សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

អាមេរិក រិះគន់ការកាត់ទោស លោកម៉ម សូណង់ដូ

ភ្នំពេញ: ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​សម្តែង​ការខកចិត្ត​ចំពោះ​សាលក្រម​តុលាការក្រុង​ភ្នំពេញ ដែល​បាន​កាត់ទោស​លោក​ម៉ម សូណង់ដូ អោយ​ជាប់ពន្ធនាគារ​រយ​:​ពេល​២០​ឆ្នាំ​។​

​លោក ហ្ស​ង ម៉ាស៊ីន​តូ​ស (Sean J. McIntosh) អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ប្រាប់​គេហទំព័រ CEN ប៉ុន្មាន​នាទី​មុននេះ​ថា “​យើង​សម្តែង​ការខកចិត្ត និង​ការព្រួយបារម្ភ​ចំពោះ​សាលក្រម​តុលាការក្រុង​ភ្នំពេញ ដែល​បាន​កាត់ទោស​លោក​ម៉ម សូណង់ដូ អោយ​ជាប់ពន្ធនាគារ​រយ​:​ពេល​២០​ឆ្នាំ​”​។ លោក​បាន​និយាយ​បន្ថែមទៀតថា យើង​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​សេរីភាព​សារព័ត៌មាន និង​ការបញ្ចេញ​ទស្សន​:​នយោបាយ​ដោយ​គ្មាន​ការភ័យខ្លាច ឬ ក៏​គ្មាន​ការធ្វើ​ទុក្ខទោស ការបំភិតបំភ័យ​។​


​លោក​បាន​និយាយ​បន្ថែមទៀតថា ករណី​របស់លោក​ម៉ម សូណង់ដូ នាំអោយ​មានការ​ចោទសួរ​អំពី​កិច្ចការពារ​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្សម្នា​ក់​។ ខណ​:​ដែល​កម្ពុជា​បាន​បោះ​ជំ​ហា​ទៅមុខ ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នោះ ការ​កាត់​មាន​បញ្ហា​ដូចជា ករណី​ម៉ម សូណង់ដូ គំរាមកំហែង​ការរីកចម្រើន​ទៅមុខ​នាពេល​អនាគត​៕

No comments:

Post a Comment

yes