សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 24, 2012

លោក​អូបាម៉ា​និង​រ៉ុមនី​ប៉ះ​ទង្គិចគ្នា​លើ​គោល​នយោ​បាយ​បរទេស​ក្នុង​កិច្ច​ពិភាក្សា​ចុង​ក្រោយ

121024_18a
បេក្ខភាពបក្សសាធារណរដ្ឋ លោក ​មីត រ៉ុមនី (ឆ្វេង) និង​លោក ​បារ៉ាក់​ អូបាម៉ា 
ថ្លែង​ក្នុង​ជំនួប​​ពិភាក្សា​ដេញដោលលើកចុងក្រោយ​

ក្រុង​បូការ៉ាតុនៈ​លោក​ប្រធានា​ធិបតី​បារ៉ាក់ អូបាម៉ា និង​គូ​ប្រជែង​នៃគណ​បក្ស​សាធារណ​រដ្ឋ​លោក មីត រ៉ុមនី ​បាន​ប៉ះ​ទង្គិច​គ្នា​ជុំ​វិញ​កម្លាំង​យោ​ធា​អាមេរិក និង​របៀប​ទប់ទល់​វិបត្តិ​នៅ​មជ្ឈិម​បូព៌ា និង​សំណើ​គោល​នយោ​បាយ​បរទេស​របស់​លោក​ចំពោះ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ចន្ទ​ក្នុង​កិច្ច​ពិភាក្សា​ដេញ​ដោល​លើក​ទី​បីនិង​ជា​លើក​ចុង​ក្រោយ​។
ជាមួយ​ឱកាស​មួយ​ចុង​ក្រោយ​សម្រាប់​អ្នក​ទាំង​ពីរ ដើម្បី​ទាក់​ទាញ អ្នក​បោះ​ឆ្នោត​រាប់​លាន​នាក់​ដែល​កំពុង​តែ​ទស្សនា​តាម​ទូរទស្សន៍ លោក អូបាម៉ា​ជា​អ្នក​វាយ​ប្រហារ​តាំងពី​ការ​ចាប់​ផ្តើម​។​លោក​បាន​រិះ​គន់​បេក្ខ​ភាព​បក្ស​សាធារណរដ្ឋ​ស្តី​ពី​សំណើ​របស់​លោក​ស្តី​ពី​មជ្ឈិម​បូព៌ា ដោយ​ចំអក​ចំពោះ​ការ​អំពាវ​នាវ​របស់​លោក​ឲ្យ​បន្ថែម​នាវា​ដែល​មាន​ពី​២៨៥​គ្រឿង ដល់ ៣០០គ្រឿង ក្នុង​កម្លាំង​យោធា​អាមេរិក​និង​និយាយថា លោក រ៉ុមនី ចង់​នាំ​អាមេរិក​ទៅ​រក​គោល​ជំហរ​សង្គ្រាម​ត្រជាក់​ដែល​គេ​បោះ​បង់​ចោល​ហើយ​។
លោក​អូបាម៉ា បាន​បញ្ជាក់​ថា​៖«​លោក​អភិបាល​រដ្ឋ​យើង​ក៏​មាន​សេះ និង​ចំពុះ​ទុង​តិច​ដែរ​»​។
ដោយ​ពេល​មួយ​ប្រកាស​ថា រុស្ស៊ី​គឺជា​«​សត្រូវ​ភូមិ​សាស្រ្ត​នយោបាយ»​របស់​អាមេរិក លោក អូបាម៉ា បាន​និយាយ​ថា បេក្ខ​ជន​ប្រធានា​ធិបតី​មក​ពី​បក្សសាធារណ​រដ្ឋ​រូប​នេះ កំពុង​ព្យាយាម​ធ្វើ​ឲ្យ​អាមេរិក​ត្រឡប់​ទៅ​រក​គោល​ជំហរ​សង្គ្រាម​ត្រជាក់​វិញ។

ដោយ​ងាក​ទៅ​រក​លោក រ៉ុមនី ខណៈ​ដែល​ពួក​គេ បាន​អង្គុយ​នៅ​ឯ​តុ​មួយ​នៅ​ចំពោះ​មុខ​អ្នក​សម្រប​សម្រួល​លោក បប់​ស្គីហ្វហវើរ​លោក​អូបាម៉ា​បាន​និយាយា​ថា​៖
«​សង្គ្រាម​ត្រជាក់ បាន​ចប់​២០​ឆ្នាំ​ហើយ​។ នៅ​ពេល​វា​ជា​គោល​នយោ​បាយ​បរទេស​លោក​ហាក់​ចង់​ប្រើ​គោល​នយោបាយ​បរទេស​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​»​។
លោក រ៉ុមនី បាន​ថ្លែង​ថា គោល​នយោបាយ​លោក​អូបាម៉ា ឆ្ពោះ​ទៅ​មជ្ឈិម​បូព៌ា និង​អា្រ​ហ្វិក​ខាង​លិច មិន​អាច​បញ្ឈប់​ការ​ងើប​ជា​ថ្មី​នូវ​ការ​គំរាម​កំហែង​ពី​ក្រុម​អាល់​កៃ ដា​ក្នុង​តំបន់​បាន​ទេ​។
លោក រ៉ុមនី បាន​បញ្ជាក់​ថា​៖«​វាយ​ប្រហារ​ខ្ញុំ មិន​មែន​ជា​របៀប​វារៈ​ទេ​។ វាយ​ប្រហារ​ខ្ញុំ មិន​មែនជា​វិធី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នៅ​មជ្ឈិម​បូព៌ា​ទេ​»​។
បេក្ខ​ជន​ទាំង​ពីរ បាន​ឯក​ភាព​ថា អាមេរិក​នឹង​ការ​ពារ​អ៊ីស្រាអែល​បើ​អ៊ីរ៉ង់​វាយ​ប្រហារ​សម្ព័ន្ធ​មិត្ត​មជ្ឈិម​បូព៌ា ប៉ុន្តែ​លោក រ៉ុមនី​និយាយ​ថា លោក​នឹង​រឹត​បន្តឹង​ការ​ដាក់​ទណ្ឌ​កម្ម​៕

No comments:

Post a Comment

yes