សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 21, 2012

ស្ពានលោតចំលែក នៅទីក្រុងប៉ារីស


ភ្ញៀវទេសចរណ៍ ប្រាកដជាសប្បាយរីករាយហ្នឹង ការបង្កើតថ្មីរបស់ស្ថាបត្យករបារាំង ដែលបានស្ថាបនា ស្ពានដ៏ចំលែកមួយគ្មានពីរ នៅឯទីក្រុងប៉ារីស ប្រទេសបារាំង។
ស្ពាននេះត្រូវបានគេគ្រោងសាងសង់ឡើង នៅទីក្រុងប៉ារីស ដែលអាចផ្ដល់ភាពងាយស្រួលដល់អ្នកដំណើរ ក្នុងការឆ្លងពីច្រាំងម្ខាង ទៅច្រាំងម្ខាងទៀតនៃទន្លេ យ៉ាងឆាប់រហ័ស ដោយការលោតចុះ លោតឡើង មើលទៅគួរឲ្យចាប់អារម្មណ៍ ជាងនេះទៅទៀត បារាំងសង្ឃឹមថា អាចទាក់ទាញភ្ញៀវទេសចរណ៍ ជាច្រើនមកទស្សនា។ ស្ពានលោតនេះដែរ ត្រូវបានតភ្ជាប់ដោយ ពោងធំៗចំនួនបី ហើយពោងនិមួយៗ មានមាឌខ្យល់ ៣,៧០០ម៉ែត្រគូប។

រូបខាងក្រោមនេះ គឺត្រូវបានរចនាដោយកុំព្យូទ័រ ដែលបង្ហាញឲ្យឃើញ មនុស្សហោះទៅក្នុងអាកាស យ៉ាងសប្បយរីករាយ។ បារាំងសង្ឃឹមថា គំរោងនេះ មានមនុស្សជាច្រើន នឹងចាប់អារម្មណ៍ដូច Eiffel Tower ដែរ។

No comments:

Post a Comment

yes