សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 21, 2012

មាន​កុមារ​អាយុ​៤​ឆ្នាំ​ចេះ​ព្យា​បាល​ជំងឺ​ជូន​អ្នក​ស្រុក​ផ្អើល​ខេត្ត​ព្រែ​វៃង​


មាន​មនុស្ស ក្មេង ចាស់ ប្រុស​ស្រី​ពី​គ្រប់ទិសទី​មក អង្គុយ​តម្រៀប​គ្នា​ឱ្យ​រហង់​នៅមុខ​ផ្ទះ​របស់​ក្មេងប្រុស​ម្នាក់​ដែលមាន​អាយុ​ទើបតែ​ ៤ ឆ្នាំ ដើម្បី​សុំ​ទឹកមន្ត និង ឱសថ យកទៅ​ព្យាបាល​ជំងឺ ដោយ​ការជឿជាក់​ទៅលើ​កុមារា​រូបនេះ​ថា ជា​កុមារ​ទេព មាន​បារមី​អ្នកតា​ម្ចាស់​ព្រៃ និង ម្រេញ​គង្វាល​​ចូល​សណ្ឋិត ឱ្យ​ក្លាយ​ជា​​គ្រូ​ព្យាបាល​ជំងឺ​ពូកែ​សក្តិ​សិទ្ធ​ហើយ​ជាច្រើន​មុខ​ទៀតផង ។​

ក្មេងប្រុស​ដែល​អ្នកស្រុក​ចាត់ទុកជា​កុមារ​ទេព​នោះ​មានឈ្មោះ រ៉ា​យ រ៉ុង មាន​ឪពុក​ឈ្មោះ ដោក រ៉ា​យ អាយុ ៣៩ ឆ្នាំ ម្តាយ​ឈ្មោះ អ៊ុន រឿន អាយុ ៣២ ឆ្នាំ រស់នៅក្នុង​ភូមិ​កោះ​រកា​ទី​១ ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត ព្រៃវែង ជា​កូន​ទីមួយ​ក្នុងចំណោម​បងប្អូន​ពីរ​នាក់ ក្នុង​ត្រកូល​អ្ន​កក្រីក្រ ។​


ក្នុងចំណោម​មនុស្ស​ក្មេង​ចាស់​ប្រុសស្រី​ជាច្រើន​នាក់ ដែល​នៅ​រង់ចាំ​អន្ទះសា ចង់បាន​ទឹក​មុន​នោះ បាន​លើកដៃ​ប្រណម ខណៈ​កុមារ​ទេព​ដើរ​សូត្រមន្ត​គាថា​ប្រោះព្រំ​ទឹកមន្ត​ធ្វើ​មាត់​ជីប​អូ​ចៗ តាម​អ្វីដែល​គេ​ចេះ​ពី​បារមី ចូល​សណ្ឋិត ធ្វើឱ្យ​អ្នក​ដែល​ទៅសុំ​ទឹកមន្ត​គ្រប់គ្នា​មានការ​ស្ញប់ស្ញែង​ជាខ្លាំង។ ទាំង​ចិត្តអន្ទះសារ​ចាំមើល​សញ្ញា​ពី​កុមារ​ទេព​ឱ្យ​ចូលទៅ​ជួប ដោយ​ក្នុង​ដៃ​ម្នាក់ៗ មាន​កាន់​ធូប​ទៀន​នំចំណី ផ្កា​ភ្ញី ទឹកអប់ ទឹក​សុទ្ធ​ទាំង​យួរៗ ជា​តង្វាយផង​នោះ លោកតា សួស សុន អាយុ ៦៥ ឆ្នាំ បាន​រៀបរាប់​ប្រាប់​ឱ្យដឹងថា សូម្បីតែ​ខ្ញុំ ជា​អ្នក​នៅក្នុង​ស្រុកភូមិ​ជាមួយ​កុមារ​ទេព​នេះ ក៏​ខ្ញុំ​ត្រូវ​អង្គុយ​រង់ចាំ​ការហៅ​ឱ្យ​ចូលទៅ​ជួប​ម្នាក់​ម្តង ដូច​អ្នក​មកពី​ចម្ងាយ​ដែរ។ ក្នុងការ​តាំងចិត្ត​មិន​រាថយ​ដើម្បី ចង់បាន​ឱសថ​ពី​កុមារ​ទេព​នោះ លោកតា​បាន​បញ្ជាក់ថា គាត់​មាន​ជំងឺ​ទឹកនោមផ្អែម​ជាង​ដប់ឆ្នាំ​មកហើយ ដែលមាន​ជាតិ​ស្ករ​ដល់ ទៅ​កម្រិត ៤១០ មិ​ល្លី​ក្រាម ទោះ​ជា​​ខំប្រឹង​ព្យាបាល យ៉ាងណា​ក៏​ជាតិ​ស្ករ​មិន​ចុះថយ​ដែរ ដល់ពេល​គាត់ បាន​ផឹក​ទឹកមន្ត​កុមារ​ទេព និង ឱ្យ​គាត់​ហូប​ផ្លែ​ល្វា ប៉ុន្មាន​ថ្ងៃ ជាតិ​ស្ករ​បាន​ថយចុះ​នៅត្រឹមតែ ១១០ (​កម្រិត​ធម្មតា​បន្ទាប់ពី​គាត់​បាន​ស្រួលខ្លួន ហើយ​ទៅឱ្យ​គ្រូពេទ្យ​ពិនិត្យ​ឈាម​មើល ។​

បន្ទាប់ពី​កុមារ​ទេព​អស់កម្លាំង​ឈប់សម្រាក បន្តិច​ពី​ការឱ្យ​បាលី​ដល់​ទឹក​ប្រោះព្រំ​មើលជំងឺ​នោះ បងស្រី សារឿន ជា​ម្តាយ​កុមារ​ទេព បាន​រៀបរាប់​ប្រាប់​ពី​ដំណើរ​រឿងហេតុ​អស្ចារ្យ​នេះ​ថា គាត់​បាន​រៀបការ​រយៈពេល​ប្រាំ​ឆ្នាំ​មកហើយ និង មានកូន​ពីរ​នាក់ ដោយ​ប្រកបមុខរបរ​ជា​អ្នកធ្វើ​ស្រែ​ចម្ការ ។ គាត់​រំឭកថា កាល​មុន​កូន​នេះ​ចាប់កំណើត នៅ​យប់​មួយ​គាត់​បាន​យល់សប្តិ​ឃើញ​​​​ទេវតា​ពីរ អង្គ​ហោះ​ចុះ​ពីលើ​មេឃ​មក​ដោយមាន​ស្លៀកពាក់​ជា​ទ្រង់គ្រឿង​ភ្លឺ​ចិ​ញ្ចាំ​ង​ចិ​ញ្ចែង​ គ្រាន់តែ​បានឃើញ ទេវតា​ភ្លាម គាត់​ក៏បាន​លុត​ជង្គង់​លើកដៃ​សំពះ ទេវតា​ទាំងពីរ​អង្គ​នោះ​ក៏បាន​ញញឹម​ដាក់​គាត់​ដោយ មិនមាន​និយាយ​អ្វីមួយ​ម៉ាត់​ទេ និង បាន​លា​បាតដៃ ដែលមាន​ត្បូង​មួយ​គ្រាប់​ភ្លឺ​ឆ្លុះ​ហុច​មកឱ្យ​គាត់ ពេលនោះ​គាត់​អរ​ជាខ្លាំង​រហូតដល់​ភ្ញាក់​ដឹងខ្លួន ។ គាត់​បន្តទៀតថា ក្រោយពី​យល់សប្តិ​មិនបាន​ពីរ​ខែផង គាត់​ក៏​ចាប់ផ្តើម​មាន​ផ្ទៃពោះ និង មាន​សុខភាព ល្អ​ណាស់ មិនដែល​ឈឺ​ថ្កាត់​អ្វី​ឡើយ​នៅក្នុង​រយៈពេល​មានកំណើត​កូន​នេះ​រហូតដល់​ថ្ងៃ​សម្រាល​ក៏បាន​សុខ​ស្រួល​ទៀត។ តាំងពី​យល់សប្តិ​រហូត​ដល់ អាយុ​បាន ៤ ឆ្នាំ មិន​ដែលមាន​បញ្ហា​អ្វី​ដល់​គ្រួសារ គាត់​ឡើយ កូនប្រុស​ក៏​មិនដែល​ចេះ​ឈឺ​ថ្កាត់​ផ្តេ​សផ្តាស​ដែរ ។


ស្រាប់តែ​នៅ​ថ្ងៃមួយ​នៅក្នុង​ខែកញ្ញា ឆ្នាំ ២០១២ កូនប្រុស​នេះ​ធ្លាក់ខ្លួន​ឈឺ​គ្រុនក្តៅ​ជា ប្រចាំ ទោះជា​ខិតខំ​ប្រឹងប្រែង​ព្យាបាល ដោយ​ជោះ​ឈាម​ប្រើ​ថ្នាំពេទ្យ​យ៉ាងណា​ក៏​មិនជា​ដែរ​អស់ តែមួយ​អំណាច​ថ្នាំ​ក្តៅ​វិញ​ដដែល។ ដោយ​អស់ គំនិត​នឹង​គ្រូពេទ្យ គាត់ និង ប្តី មានការ​ភិតភ័យ ជាខ្លាំង រត់​រក​គ្រូខ្មែរ​មក​ព្យាបាល​តាម​វិធី​សែនព្រេន ខ្មោច​អារក្ខ​សព្វបែបយ៉ាង កូន​នៅតែ​មិនជា​ដដែល រហូតដល់​ម្នាក់ៗ​អស់សង្ឃឹម ។​


អង្គុយ​ក្បែរ​ចៅ (​កុមារ​ទេព​ដែល​នៅ​ពី​ខាងក្រោយ​មាន​គំនរ​ធូប​ទៀន​គរ​ជា​ពំនូក​នោះ ជីដូន របស់ កុមារ​ទេព​បាន​ប្រាប់​ឱ្យដឹងថា នៅពេល​ចៅប្រុស​ក្តៅ​ត្រជាក់ៗ​មិន​ព្រម​បាត់​ដូច្នោះ​នោះ ម្នាក់ៗ មិនបាន​សុខ​ស្រួល​ឡើយ​រវល់​មើល​តែ​ចៅ​មួយ​នេះ ។ ស្រាប់តែ​យប់​ឡើង​ខ្ញុំ​ក៏បាន​យល់សប្តិ​ឃើញ​មាន មនុស្ស​ប្រុស​ស្រី​ពីរ​នាក់​ហោះ​ចុះ​ពី​ឋាន​លើ​ក្នុង សម្លៀកបំពាក់​ទ្រង់គ្រឿង​បានមក​ឈរ​នៅ​ចុងជើង របស់ខ្ញុំ​ហើយ និយាយថា បើ​យាយ​ឯង​ចង់ឱ្យ​ចៅ​នេះ​ជា លុះត្រា​យាយ​ឯង​រៀបចំ​បាយសី អាសនៈ​ឱ្យគេ (​កុមារ​ទេព​ទើប​ចៅ​យាយ​ជាសះស្បើយ ព្រោះ​ចៅ​យាយ​ឯង​ត្រូវ​ស្នង​បារមី​ព្រះអង្គ​នាគ ក្រហម និង បារមី​លោកតា​ម្ចាស់​ព្រៃ ព្រមទាំង​បារមី ម្រេញ​គង្វាល​​ចូល​​សណ្ឋិត ។

ដោយ​ចង់ឱ្យ​ចៅ​ជា ទោះ​គេ​ប្រាប់​យ៉ាងណា​ក៏​ប្រឹង​ធ្វើតាម​ដែរ ក៏​នាំគ្នារៀបចំ​តាម​យល់សប្តិ មាន​សែន​ព្រេន​​បញ្ជាន់​អារក្ខ សព្វបែបយ៉ាង​។ ក្រោយពី​ធ្វើ​ហើយ​មិនបាន​ប៉ុន្មាន​ផង​ស្រាប់តែ​ចៅប្រុស​ត្រជាក់​ស្រួលខ្លួន​ឡើងវិញ ទារ​រក​ចំណី​ហូបចុក ធ្វើឱ្យ​ម្នាក់ៗ​មានការ​ត្រេកអរ ជាខ្លាំង ។ មួយ​សន្ទុះ​ក្រោយមក​ស្រាប់តែ​ចៅ​ខ្ញុំ​បាន ក្រោក​អង្គុយ​នៅមុខ​អាសនៈ​ដែល​បាន​រៀប​ធ្វើ​ដូច ជាការ​សមាធិ ឃើញ​ហេតុ​អស្ចារ្យ​ដូច្នេះ​ម្នាក់ៗ​បាន នាំគ្នា​ដេញ​ឱ្យ​ចៅ​នេះ​ក្រោក​ឡើង តែ​គេ​មិន​ព្រមក្រោក​ទេ ហើយ​និយាយ​ដោយ​សំឡេង​មនុស្ស​ចាស់ថា យើង​មិន​ក្រោក​ទេ​នេះ​ជា​កន្លែង​យើង យើងអាច​មើលជំងឺ​បានជា​ច្រើន​មុខ យើង​មកនេះ​ដើម្បី​ជួយសង្គ្រោះ​មនុស្សលោក ឮ​ដូច្នេះ​​គ្មាន​នរណា ម្នាក់​ជឿ​ទេ ហើយ​មាន​អ្នកខ្លះ​នាំគ្នា​និយាយ​ចំអកឱ្យ​ថា ក្មេង​មិនទាន់​ជ្រុះ​ពន្លៃ​ពី​ក្បាល​អស់​ផង និយាយ​ក៏​មិន​ច្បាស់​ផង តើ​ចេះ​មើលជំងឺ​អ្វី​ទៅ​។​

ដោយ ឮ​គេ​និយាយ​ចំអក​ដូច្នេះ ចៅ​របស់ខ្ញុំ​ក៏​និយាយ​តប​វិញ​ដោយ​សំឡេង​មនុស្ស​ចាស់​ថា ចង់​ដឹង​សាក មើល៍ទៅ ។ ដោយ​ចង់ដឹង​ហេតុការណ៍​ពិត គួបផ្សំ​នៅក្បែរ​ផ្ទះ​មាន​ក្មេងប្រុស​ម្នាក់​អាយុ ១០ ឆ្នាំកើត ប្រ​កាំង​​យូរ​ឆ្នាំ​មកហើយ​មើល​មិនជា ក៏បាន​នាំយក មកឱ្យ​អុជ​ធូប​ទៀន​ក្រាប​សំពះ​កុមារ​ទេព​នេះ​ឱ្យជួយ​ព្យាបាល ស្រាប់តែ​គ្រូ​ក្មេង​និយាយថា ថ្នាំ​គរគោក ចាំ​យើង​ព្យាបាល​ឱ្យ​និយាយ​ហើយក៏​ចុះ​ទៅយក ចំ​បើង​​មួយ​ក្តាប់​ដុត ហើយ​យក​ផេះ​មក​ដាក់​ក្នុង​កែវ ហើយ​ចាក់ ទឹក​ជិត​ពេញ​យក​ធូប​កូរ​ផ្លុំៗ​មួយសន្ទុះ ឱ្យ​ក្មេងប្រុស​នោះ​ផឹក​ស្រាប់តែ​បានជា​សះស្បើយ ធ្វើឱ្យ​ម្នាក់ៗ​មានការ​ជឿជាក់​ជាខ្លាំង រត់​មករក​ឱ្យជួយ​មើលជំងឺ​គ្រប់ៗ​គ្នា ។ ដោយហេតុ​តែមាន​ប្រ​សិទ្ធ​ភាព​នោះ អ្នក​ជំនឿ​រាប់រយ​នាក់​បាននាំគ្នា​ដាក់រ​ហស្ស​នាម ឱ្យ​កូនប្រុស​នេះ​ថា កុមារ​ទេព ។ ដោយ​សារ​តែ​ភាព​ស័ក្តិសិទ្ធិ​មាន​មនុស្ស​ភ្លូកទឹកភ្លូកដី​មក​ពឹង​ពរ មិនថាតែ​ជនជាតិខ្មែរ​ទេ សូម្បីតែ​ជន​ជាតិ​វៀតណាម​ក៏​ផ្អើល​មកសុំ​ទឹកមន្ត និង ឱសថ ទៅ​ព្យាបាល​រោគ​ដែរ ។​

មកដល់ពេលនេះ​មាន​អ្នក​ជំនឿ​មក​ពឹង​ពរ​សុំ​ទឹកមន្ត​មិន​ក្រោម​ពី ២.០០០ ទៅ ៣.០០០ នាក់ ឡើយ​ ដោយ​មាន ការព្រួយបារម្ភ​ពី​អាណាព្យាបាល កុមារ​ទេព មិន​ចង់ឱ្យ​ប្រាប់​ថ្នាំ​ដល់​អ្នក​ណា​ម្នាក់​ទេ ព្រោះ​មនុ​ស្សមក​ច្រើនពេក រក​ពេល​សម្រាក​គ្មាន​ផង​រហូតដល់​គ្រូ​កុមារ​ទេព​នេះ​ធ្លាក់ខ្លួន​ឈឺ អស់កម្លាំង ដូច្នេះ​ហើយក៏​សុំ​ផ្អាក​ការ​ប្រាប់​ថ្នាំ​មួយរយៈ​នៅតែ​ប្រោះព្រំ​ឱ្យ​ទឹកមន្ត ប៉ុណ្ណោះ រង់​ចាំ​កុមារ​ទេព​មាន​កម្លាំង​បរិបូ​ហ៍​វិញ និង​មានការ​អនុញ្ញាតិ​ពី​ម្ចាស់​រូប​ទើប​ឲ្យ​ថ្នាំ​បន្ត ៕

No comments:

Post a Comment

yes