សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 25, 2012

វិសមភាព​ភេទ​ក្នុង​ឆាក​នយោបាយ​

​កម្ពុជា​មក​ដល់​ពេលនេះ​មាន​ស្ត្រី​ប្រមាណ​២១​ភាគរយ​ហើយ​នៅ​ក្នុង​អសនៈ​រដ្ឋសភា

ប្រទេស​ចំនួន​ប្រាំ​ក្នុង​តំបន់​អាស៊ី នៅ​ថ្ងៃ​ពុធ​នេះ​បាន​ជួប​ប្រជុំ​គ្នា​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ជជែក​វែកញែក​ស្តី​ពីការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ។
 
ប្រទេស​ទាំង​ប្រាំ​ដែល​កំពុង​ជួប​ប្រជុំ​គ្នា​រួម​មាន​ប្រទេស​កម្ពុជា វៀតណាម ហ្វីលីពីន បង់ក្លាដេស និង ទីម័រ​ខាង​កើត។ ការ​ជួប​ជុំ​គ្នា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​សន្តិភាព​និង​អភិវឌ្ឍន៍​ហៅ​កាត់​ថា​PyD របស់​ប្រទេស​អេស្ប៉ាញ។
 
នេះ​ជា​កិច្ច​ប្រជុំ​លើក​ទី​២ ដែល​លើក​ទី១​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខែ​តុលា ឆ្នាំ​២០១១ ក្នុង​ប្រទេស​ហ្វីលីពីន​ដើម្បី​លើក​កំពស់​សមភាព​ភេទ​ក្នុង​វិស័យ​នយោបាយ ពិសេស​សិទ្ធិ​នយោបាយ​របស់​ស្ត្រី​តាមរយៈការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិមាណ​ស្ត្រី​ចូល​រួម​ក្នុង​នយោបាយ​ទាំង​ផ្លូវការ និង​មិន​ផ្លូវ​ការ។
 
រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​កម្ពុជា​លោក​ស្រី អ៊ឹង កន្ថាផាវី បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ការ​ជួប​ពិគ្រោះ​យោបល់​លើ​បទ​ពិសោធន៍​របស់​ប្រទេស​នីមួយៗ ដើម្បី​ឆ្លុះ​បញ្ចាំង​ឧបសគ្គ និង​ភាព​រីកចម្រើន​ ដែល​ចាំបាច់​ត្រូវ​រួមគ្នា​ដោះស្រាយ​បន្ត​ទៀត។
 
«មាន​ឧសគ្គ​ចំបង​មួយ​ចំនួន​ដែល​ជា​ការ​រារាំង​ដល់​ការ​សម្រេច​ចិត្ត​របស់​ស្ត្រី​ក្នុង​ការ​ចូលរួម​នយោបាយ ដូចជា​កង្វះ​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ និង​សង្គម ជា​ពិសេស​ធនធាន​ហិរញ្ញវត្ថុ​របស់​ស្រ្តី​នៅ​មាន​កម្រិត​ទាប​ជាង​បុរស។ ស្ត្រី​ខ្លួន​ឯង​នៅ​មាន​កង្វល់​ថា ខ្លួន​មិនទាន់​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​ដឹកនាំ​ និង​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ។ ដូច្នេះ​យើង​នៅ​តែ​បន្ត​បើក​កម្មវិធី​ក្នុង​ការពង្រឹង​សមត្ថភាព​របស់​ស្ត្រី នៅ​ក្នុង​ភាព​ជាអ្នក​ដឹកនាំ​ក្នុង​ជំនាញ​មួយ​ចំនួន​ដែល​គាត់​មិន​ទាន់​មាន​ចំណេះដឹង​គ្រប់​គ្រាន់ ដូចជា​ក្នុង​ការ​គ្រប់គ្រង​ការងារ​ជំនាញ​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ផែនការ​តាម​សហគមន៍​នៅ​ក្នុង​សង្គម​ដែល​នៅ​មាន​ការ​ខ្វះខាត និង​ជំនាញ​ភាព​ជា​មគ្គុទេសក៍»។
 
លោក ស្តេហ្វាណូ ប្រ៊ីហ្គូនី (Stefano Brigoni) តំណាង​អង្គការ​សន្តិភាព និង​អភិវឌ្ឍន៍​ប្រចាំ​អាស៊ី​មាន​ប្រសាសន៍​ថា វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ផ្តល់​ឲ្យ​ស្ត្រី​នូវ​ភាពស្មើ​គ្នា​ក្នុង​ការ​ចូលរួម​ក្នុង​ឆាក​នយោបាយ​ដើម្បី​ភាព​រីក​ចម្រើន​ថែម​ទៀត​នៅ​ក្នុង​ប្រទេស​នីមួយៗ។
 
លោក​បាន​ទទួល​ស្គាល់​ថា  មាន​ការ​កើន​ឡើង​ហើយ​នូវ​បរិមាណ​ស្ត្រី​ក្នុង​ឆាក​នយោបាយ​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​មួយ​ចំនួន។
 
លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ៊ឹង កន្ថាផាវី បាន​ឲ្យ​ដឹង​ថា ​កម្ពុជា​មក​ដល់​ពេលនេះ​មាន​ស្ត្រី​ប្រមាណ​២១​ភាគរយ​ហើយ​នៅ​ក្នុង​អសនៈ​រដ្ឋសភា ហើយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​ប្តេជ្ញា​ថា​នឹង​បង្កើន​ឲ្យ​ដល់​៣០​ភាគរយ នេះ៕

No comments:

Post a Comment

yes