សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 4, 2012

ក្មេង​ឥណ្ឌា​ចំនួន​១​ពាន់​នាក់​តែងខ្លួន​ជាម​ហា​​ត្មៈគ​ន្ធីដើរ​ជា​ក្បួន​បំបែក​កំណត់ត្រា​ពិភពលោក​


ការ​ស្លៀកពាក់​ជាមួយ​មួក​កាតឹប​ពណ៌​ស្បែក​ដូចគ្នា​ពាក់​វែន​តា​និង​ពុកមាត់​ពណ៌​ប្រផេះ​ក្មេងៗ​ទាំងនេះ​បាន​ប្រឹង​ប្រឹង​ចូល​ក្នុង​កំណត់ត្រា​។
ក្មេងៗ​ចំនួន​១​ពាន់​នាក់​បាន​ស្លៀកពាក់​និង នាមត្រកូល​ដូចគ្នា​ជា​មហា​ធ្មា​ក់គ​ន្ធី ដែល​ជា​និមិត្តរូប​នៃ​ប្រទេស​ឥណ្ឌា​ជា​មេដឹកនាំ​សាសនា​ដែល​បាន​កើត​១៤៣​ឆ្នាំ​កន្លងទៅ​រហូត​ថ្ងៃនេះ​។
ការ​ដើរ​ជា​ក្បួន​នេះ​បាន​ធ្វើ​ឡើង​ក្នុង​តំបន់​អាហ៍មេ​ដា​បាត ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ត្រូវ​បាន​គេ​អះ​អាង​ថា ការ​រួម​គ្នា​ដែល​មើល​ទៅ​ដូច​មហា​ធ្មា​ក់គ​ន្ធី​គឺ​ត្រូវ​បាន​ជាប់​ក្នុង​កំណត់ត្រា​ពិភពលោក​។
ជាទូទៅ​និមិត្តរូប​មេដឹកនាំ​សន្តិភាព​រូប​នេះ​គឺ​មាន​ពាក់​វែន​តា​និង​ពុកមាត់ ហើយ​ក្មេងៗ​ជាច្រើន​ក៏​បាន​ស្លៀក​រូប​វែង​ពណ៌​ស​ដែល​ធ្វើ​ត្រាប់​តាម​ប្រពៃណីdhoti និងshawlរបស់​ប្រទេស​ឥណ្ឌា​និង​ដើរ​ដោយ​កាន់​ឈើច្រត់ មើល​ទៅ​ដូច​មហា​​ត្មៈគ​ន្ធី។
ខួបកំណើត​របស់​មហា​ធ្នាក់​គ​ន្ធី គឺ​នៅ​ថ្ងៃ​ទី​២​ខែ​វិច្ឆិកា ។​
មហា​ធ្មាក់​គឺ​មានន័យថា វិញ្ញាណ​ពិសិដ្ឋ ហើយ​រូប​គាត់​បាន​កើត​នៅ​ក្នុង​ឆ្នាំ​១៨៦៩ ជា​មេដឹកនាំ​ជំរុញ​ខាង​ប្រាជ្ញា​និង​ជា​អ្នកដឹកនាំ​រក​ឯករាជ្យ​ឲ្យ​ប្រទេស​ឥណ្ឌា​។​មហា​​ត្មៈគ​ន្ធី បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ផ្នែក​មេធាវី​ក្នុង​ទីក្រុង​ឡុង​ដ៍ ហើយ​គាត់​បាន​ចំណាយ​ពេល​ស្ទើរ​មួយ​ជីវិត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ភាព​អយុត្តិធម៌​និង​ការស្វែងរក​ឯករាជ្យ​ហើយ​បាន​ជាប់ពន្ធនាគារ​ជាច្រើន​ដង​។​គាត់​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ប្រទេស​ឥណ្ឌា​បាន​បែក​ចែក​ជា​ពីរ​បន្ទាប់ពី​ទទួល​បាន​ឯករាជ្យ និង​បាន​ប្រយុទ្ធ​ប្រឆាំង​ការ​កាប់​សម្លាប់​គ្នា​រវាង​សាសនា​ហិនឌូ និង មូស្លីម​។​គាត់​ត្រូវ​បាន​គេ​ធ្វើឃាត​នៅ​ថ្ងៃ​ទី​៣០ ខែម​ករា​ឆ្នាំ​១៩៤៨៕

No comments:

Post a Comment

yes