សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 26, 2012

បុត្រា​ស្តេច​ព្រុយ​ណេ និង​អគ្គលេខា​ធិការ​អាស៊ាន​នឹង​អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​សម្តេច​តា

IMG_1463
ពលរដ្ឋមកគោរពព្រះវិញ្ញាណក្ឋន្ធសម្តេចតា យ៉ាងច្រើនកុះករមុខព្រះរាជវាំង
ភ្នំពេញៈ យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ ព្រះ​អង្គ​ម្ចាស់ ហា​ជិ អាប់​ឌុល អា​ហ្ស៊ី​ម អ៊ិប​នី ( Haji Abdul Azim ibni ) ព្រះ​រាជ​បុត្រា ទី​២ របស់​ព្រះ​ករុណា ស៊ុល​តង់​នៃ​ប្រទេស​ព្រុយ​ណេ ដារូ​សាឡាម នឹង​ដឹក​នាំ​គណៈ​ប្រតិភូ អញ្ជើញ​មក​គោរ​ព្រះ​វិញ្ញាណ​ក្ខន្ធ ដោយ​ផ្ទាល់ ចំពោះ​ព្រះ​មហា​វីរក្សត្រ សម្តេច​ព្រះ នរោត្តម សីហនុ នៅ​ព្រះ​បរមរាជវាំង នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១១ និង៣០ នាទីព្រឹក។
ក្នុង​សេចក្តី​ជូន​ព័ត៌មាន​ដដែល ក៏​បាន​បង្ហាញថា នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១២ វេលា​ម៉ោង ៥ រសៀល លោក​បណ្ឌិត ស៊ូរិន្ទ ពិត​សុវណ្ណ អគ្គលេខា​ធិការ​អាស៊ាន នឹង​អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ របស់​សម្តេច​ព្រះ​មហាវីរក្សត្រ នៅ​ព្រះ​បរមរាជវាំង ផងដែរ​។​

No comments:

Post a Comment

yes