គ្រោះជាតិផងដែរ ព្រោះពួកគេមិនចង់រស់នៅពិបាកជាងស្លាប់​ក្រោមការ​ដឹកនាំរបស់គណបក្សប្រជាជនទៀតឡើយ ។

លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ នៅថ្ងៃអនាគត់ដ៏ខ្លីនេះលោកបានមាន​ប្រសាសន៏ឲ្យដឹងថា ជ័យជ័យជំនះរបស់គណបក្ស សង្គ្រោះជាតិ គឺជាជ័យជំនះរបស់ប្រជាពល​រដ្ឋខ្មែរនិងប្រទេសជាតិរបស់យើង ហើយចាប់ពីពេលនេះទៅគ្មានមហិច្ឆិតា និងល្បិចកលណា មកបំបែកបំបាក់អ្នកប្រជាធិបតេយ្យបានជាដាច់ខាត ពិសេសគឺរូបលោកជាមួយនិងលោក សម រង្ស៊ី ដែលជាប្រធានគណបក្ស សង្គ្រោះជាតិ ។ លោក កឹម សុខា បានបន្តទៀតថាការ​សម្រេចរួម​បញ្ចូលគ្នាជាសំឡេងតែមួយរវាងគណបក្សប្រជាធិបតេយ្យទាំងពីរ ក៏ជាឆន្ទៈរបស់ប្រជាពលរដ្ឋ​ផងដែរ ដូច្នេះគណបក្សទាំងពីរបានរួបរួមហើយលោកសូមស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ខ្មែរទាំង​អស់នៅទូទាំងប្រទេសសូមចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ដើម្បីយើងធ្វើការផ្លាស់​ប្តូរ​យ៉ាងពិតប្រាកដមួយនៅប្រទេសកម្ពុជាឆ្នាំ២០១៣ខាងមុខនេះ ហើយសូមប្រជាពលរដ្ឋខ្មែរគ្រប់​រូបមានជំនឿមកលើរូបលោក និងលោក សម រង្ស៊ី ចុះលោកសូមធានាមួយរយភាគ​រយថា ពួក​លោក​ទាំងពីរដែលជាក្បាលម៉ាស៊ីនដឹកនាំគណបក្ស សង្គ្រោះជាតិ គឺគ្មានថ្ងៃបែកបាក់គ្នាឡើយ ។

លោក កឹម សុខា បានបន្តទៀតថា ការរួមរួមរបស់អ្នកប្រជាធិបតេយ្យបែបនេះគឺដើម្បីធ្វើឲ្យជាតិ របស់យើងរស់ ពីព្រោះយើងបានមើលឃើញជាតិរបស់យើងអាចនិងឈានទៅដល់ការស្លាប់ម្តង ទៀតប្រសិនបើយើងមិនរួបរួមគ្នាឲ្យបានទាន់ពេលវេលាទេនោះ ដែលគណបក្សកាន់អំណាច និង មេដឹកនាំបច្ចុប្បន្នសព្វថ្ងៃនេះ ម្ភៃសាមសិបឆ្នាំហើយ គឺអសមត្ថភាពមិនអាចដោះស្រាយបញ្ហា​ជាតិធំៗបាននោះឡើយ ទាំងបញ្ហានយោបាយ ទាំងបញ្ហាសេដ្ឋកិច្ច និងបញ្ហាសង្គមកិច្ច ។
លោក កឹម សុខា បានបន្តថា ក្នុងនោះយើងសូមលោកយកតែមួយចំណុចមកធ្វើការពិចារណា និងថ្លឹងថ្លែងទាំងអស់គ្នា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលមាន លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីជាង៣០ បានបើកដៃឲ្យយួនចូលមកក្នុងប្រទេសរបស់យើង​មានចំនួនកាន់តែច្រើនឡើងៗ មិនដែលបានយកច្បាប់អន្តោប្រវេសន៏មកអនុវត្តលើជនជាតិយួន​នេះសូម្បីតែបន្តិច ដែលចំណុលនេះបានធ្វើឲ្យយើងគ្រប់រូបអស់សង្ឃឹមលើប្រមុខរដ្ឋាភិបាល បែប​នេះ ។ ហើយការចូលមករបស់ជនជាតិយួនទាំងនោះមិនមែនចូលមកដូចកាលពីពេលមុន នោះឡើយដែលមានអាវុធនោះ គឺគេចូលមកតាមរបៀបត្រជាក់បំផុតហើយលេបយកទឹកដីរបស់
យើងបានយ៉ាងស្រួល ដែលនេះគឺជាគ្រោះថ្នាក់ធំណាស់សម្រាប់ប្រទេសកម្ពុជារបស់យើង ។

ដូចនេះមានតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ ទូទៅ និងប្រទេសជាតិរបស់យើង ដើម្បីសង្គ្រោះចេញពីរណ្តៅនៃមាត់ជ្រោះមរណៈនេះ ក្រោម​ការដឹកនាំរបស់គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃនេះ ។ ដូច្នេះនៅឆ្នាំ២០១៣សូមប្រជាពល​រដ្ឋខ្មែរគ្រប់រូបបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ ឲ្យបានគ្រប់គ្នាដែលមានរូបសញ្ញាព្រះ​អាទិត្យរះ ជាសំគាល់ ៕


No comments:

Post a Comment

yes