សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 31, 2012

គ្រូពេទ្យ​ទុកចោល​យូរ ពេក​ស្លាប់​ទាំង​ម្ដាយ​ទាំង​កូន នៅ​ខេត្ត​បាត់ដំបង​


បាត់ដំបង​៖បង បន្ទាប់ពី​ក្រុម​គ្រួសារ​ដឹក​ទៅដល់​មន្ទីរ​ពេទ្យ​ជាង ១២ ម៉ោង​។​ដោយ ក្រុម​គ្រួសារ​បាន​អះ​អាង​ថា ក្រុម​គ្រូពេទ្យ​ទុក​ប្រពន្ធ​គាត់​ចោល​មិន​យកចិត្តទុកដាក់​ជួយ​បង្កើត​កូន​រហូតដល់​សង្គ្រោះ​លែង​បាន​(​ហួសពេល​)​។​
រឿងហេតុ នេះ​បាន កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៣០​នាទី យប់​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១២ នៅ​ក្នុង បន្ទប់​អគារ​សម្ភព នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង​។​

បុរស ឈ្មោះ គួ រិ​ទ្ធ ជា​ប្ដី​ស្ត្រី​រងគ្រោះ​ស្លាប់ បាន​ឲ្យ​ដឹង​ថា ប្រពន្ធ​របស់​គាត់​ដែល​ស្លាប់ ឈ្មោះ ធី វី ហៅ​នី អាយុ ៣០​ឆ្នាំ និង​ព្រមទាំង កូនប្រុស​ដែល​ទើបនឹង​កើត​ម្នាក់​ផង​។


បុរស​ជា​ប្ដី​បាន បន្ត ថា នៅ​វេលា​ម៉ោង ១០ ព្រឹក​ថ្ងៃ​ទី​៣០ ខែ​តុលា​នោះ ប្រពន្ធ​គាត់​បាន​ប្រាប់​ប្ដី និង​ម្ដាយ​ថា ឈឺពោះ ទំនង​កើតកូន​ហើយ​។ ពេលនោះ​ប្ដី និង​ម្ដាយ បាន​ដឹក​តាម​ម៉ូតូ​តុកៗ ទៅ​មន្ទីរ​ពេទ្យ​បង្អែក​បាត់ដំបង ពេល​ទៅ​ដល់​មាន​គ្រូពេទ្យ​ប្រចាំការ​នៅ​ទីនោះ មិន​ស្គាល់​ឈ្មោះ បាន​ទទួល​ឲ្យ​ចូល​ទៅ​នៅ​ខាងក្នុង​អគារ​សម្ភព ។ នៅ​វេលា​ម៉ោង ១១ ថ្ងៃត្រង់ ប្រពន្ធ​គាត់​បាន​បែក​ទឹកភ្លោះ និង​មាន​ឈាម​ធ្លាក់​មក ហើយ​រូប​គាត់​បាន​ទៅតាម​គ្រូពេទ្យ​ប្រចាំការ​នៅ​បន្ទប់​សម្ភព​នោះ ដើម្បី​ឲ្យ​ជួយ បង្កើត​កូន ប៉ុន្តែ​គ្រូពេទ្យ​ម្នាក់​នោះ​បាន​និយាយ​ថា មិនទាន់​កើត​ទេ លោក​ឯង​ចេញ​ទៅវិញ​សិន​ទៅ​។ ស្រាប់តែ​បាន​ប្រហែល​មួយ​ម៉ោង ប្រពន្ធ​គាត់​បាន​ស្រែក​ថា ឈឺពោះ​ខ្លាំង​ណាស់ គាត់ (​ប្ដី​បាន​រត់​ទៅ​ប្រាប់​គ្រូពេទ្យ​ម្នាក់​នោះ​ទៀត គ្រូពេទ្យ​នោះ​និយាយ​ថា ឲ្យ​ប្រពន្ធ​ខំ​ដើរ​ចុះ​ដើរ​ឡើង​ទៅ បន្តិចទៀត​កើត​ហើយ គាត់ ក៏បាន​ធ្វើតាម​ការណែនាំ​របស់​គ្រូពេទ្យ​នោះ ។ រហូត​មក​ដល់​ពេលរ​សៀ​ល ប្រពន្ធ​គាត់​បាន​ធ្លាក់ឈាម​កាន់​តែ​ខ្លាំង ហើយ​ស្រែកយំ​ឲ្យ​ជួយ​ថា ចុក​ណាស់ ប្ដី​បាន​រត់​ទៅតាម​គ្រូពេទ្យ​ទៀត ប៉ុន្តែ​គ្រូពេទ្យ​ម្នាក់​នោះ​គ្មាន​ធម៌​មេត្តា​ទេ មិន​រវល់​មក​មើល​ឡើយ បែរជា​ប្រាប់​ប្ដី​ថា ឈាម​ដែល​ធ្លាក់​មកនេះ គឺ​ឈាម​ខ្នើយ​ក្បាល​កូន​ទេ​។​

ឈ្មោះ គួ រិ​ទ្ធ ជា​ប្ដី បាន​ប្រាប់​បន្ត​ថា នៅ​វេលា​ម៉ោង ៧ យប់​ថ្ងៃ​ទី​៣០ ខែ​តុលា​នោះ ទើប​ឃើញ​លោក ង៉ែត ភិ​ធួ វេជ្ជបណ្ឌិត​ប្រចាំ​អគារ​សម្ភព មកដល់ ហើយ​នាំ​ប្រពន្ធ​គាត់​ចូល​ទៅ​ខាងក្នុង​បន្ទប់​សម្រាល ។ ក្រោយមក​មាន​គ្រូពេទ្យ​ម្នាក់​បាន​មក​ប្រាប់​គាត់ (​ប្ដី​និង​ម្ដាយ​ថា ប្រពន្ធ​របស់​គាត់​មាន​សភាព​ខ្សោយ​ណាស់​។ ពេលនោះ ប្ដី និង​ម្ដាយ​ស្ត្រី​រងគ្រោះ​បាន​និយាយ​អង្វរ​គ្រូពេទ្យ​ថា សុំ​មេត្តា​ធ្វើ​យ៉ាង​ណា ទោះបី​វះកាត់​ក្ដី ជួយសង្គ្រោះ​ប្រពន្ធ និង​កូន​តូច​នេះ​ឲ្យ​មាន​សុវត្ថិភាព​ផង អស់​ប្រាក់កាស​ប៉ុន្មាន​ក៏ដោយ​។

បុរស​ជា​ប្ដី​បន្ថែម​ថា លុះដល់​វេលា​ម៉ោង ១០ យប់ ស្រាប់​តែ​មាន​គ្រូពេទ្យ​ម្នាក់ បាន​ចេញពី​បន្ទប់​កើតកូន​មកវិញ​ប្រាប់​ថា គាត់​កើត​បាន​កូន​ប្រុស​ដោយ​សារ​ការវះកាត់ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​បាន​ព្យាយាម​បិទបាំង ហាម​មិន​ឲ្យ​គ្រួសារ​គាត់​ចូល​ទៅ​មើល​នោះ​ទេ​។ មួយសន្ទុះ​ក្រោយ​មក​ទៀត គ្រូពេទ្យ​បាន​ប្ដូរ​បន្ទប់ ហើយ​ប្រពន្ធ​គាត់ ពេល​រុញ​ចេញ​មក គឺ​ដាក់​សេរ៉ូម និង​អុក​ស៊ីស្សែន មិន​ដឹង​ខ្លួន​ទេ​។ គ្រូពេទ្យ​ម្នាក់ទៀត​បាន​មក​ប្រាប់​ថា កូន​ដែល​កើតមក​បាន​ស្លាប់​បាត់​ហើយ​។ គ្រាន់តែ​ឮ​ថា​កូន​ស្លាប់ ប្ដី​បាន​រត់​ទៅ​មើល​ប្រពន្ធ ឃើញ​ប្រពន្ធ​រឹង​ថ្គាម ហើយ​គ្រូពេទ្យ​ដក​អុក​ស៊ីស្សែន​ចេញ ទើប​ដឹង​ថា ប្រពន្ធ​ស្លាប់​បាត់​តែម្ដង​។​
ទាក់ទិន​និង​ការ​កូន ស្លាប់​ទាំង​ម្ដាយ​ទាំង​កូន​នេះ ត្រូវ​បាន​លោក កាក់ សិលា ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​បាត់ដំបង បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១២ ថា នេះ​ពិតជា​កើតមាន​មែន ប៉ុន្តែ​រឿងរ៉ាវ​យ៉ាងណា​នោះ ខ្ញុំ​មិន​អាច​បកស្រាយ​បានទេ ព្រោះ​ពាក់ព័ន្ធ​ការងារ​បច្ចេកទេស រង់ចាំ​មាន​របាយការណ៍ មក​សិន​។ បញ្ហា​ជំងឺ ឬ​ពាក់ព័ន្ធ​ការ​បង្កើត​កូន​នេះ ទាក់ទង​នឹង​បច្ចេកទេស ឬ​បណ្ដាលមកពី​ជំងឺ​របស់​មនុស្ស​ក៏​ថា​បាន ។
ចំណែក​លោក គុយ សុខ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង​វិញ បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​តុលា ដែរ​ថា “​លោក​នៅ​ពុំ​ទាន់​បាន​ដឹង​ថា មានរឿង​រ៉ាវ​នេះ​កើតឡើង​ទេ រង់ចាំ​សួរ​ទៅ​មន្ទី​ពេទ្យ​បង្អែក​បាត់ដំបង​សិន​ថា​វា​យ៉ាង​មិច​”៕

No comments:

Post a Comment

yes