សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 25, 2012

តុលាការខេត្តកណ្តាល ផ្តន្ទាទោសដាក់ពន្ធនាគារ​លើស្ត្រីចិនម្នាក់ទៀត ៣ ខែ តែព្យួរទោស

ភ្នំពេញ: ស្ត្រី​ចិន​ម្នាក់ទៀត ត្រូវបាន​ចៅក្រម​តុលាការ​ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែតុលា ឆ្នាំ​២០១២ សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ ៣ ខែ ក្នុង​រឿង​ហែក​រូបថត​សម្តេចព្រះ​មហាវីរក្សត្រ សម្តេចព្រះ​មហាវីរក្សត្រ​។ ក៏ប៉ុន្តែ​ទោស​ទាំងនោះ ត្រូវបាន​ព្យួរ​។ មានន័យថា ស្ត្រី​ចិន​នោះ ត្រូវបាន​ដោះលែង​ចាប់ពី​ថ្ងៃនេះ​ផងដែរ​។​

​សាលក្រម​នោះ ត្រូវបាន​ប្រកាស​ដោយ​លោក​ចៅក្រម លឹម សុគ​ន្ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ របស់​តុលាការ​ខេត្តកណ្តាល ដែល​បាន​បើកសវនាការ​ជំនុំជម្រះ ដោយផ្ទាល់ លើ​ករណី​ស្ត្រី​ចិន ជា​អ្នកគ្រប់គ្រង​រោងចក្រ ដែល​បាន​ហែក​រូបថត ព្រះ​ឆាយា​លក្ខណ៍​របស់​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​។​

​លោក​ចៅក្រម លឹម សុគ​ន្ថា បានប្រកាស​សាលក្រម​ផ្តន្ទាទោស ស្ត្រី​ចិន ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣ ខែ តែ​ត្រូវ​ព្យួរទោស និង​ពិន័យ​ជា​ប្រាក់ ២ លាន​រៀល​។ ស្ត្រី​ចិន​នោះ ត្រូវបាន​ចោទប្រកាន់​ពីបទ ធ្វើ​ឲ្យ​ខូច​ដោយ​ចេតនា តាមច្បាប់​ក្រមព្រហ្មទណ្ឌ មាត្រា ៤១០ មាត្រា ៩៣ និង​មាត្រា ៩៤​។​


​សូម​រម្លឹកថា ស្ត្រីជន​ជាតិចិន ដែល​ត្រូវបាន​តុលាការ​ខេត្តកណ្តាល​ផ្តន្ទាទោស នៅថ្ងៃនេះ មានឈ្មោះ លាវ គុយ​ឈាង អាយុ ៤៥ ឆ្នាំ ជា​អ្នកគ្រប់គ្រង​រោងចក្រ​កាត់ដេរ ញូ​វ អាត​ធី​ស ( New Artist ) ស្ថិតនៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១២​។​

​ស្ត្រី​ចិន​នោះ ត្រូវបាន​កម្មករ អះអាងថា គាត់​បាន​ចាប់យក​រូបថត ដែល​កម្មករ​ទិញ​មក​មើល ដែលជា​រូប​ចំណិត​ព្រះ​ចន្ទ មាន​រូប​របស់​ព្រះមហាក្សត្រ​។ ស្ត្រី​ចិន​នោះ បាន​ច្របាច់​គ្រញិច​រូបថត​នោះ ដែល​កម្មករ ចាត់ទុកថា ជាការ​ប្រមាថ​ដល់​ព្រះមហាវីរក្សត្រ​។​

​សូម​បន្ថែមថា ស្ត្រី​ចិន​នេះ ជា​ជនជាតិ​ចិន​ទី​៣​ហើយ ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​របស់​កម្មករ​រោងចក្រ​កាត់ដេរ ក្នុង​រឿង​រូបថត​របស់​សម្តេចព្រះ​មហាវីរក្សត្រ​។​

​កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១២ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស ដាក់ពន្ធនាគារ​លើ​ស្ត្រី​ចិន​ម្នាក់ ដែលជា​អ្នកគ្រប់គ្រង​រោងចក្រ​កាត់ដេរ នៅ​កៀនស្វាយ ឲ្យ​ជាប់ពន្ធនាគារ ១ ឆ្នាំ តែ​ត្រូវ​ព្យួរទោស និង​ប​ណ្ថេ​ញ​ចេញពី​កម្ពុជា ដោយសារតែ​ស្ត្រី​ចិន​នោះ បាន​ហែក និង​យក​កន្ត្រៃ​កាត់​រូបថត​របស់​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​។​

​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១២ ប៉ូលិស​រាជធានី​ភ្នំពេញ ក៏បាន​ចាប់ខ្លួន​ស្ត្រី​មេការ​រោងចក្រ​កាត់ដេរ ជនជាតិ​ចិន ម្នាក់ទៀត ក្នុង​រឿង​ហែក​រូបថត ដែលជា​ចំណិត​ព្រះ​ចន្ទ ហើយ​ត្រូវបាន​គេ​សន្ម​ត់​ថា មាន​រូបថត ព្រះ​ភក្ត្រ​ព្រះមហាវីរក្សត្រ​នោះ​។ ប៉ុន្តែ​ស្ត្រី​ចិន​ទី​២​នោះ ត្រូវបាន​ប៉ូលិស​រាជធានី​ភ្នំពេញ គ្រាន់តែ​អប់រំ ហើយក៏​ដោះលែង​ទៅវិញ ដោយ​មិន​បញ្ជូន​ទៅកាន់​តុលាការ​ឡើយ​៕​

No comments:

Post a Comment

yes