សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 24, 2012

ជនល្មើស​ក្នុង​សំណុំរឿង​មនុស្សឃាត​ទៅលើ លោក​ឈុត វុទ្ធី ត្រូវ​ផ្តន្ទាទោស​រយៈ​ ​ពេល​២​ឆ្នាំ

ជនល្មើស​ក្នុង​សំណុំរឿង​មនុស្សឃាត​ទៅលើ លោក​ឈុត វុទ្ធី ត្រូវ​ផ្តន្ទាទោស​រយៈ​ ​ពេល​២​ឆ្នាំ ​ ​

កោះកុង​៖ កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១២ ម្សិលមិញ​នេះ សាលាដំបូង​ខេត្ត​បានប្រកាស​សាលក្រម បទល្មើស​មនុស្សឃាត​ដោយ​អ​ចេតនា​រវាង​មន្ត្រី​កង​រាជ អាវុធហត្ថ​ដែលជា​សន្តិសុខ​ក្រុមហ៊ុន​ធីប​ប៊ឺ​ហ្គ្រី​ន រ៉ា​ន់ បូ​រ័ត្ន និង​អ៊ិន រតនា ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការបាញ់សម្លាប់​សកម្មជន​បរិស្ថាន​ដ៏​ល្បី ល្បាញ ដោយ​ផ្តន្ទាទោស​២ ឆ្នាំ ប៉ុន្ដែ​តម្រូវ​ឲ្យ​អនុវត្ត​ទោស​រយៈពេល​៦​ខែ​នៅក្នុង​ពន្ធនាគារ ចំណែកឯ​១​ឆ្នាំ​៦​ខែ​ទៀត​ត្រូវ​ព្យួរទោស​សាកល្បង​ក្រៅ​ឃុំ​។
​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក លោក នាង បូរ៉ា​ទី​ណូ ប្រចាំខេត្ត​កោះកុង​ដែល​បាន​ចូល ស្តាប់​ការប្រកាស​សាលក្រម​បាន​ថ្លែង​ឲ្យ​ដឹងថា នៅក្នុង​បន្ទប់​សវនាការ គឺ​មានតែ​ជនល្មើស​រ៉ា​ន់ បូ​រ័ត្ន និង​សាច់ញាតិ​របស់គេ​ចំនួន​៣​នាក់​តែប៉ុណ្ណោះ ហើយ​លោក​ចៅក្រម ខាំ សុ​ផា​រី បានប្រកាស​សាលក្រម​ដោយ​យល់ឃើញថា រ៉ា​ន់ បូ​រ័ត្ន បាន​ព្យាយាម​រារាំង​ដើម្បី​កុំ​ឲ្យ​មានការ​បាញ់​បន្ត​ខ្លាច​ប៉ះ​ដល់ អ្នកកាសែត​ពីរ​នាក់​ទៀត ហើយ​តុលាការ​បាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា គឺជា​រឿង​ត្រឹមត្រូវ​។ 

​កាលពី​ថ្ងៃទី​៤ ខែតុលា ២០១២ នៅក្នុង​អង្គ​សវនាការ លោក រ៉ា​ន់ បូ​រ័ត្ន បាន​និយាយថា ខ្លួន​បាន​ស្ទុះ​ទៅ​ទាញ​កាំភ្លើង​ចេញពី​អ៊ិន រតនា ដើម្បី​កុំ​ឲ្យ​រតនា​បាញ់​ទៀត​ពីព្រោះ​មាន​ស្ត្រី​អ្នកកាសែត​ពីរ​នាក់​នៅ ក្នុង​ឡាន ហើយ​ការ​ប្រទាញប្រទង់​គ្នា​នោះ​ធ្វើ​ឲ្យ​ដៃ​របស់គាត់​ប៉ះចំ​កៃ​កាំំ ភ្លើង​ផ្ទុះ​ពីរ​គ្រាប់​ត្រូវ​រតនា​តែម្តង គេ​គ្មាន​ចេតនា​សម្លាប់​មនុស្ស​ទេ​។ នៅក្នុង​រឿងក្តី​នេះ​តុលាការ​ពុំ បាន​ចាត់ការ​សំណុំរឿង​លោក​ឈុត វុទ្ធី អតីត​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ទេ ដោយសារ​លោក​ឈុត វុទ្ធី និង​ឃាតក​អ៊ិន រតនា​បាន​ស្លាប់​ទាំងពីរ​នាក់​ដូច្នេះ​បណ្តឹងអាជ្ញា​ក៏​រលត់​ដែរ​។
​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការសិទ្ធិមនុស្ស​លីកាដូ លោក​អំ សំអាត បាន​ថ្លែង​ឲ្យ​ដឹងថា លោក​ពុំមាន​ការភ្ញាក់ផ្អើល​នោះទេ​ទាក់ទិន​ទៅនឹង​ការប្រកាស​សាលក្រម នេះ​ដោយ​លោក​បានគិត​ទុកជាមុន​ថា​នឹង​ត្រូវតែ​ទទួលបាន​លទ្ធផល​បែបនេះ ហើយ​អ្វីដែល​លោក​សោកស្តាយ​នោះ​គឺ​ការបាត់បង់​សកម្មជន​ព្រៃឈើ​ដ៏​ល្បី ល្បាញ​ម្នា​ក់ដោយ​ពុំ​ទទួលបាន​យុត្តិធម៌​អ្វី​ទាំងអស់​។ លោក​បាន​ឲ្យ​ដឹង​ទៀតថា លោក​នៅតែ​ទទួលយក​មិន​បានទេ​ចំពោះ​លទ្ធផល​ស៊ើបអង្កេត​ទាំងពីរ​នោះ ពីព្រោះ​ការស៊ើបអង្កេត​នេះ​គឺធ្វើឡើង​ដើម្បី​ធ្វើ​ឲ្យ​រលត់​បណ្ដឹង អាជ្ញា​ពីព្រោះ​ជនល្មើស​និង​ជនរងគ្រោះ​ស្លាប់​ទាំងពីរ​។ គឺមាន​តែ​រ៉ា​ន់ បូ​រ័ត្ន​ប៉ុណ្ណោះ​ដែលជា​អ្នកទទួលខុសត្រូវ​លើ​ករណី​អ៊ិន រតនា​។ 

​ប្រធាន​ផ្នែក​ដីធ្លី​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក​បាន​ថ្លែង​ឲ្យ​ដឹងថា ការប្រកាស​សាលក្រម​នេះ គឺជា​ឆាកល្ខោន​។ លោក បាន​បន្ដថា តុលាការ​គួរតែ​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​នៅ​កន្លែងកើតហេតុ ហើយ​បើតាម​រយៈ​ភស្តុតាង​ដែល​សង្គម​ស៊ីវិល​រកឃើញ​នោះ គឺ​អ៊ិន រតនា​ពុំមែន​ជា​អ្នកបាញ់​សម្លាប់​លោក​ឈុត វុទ្ធី​ទេ ហើយ​លោក​រ៉ា​ន់ បូ​រ័ត្ន​ក៏​ពុំមាន​ពាក់ព័ន្ធ​នៅក្នុង​រឿង​នេះដែរ​គឺមាន​ជន​មិន​ស្គាល់ អត្តសញ្ញាណ​ម្នាក់​ដែលមាន​ពាក់​ម៉ាស​ហើយ​ឈរ​នៅ​ខាងឆ្វេង​រថយន្ត​ប្រមាណ​ជា ១​ម៉ែត្រ​ជា​អ្នក​ដែល​បាញ់សម្លាប់​លោក​វុទ្ធី​។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា លោក​មានការ​ខកចិត្ត​ចំពោះ​ការប្រកាស​សាលក្រម​របស់​សាលាដំបូង ខេត្តកោះកុង​ដែល​ពុំ​ព្រម​ស្រាវជ្រាវ​រក​អ្នក​ដែល​ប្រព្រឹត្ត​ពិត ប្រាកដ​មក​ផ្តន្ទាទោស​។ មិនគួរណា​យក​ការសម្លាប់​លោក​ឈុត វុទ្ធី​ដើម្បី​ជាការ​បំបាក់ស្មារតី​អ្នកដទៃ​នោះទេ​៕

No comments:

Post a Comment

yes