សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 12, 2012

គង់ គាំ ៖ ការផ្លាស់ប្តូរសមាសភាព គ.ជ.ប នឹងមិនមានហានិភ័យអ្វីទាំងអស់ តែហានិភ័យតើតមាននៅពេលដែលរដ្ឋាភិបាលមិនផ្លាស់ប្តូរ គ.ជ.ប ដូចសព្វថ្ងៃ

លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី

រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ មានលោក ហ៊ុន សែន ជា​នាយករដ្ឋមន្រ្តីបាននឹងកំពុងតែការពារ គ..ប យ៉ាងស្វិតស្វាញ ក្នុងការមិនឲ្យមានការផ្លាស់ប្តូរ​សមាសភាពគ្រប់លំដាប់ថ្នាក់ ។

ការមិនយល់ព្រមរបស់រដ្ឋាភិបាលបែបនេះ ត្រវបានគេមើលឃើញថា គណបក្សប្រជាជនទុក​សមាសភាព គ..ប ឲ្យនៅដដែល គឺដើម្បីរក្សាសំឡេងឆ្នោតរបស់ខ្លួនឲ្យមានចំនួនច្រើនជា​អតិ​បរមា ដែលចំនួនទាំងនោះបានមកពីការលួច លុប លាក់ និងការទិញដូរ ក៏ដូចជាការបើកដៃឲ្យ​ជនអន្តោប្រវេសន៏យួនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមបោះឆ្នោត ដើម្បីបង្កើនសំ​ឡេង​ឆ្នោត​ឲ្យគណបក្សប្រជាជនផងដែរ ដោយហេតុថា គ..ប គឺជាឧបករណ៏នយោបាយមួយដ៏​សំ​ខាន់​របស់គណបក្សប្រជាជនដើម្បីបង្កើនសំឡេងឆ្នោតឲ្យគេ ។


ជាមួយគ្នានោះកាលពីពេលកន្លងទៅថ្មីៗនេះគណបក្សប្រឆាំង សម រង្ស៊ី និង សិទ្ធិមនុស្ស ក៏បាន​ប្រ​កាស់ឲ្យដឹងផងដែរថា សមាសភាព គ..ប តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមគឺភាគច្រើនជា​មនុស្សរបស់គណបក្សកាន់អំណាច ។ ដូចនេះហើយបើទោះបីជាការបោះឆ្នោត១០០ឆ្នាំទៀត​ប្រសិនបើពុំមានការផ្លាស់ប្តូរ គ..ប នេះចេញទេ គណបក្សប្រឆាំងនៅស្រុកខ្មែរ កំរំពឹងថាទទួល​បានជ័យជំនះលើការបោះឆ្នោតដែលរៀបចំដោយកម្ពុជាខ្លួនឯងបែបនេះឲ្យសោះ ។

ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជារយៈពេល៤អាណត្តិកន្លងមក​នេះ ត្រូវបានអ្នកតាម​ដាន ​លើក​ឡើងថា ការបោះឆ្នោត​ប្រជាធិបតេយ្យដែលប្រព្រឹត្តទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋ គឺមាន​តែការបោះឆ្នោតនៅឆ្នាំ១៩៩៣មួយលើកតែប៉ុណ្ណោះ ដែលមាន អ៊ុនតាក់ជាអ្នករៀបចំ តែបន្ទាប់​ពីនោះមកដែលការបោះឆ្នោតរៀបចំឡើងដោយកម្ពុជាខ្លួនឯង គឺមិនប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ ដែលពោរពេញទៅដោយការលួចបន្លំ ។

មូលហេតុទាំងអស់នេះហើយបានជាគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក៏ដូចជា​
អន្តរ​ជាតិផងដែរ បានធ្វើការទាមទារយ៉ាងទទូចសុំឲ្យមានការផ្លាស់ប្តូរសមាសភាព គ..ប គ្រប់ លំដាប់ថ្នាក់ចេញ ហើយធ្វើការជ្រើសរើសជាថ្មីដោយមានការចូលរួមពីសំណាក់គណបក្សប្រឆាំង ផងដែរ ជាមួយគ្នានោះបេក្ខជនដែលជាសមាសភាព គ..ប គឺត្រូវជ្រើសរើសដោយមានការប្រុង ប្រយ័ត្នបំផុត និងត្រូវតែប្រាកដថា បុគ្គលរូបនោះជាមនុស្សឯករាជ្យមិនមានភាពលំអៀងទៅរក​គណបក្សនយោបាយណាមួយ ដែលបានឈរឈ្មោះសម្រាប់ការបោះឆ្នោតគ្រប់អាណត្តិនោះ ។

តែទោះជាយ៉ាងណាការស្នើសុំរបស់គណបក្សប្រឆាំង ក៏ដូចជាការផ្តល់ជាអនុសាសន៏​របស់អន្តរ​ជាតិ ទៅដល់រដ្ឋាភិបាលគឺប្រៀបបានចាក់ទឹកលើក្បាលទាយ៉ាងដូច្នោះ ព្រោះរដ្ឋាភិបាលមិន​ដែល​យកការស្នើសុំ និងការផ្តល់ជាអនុសាសន៏នោះទៅធ្វើការគិតពិចារណាដើម្បីរកដំណោះ​ស្រាយក្នុងការជៀសវាងពីការរិះគន់គ្រប់មជ្ឈដ្ឋាននោះឡើយ ។

យ៉ាងណាម៉ិញលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ លោកបាននិងកំពុងតែធ្វើកិច្ចការ នេះជាមួយអន្តរជាតិយ៉ាងស្វិតស្វាញ ហើយក៏បានស្នើសុំឲ្យអន្តរជាតិ ពិសេសសហគមន៏អ៊ឺរ៉ុប- អ..ហ ឲ្យជួយអន្តរាគមន៏ចំពោះបញ្ហានេះមកដល់រដ្ឋាភិបាលកម្ពុជាផងដែរ ដើម្បីឲ្យការបោះ ឆ្នោតជាតិអាណត្តិទី៥ ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹម​ត្រូវ យុត្តិធម៌ និងអព្យាក្រឹត្ត ទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត មិនមែនប្រព្រឹត្ត ទៅ​តាមឆន្ទៈរបស់មេដឹកនាំកាន់អំណាចសព្វថ្ងៃចង់បានកៅអីចំនួនប៉ុន្មាន នៅក្រោយការបោះ​ឆ្នោតបានចំនួនប៉ុណ្ណោះនោះឡើយ ហើយមិនត្រូវធ្វើឲ្យការបោះឆ្នោតនេះគ្រាន់តែជាការបោះ ឆ្នោតដើម្បីបង្គ្រប់កិច្ចផងដែរ ។

ជាការបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណកប្ស សង្គ្រោះជាតិ ក្នុងការទាម ទាដើម្បីឲ្យមានការបោះឆ្នោតសេរី នៅកម្ពុជាបែបនេះ អន្តរជាតិបានសម្តែងការគាំទ្រយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក សម រង្ស៊ី ដែលជាប្រធានគណបក្ស សង្គ្រោះជាតិ ដោយ​គេគ្រប់គ្នាបានចោលភ្នែកសំឡឹងមកកម្ពុជាថា កម្ពុជាត្រូវតែមានការផ្លាស់ប្តូរសមាសភាព គ..ប ជាដាច់ខាត ក្នុងនោះរដ្ឋាភិបាលខ្មែរក៏ត្រូវតែបើកផ្លូវឲ្យលោក សម រង្ស៊ី បានវិលត្រឡប់មកកាន់ ប្រទេសកម្ពុជាវិញឲ្យបានឆាប់ និងគ្មានល័ក្ខណ្ឌ ។

ជាមួយគ្នានេះផងដែរ លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ លោកក៏ធ្លាប់បានធ្វើការ ប្រកាសហើយផងដែរថា លោកនិងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅពេលដ៏ខ្លី​ខាង​មុខ​ ដើម្បីដឹកនាំគណបក្ស សង្គ្រោះជាតិ ក្នុងការចូលរួមឃោសនារកសម្លេងឆ្នោតក្នុងការបោះ​ឆ្នោត​ជាតិនៅឆ្នាំ២០១៣ខាងមុខ ។ ការប្រកាសជំហ៊ររបស់លោក សម រង្ស៊ី បែបនេះបានបង្ហាញឲ្យ​ឃើញ​ថា គ..ប ពិតណាស់ត្រូវតែមានការផ្លាស់ប្តូរជាដាច់ខាត មិនអាចនៅដដែលបែបនេះ ឡើយ ។

ជាមួយគ្នានោះការប្រជុំរដ្ឋសភា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ ក្នុងការសម្រេចជ្រើសរើស​សមាសភាព គ..ប អាណត្តិថ្មី ក្នុងនោះសមាសភាពនៃការផ្លាស់ប្តូរគឺមានសមាជិកតែ២រូប​ប៉ុណ្ណោះ ក្រៅពីនេះគឺនៅដដែល ដែលសមាសភាពទាំងពីររូបនោះក៏ជាការស្នើឡើងដោយរដ្ឋាភិ បាលផងដែរ ទាំងនេះបង្ហាញឲ្យឃើញថា សមាសភាព គ..ប ទាំងអស់គឺជាមនុស្សរបស់ គណ​បក្សប្រជាជនទាំងអស់ ហេតុដូចនេះហើយបានជាតំណាងរាស្រ្តគណបក្ស សម រង្ស៊ី និង​គណ សិទ្ធិមនុស្ស បានសម្រេចធ្វើពហិការមិនចូលរួមប្រជុំដើម្បីសម្រេចក្នុងការជ្រើសរើស​សមាស​ភាព​ថ្មីរបស់ គ..ប ឡើយ ក្នុងនោះសូម្បីតែអន្តរជាតិ និងអង្គការសង្គមស៊ីវិល ដែលបានទៅ​ឃ្លាំ
មើល​​ការប្រជុំរដ្ឋសភា កាលពីថ្ងៃម្សិញម៉ិញគឺពួកគេបានសម្តែការខកចិត្តគ្រប់គ្នា ដោយ​ហេតុ​ថា​សមាសភាព គ..ប ពុំមានការផ្លាស់ប្តូរនោះ ។

សូមជំរាបជូនផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ ខាងតំណាងរដ្ឋាភិបាលក៏បាន​ធ្លាប់​លើក​ឡើងថា នៅក្នុងប្រទេសកម្ពុជាប្រសិនបើមានការផ្លាស់ប្តូរសមាសភាព គ..ប នោះនិងធ្វើឲ្យមាន ហានិភ័យកើតឡើងជាក់ជាមិនខាន ដូចនេះ គ..ប ដាច់ខាតមិនត្រូវផ្លាស់ប្តូរឡើយ ណាមួយពួក គេក៏មិនបានរកឃើញថា គ..ប មានកំហុសណាមួយ ជាការកត់សម្គាល់តំរូវត្រូវផ្លាស់ប្តូរផងដែរ ។

លោក គង់ គាំ សមាជិកព្រឹទ្ធសភា និងជាប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី លោកបានមាន ប្រសាសន៏ជុំវិញទៅនិងការលើកឡើងរបស់តំណាងរដ្ឋាភិបាលខាងលើនេះថា ការផ្លាស់ប្តូរ
ស​មាសភាព គ..ប គឺគ្មានហានិភ័យអ្វីដូចជាការលើកឡើងរបស់តំណាងរដ្ឋាភិបាលនោះឡើយ ។ លោកថា ហានិភ័យ គឺគណបក្សកាន់អំណាចមិនព្រមធ្វើឲ្យ គ..ប មានការជឿទុកចិត្តនិង
ទទួលយកបានពីគណបក្សសំខាន់ៗនៅមុនពេលបោះឆ្នោតនេះឯង ហើយប្រសិន​បើមិន​ធ្វើតាម​ការផ្តួចផ្តើមរបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក៏ដូចជាអន្តរជាតិ​ដែលមាន​សហ​គ​មន៏អ៊ឺរ៉ុប និងអង្គការសហប្រជាជាតិដែលមានលោកបណ្ឌិត ស៊ូប៊ែឌី ជាដើមទេ​ ​ហើយ ហា​និ​ភ័យ ខាង​ក្រោយការបោះឆ្នោតនោះទៅវិញទេ ដែលនាំឲ្យខូចខាតផល​ប្រយោជន៏របស់​ប្រ​ទេស​ជាតិ និងនិង​ប្រជាពលរដ្ឋនោះ ។

ជាមួយគ្នានោះលោក គង់ គាំ បានមានប្រសាសន៏បន្តថា ទាំងការរៀបចំ គ..ប អាចជឿជាក់និង អាចទទួលយកបានរួមទាំងការអនុញ្ញាតឲ្យលោក សម រង្ស៊ី វិលមកចូលរួមការបោះឆ្នោត គឺជារូប មន្តមួយដែលរដ្ឋាភិបាលបច្ចុប្បន្នមិនអាចបដិសេធ ក៏ដូចជាមិនអាចថានិងមិនទទួលយកមិនបាន​នោះឡើយ ៕

No comments:

Post a Comment

yes