រូបឯកសារថតកាលពីថ្ងៃអង្គារ ទី២៣តុលាបង្ហាញជនទីបេត៍ម្នាក់ដុតខ្លួនឯង
និងរត់នៅវិថីមួយនៃក្រុងសៀហេក្នុងខេត្តហ្កានស៊ូ
ក្រុមសិទ្ធិមនុស្សមួយបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា ជនជាតិទីបេត៍សរុប៧នាក់បានដុតខ្លួនឯងក្នុងរយៈមួយសប្តាហ៍មកនេះដើម្បីប្រឆាំងនឹងអ្វីដែលពួកគេអះអាងថាការគ្រប់គ្រងកណ្តាប់ដៃធ្ងន់របស់ចិននៅតំបន់ហេមពាន្តនេះ។
បងប្អូនជីដូនមួយឈ្មោះTsepo អាយុ២០ឆ្នាំនិង Tenzinអាយុ២៥ឆ្នាំបានដុតខ្លួនឯងអោយឆេះថ្គោលឡើងនៅក្រៅអាគាររដ្ឋាភិបាលមួយនៅខ័ណ្ឌឌ្រីរូ ខាងជើងទីក្រុងឡាសាកាលពីថ្ងៃព្រហស្បត៍។
Tsepo បានស្លាប់ក្នុងពេលបញ្ជូនទៅមន្ទីរពេទ្យនិងTenzinត្រូវបានពួកមន្ត្រីសង្គ្រោះនាំយកទៅ។
សប្តាហ៍កន្លងមកមានចំនួនអ្នកដុតសម្លាប់ខ្លួនច្រើនបំផុតចាប់តាំងពីរលកនៃបាតុកម្មប្រឆាំងចិនបានចាប់ផ្តើមនៅឆ្នាំ២០១១។

ចាប់តាំងពីខែមីនាឆ្នាំមុន មនុស្សជិត៦០នាក់បានដុតខ្លួនឯងដើម្បីជាការប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។យ៉ាងហោចណាស់ពួកគេពាក់កណ្តាលបានស្លាប់។
នាយកអង្គការទីបេត៍សេរីលោកស្ទេហ្វានី ប្រ៊ីកដេនបាននិយាយថា"វាចំណាយពេល២ថ្ងៃទើបព័ត៌មានអំពីការប្រឆាំងចុងក្រោយនេះលេចឡើង។នៅពាសពេញទីបេត៍ រដ្ឋចិនកំពុងប្រើកម្លាំងនិងការបំភិតបំភ័យដើម្បីកម្ចាត់ការអំពាវនាវអោយមានសេរីភាពនិងបិទខ្ទប់ព័ត៌មានអំពីការប្រឆាំងតវ៉ា"។
ចិនចាត់ទុកពួកដុតខ្លួនឯងទាំងនេះថាជា"ភេរវករ"និងឧក្រិដ្ឋជន ហើយបានបន្ទោសមេដឹកនាំសាសនានិរទេសខ្លួន សម្តេចសង្ឃដាឡៃ ឡាម៉ា ថាញុះញុងពួកគេអោយធ្វើដូច្នេះ។
រដ្ឋាភិបាលក្រុងប៉េកាំងហៅដាឡៃ ឡាម៉ាថាជាភេរវជនដ៏គ្រោះថ្នាក់ តែព្រះអង្គមានបដិសេធមិនគាំទ្រអំពើហិង្សានិងមានសង្ឃដីកាថាព្រះអង្គគ្រាន់តែស្វះស្វែងរកស្វ័យភាពធំឡើងសំរាប់មាតុភូមិរបស់ទ្រង់តែប៉ុណ្ណោះ៕
No comments:
Post a Comment
yes