សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 1, 2012

សាលាក្រុងកោះ​ហៅលោក រ៉ុង ឈុន​ សាកសួរ​ពាក់ព័ន្ធ​ផែនការ​ប្រារព្ធទិវាគ្រូបង្រៀន​


សាលាក្រុង​​ភ្នំពេញ​​​​ចេញលិខិត​​កោះ​ហៅ​ប្រធាន​សមាគមគ្រូបង្រៀន​ឲ្យ​ចូល​ខ្លួន​នារសៀលថ្ងៃ​ចន្ទ​នេះ​​ដើម្បី​សាកសួរ​ពី​ផែន​​ការ​​ប្រព្ធទិវាគ្រូបង្រៀន​​​ដែល​រៀប​​ចំ​ដោយ​​សមាគម​​នេះ ​នៅ​​ថ្ងៃទី​៥​តុលាខាង​មុខ​។
លោក រ៉ុង ឈុន ប្រធាន សមាគម គ្រូបង្រៀន កម្ពុជា ឯករាជ្យ
​បើ​តាម​​លិខិត​​របស់​សាលាក្រុង​​លោក រ៉ុង ឈុន នឹង​ជួប​​ជាមួយ​លោក កែត ឆែ នាយក​រដ្ឋបាល​សាលា​ក្រុង​ភ្នំពេញ​​រួមទាំង​តំណាង​កម្លាំងសមត្ថកិច្ច​​មក​​ពី​​ខណ្ឌ​​ចំការមន និង ខណ្ឌ​ដូន​ពេញ ​និង​​មន្ត្រី​​ពី​ស្ថាបន​អប់រំ និង អ្នកជំនាញ​​ផ្នែក​ច្បាប់​​ផងដែរ​។
ការ​កោះ​​ហៅ​​ដើម្បី​​សួរ​នាំ​​​​បាន​​ធ្វើ​ឡើង​​បន្ទាប់​ពី​ប្រធាន​​សមាគម​គ្រូបង្រៀន​រូប​​នេះ​បាន​ដាក់លិខិត​ទៅ​សាលា​ក្រុង​ភ្នំពេញ​​កាល​ពី​ថ្ងៃ​​ទី​​១៨​ កញ្ញា ​ស្នី​ពី​គម្រោង​​ប្រារព្ធ​ពិធីអបអរសាទទិវា​គ្រូបង្រៀន​​ថ្ងៃ​ទី​៥​តុលា​ នៅ​លើ​​ទីលាន​ប្រជាធិបតេយ្យ ​ដែល​មាន​​អ្នក​ចូលរួម​​​​២៥០​នាក់​។
នៅក្នុង​លិខិត​​​ដែល​បាន​ស្នើ​​សុំ​​​លោក អ៊ឹម សុទ្ធី ​​រដ្ឋមន្ត្រីក្រសួង​​អប់រំ​​ឲ្យ​​ចូលរួម​ជាកិត្តិយស​​ដែរ​​នោះ​លោក រ៉ុង ឈុន បាន​​រៀបរាប់​ថា​ ជា​មួយ​​ការ​ប្រារព្ធពិធី​ ​សមាគមនេះ​​​​ក៏​នឹង​​មាន​​ការ​ដង្ហែរ​ក្បួន​​នាំញាតិ​ទៅ​កាន់​ក្រសួង​​អប់​រំ​​ ខុទ្ធ​ការល័យ​នាយករដ្ឋមន្ត្រី​ និង រដ្ឋសភា​ផងដែរ ៕

No comments:

Post a Comment

yes