សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 24, 2012

ក្រសួង​ព័ត៌មាន និង​មហាជន​ប្រតិកម្ម​ទៅលើ​ទស្សនាវដ្ដី “ ព្រះ​ចន្ទ​” ដាក់​រូប​ព្រះឆាយាល័ក្ខណ៍​និង​រូប​ដង្ហែ​ព្រះ​បរមសព​ព្រះមហាវីរក្សត្រ​នៅក្រោមតារា


កាលពីព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១២ ក្រសួង​ព័ត៌មាន​រួម​នឹង​មហាជន​ជាច្រើន​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ទៅនឹង​ទស្សនាវដ្ដី​ឈ្មោះថា “​ព្រះ​ចន្ទ​” ដែល​បានចេញ​ផ្សាយ​លេខ ៧២ សម្រាប់​ខែវិច្ឆិកា ឆ្នាំ​២០១២ ដែល​​​បាន​ចែក​ផ្សាយ​តាម​តូប​លើ​ទីផ្សារ​នោះ ដោយនៅ​ក្រប​ខាងមុខ​បានដាក់​រូប​ព្រះមហាវីរក្សត្រ​ដោយ​បន្លិច​​រូប​តូចៗ ហើយ​ស្ថិតនៅ​ពីក្រោម រូប តារា​ស្រី​ប្រាំ​រូប ដាក់​រូប​ធំៗ​ឈ​រពីលើ​រូប​ព្រះ​បរមសព​ព្រះ​មហា​វីរ​ក្ស​​ត្រ​។​

ទស្សនាវដ្ដី “​ព្រះ​ចន្ទ​”​នេះ​ត្រូវបាន​ដាក់លក់​លើ​ទៅ​ផ្សា​រនា​ព្រឹក​ថ្ងៃទី ២៣ តុលា​នេះ ក្រោយពី​មានប្រតិកម្ម ពី​ក្រសួង​ព័ត៌មាន និង​មហាជន​មួយចំនួន មក​គេ​ឃើញ​ក្រុម​ចែក​ផ្សាយ​ទស្សនាវដ្ដី​នេះ ប្រញាប់ប្រញាល​ដើរ​ប្រមូល​ទស្សនាវដ្ដី​របស់ខ្លួន​ពី​បណ្តា​តូប​នានារ​ត្រលប់​ចូលក្នុង​ទីស្នាក់ការ​វិញ​យ៉ាង​លឿន​បំផុត​។ ប៉ុន្តែ​ទទ្ទឹម​នឹង​នោះ ទស្សនាវដ្ដី​នេះ​បាន​ធា្ល​ក់​ដល់ដៃ​មហាជន​មួយចំនួន​ទៅហើយ​។

មន្ត្រី​ក្រសួងពត៌មាន បាន​បញ្ជាក់ថា ក្រសួង​ព័ត៌មាន​បានដឹង​និង​បានឃើញ​រូបភាព​នៅលើ​ក្រប​មុខ ទស្ស​នា​វដ្ដី​​ព្រះ​ចន្ទ​នោះ​ហើយ​។ មន្ត្រី​ដដែល​បានបញ្ជាក់​ទៀតថា​ក្រសួង​នឹង​កោះហៅ​អ្នកគ្រប់គ្រង​ទស្សនាវដ្ដី​នោះ​ដើម្បី​សាកសួរ​ពី​រឿងនេះ​។ ចំពោះ​មហាជន​ដែល​បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ព្រមទាំង​ស្នើរ​សុំឱ្យ​ក្រសួង​ព័ត៌មាន​បិទ​ទស្សនាវដ្ដី​នេះ​ទៀតផង​។ ទាក់ទង​ទៅនឹង​ប្រតិកម្ម​ខាងលើនេះ​មជ្ឈមណ្ឌល​ព័ត៌​មាន​វិទ្យា​​សាស្ត្រ​​ខ្មែរ​បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​អគ្គនាយិការ គ្រប់គ្រង​លោកស្រី តែ លី​ឆេង ដែរ​តែ​មិនអាច​ទាក់ទង​បាន​៕

No comments:

Post a Comment

yes