លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ ថ្ងៃអនាគត
ប្រទេសកម្ពុជាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ត្រូវបានគេមើល
ឃើញថា ជាប្រទេសដែលពោរពេញទៅដោយការរំលោភសិទ្ធិប្រជាពលរដ្ឋ ជាប្រទេសដែលមាន
អំពើពុករលួយខ្លាំងតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមនៅគ្រប់ក្រសូង ស្ថាប័ន មន្ទីរ ចំណែកឯប្រព័ន្ធយុត្តិធម៌ក៏មិនឯករាជ្យ
អព្យាក្រឹត្តក្នុងការផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋផងដែរ ។
ប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ
បាននិងកំពុងស្ថិតនៅក្រោមសំពាធរបស់អ្នកនយោ បាយ និងអ្នកមានលុយ មានអំណាច
ដែលប្រជាពលរដ្ឋជាអ្នកក្រីក្រទុនខ្សោយតែងតែទទួលរង
នូវភាពអយុត្តិធម៌ពីស្ថាប័នតុលាការនេះយ៉ាងខ្លាំង ។ ប្រព័ន្ធយុត្តិធម៌
នៅក្នុងប្រទេសកម្ពុជាសព្វ ថ្ងៃបាននិងកំពុងតែធ្វើឲ្យប្រជាពលរដ្ឋគ្មានជំនឿមកលើប្រព័ន្ធនេះសូម្បីតែបន្តិច
ហើយនៅពេល ដែលពួកគាត់មានបញ្ហាម្តងៗពួកគាត់តែងតែដោះស្រាយបញ្ហាទាំងអស់នោះដោយខ្លួនឯង
មិនពឹងតុលាការឲ្យជួយដោះស្រាយនោះឡើយ ដោយពួកគាត់ដឹងថា ប្រសិនបើពួកគាត់ទៅស្វែងរកយុត្តិធម៌នៅតុលាការក៏គ្មានបានប្រយោជន៏អ្វីដែរ
ក្រៅតែពីខាតពេលវេលាអស់ទាំង ប្រាក់កាស
ក្នុងការផ្តល់ឲ្យតុលាការតាមការទាមទាររបស់ពួកគេ
មិនតែប៉ុណ្ណោះលទ្ធផលចុងក្រោមពួកគាត់នៅតែចាញ់អ្នកមានលុយ
មានអំណាចដែលជាឈ្មួញទុច្ចរឹតទាំងអស់នោះដដែល
ហើយថែមទាំងមានប្រជាពលរដ្ឋខ្លះត្រូវទទួលរងនូវភាពអយុត្តិធម៌ពីប្រព័ន្ធយុត្តិធម៌នេះ
ជាប់ពន្ធនាគាររាប់សិបឆ្នាំថែមទៀតផង ។
ដោយសារតែប្រការទាំងអស់នេះហើយ
បានធ្វើឲ្យប្រជាពល
រដ្ឋមួយចំនួនធំ ពួកគាត់ត្រូវព្យាយាម ក្នុងការដោះស្រាយបញ្ហានោះដោយខ្លួនឯង
ដែលបានធ្វើ
ឲ្យប្រព័ន្ធយុត្តិធម៌ កាន់តែមានបញ្ហាលំបាកទៅខ្លាំងឡើងៗ
និងអាក្រក់មើលជាទីបំផុត ។
ជាមួយគ្នានោះសមធម៌ចំពោះគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា ក៏ដូចគ្នាផងដែរគឺគណបក្សប្រឆាំងពុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួននៅក្នុងប្រ
ព័ន្ធផ្សព្វផ្សាយរបស់រដ្ឋឡើយ
ដែលគណបក្សកាន់អំណាចមានសិទ្ធិដ៏ច្រើនលើសលប់ធ្វើការផ្សព្វ ផ្សាយពីសកម្មភាពរបស់ខ្លួន រួមជាមួយនិងគោលនយោបាយផងដែរ
។ ចំណែកឯនៅតាមបណ្តា ស្ថាននីយន៏វិទ្យុ និងទូរទស្សន៏ឯកជនវិញ
ក៏បាននិងកំពុងតែសំរុកក្នុងការជួយផ្សព្វផ្សាយពីសកម្ម ភាពរបស់គណបក្សកាន់អំណាច ហើយក្នុងនោះ
គឺមានតែស្ថានីយន៏វិទ្យុតិចតួបចំផុតដែលឯករាជ្យ បានចូលរួមក្នុងការផ្សាយពីសកម្មភាព
និងគោលនយោបាយរបស់គណបក្សប្រឆាំង ។
ហើយបើក្រលែកមកមើលពីប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សប្រឆាំងគឺមានតែពីរបណ្តា ស្ថានីយន៏វិទ្យុតែប៉ុណ្ណោះ
ដែលជួលម៉ោងផ្សាយឲ្យគណបក្សប្រឆាំងក្នុងនោះគឺស្ថានីយន៏វិទ្យុសំបុកឃ្មុំ FM 1025 MHz និងស្ថានីយន៏វិទ្យុមហានគរ FM 93.5 MHz ដែលម៉ោងផ្សាយរបស់ គណបក្សប្រឆាំងគឺគណបក្ស
សង្គ្រោះជាតិ ក្នុងកម្មវិធី សម្លេងសង្គ្រោះជាតិ គឺមានការផ្សាយក្នុងមួយថ្ងៃចំនួន៤ម៉ោងដែលនៅវិទ្យុសំបុកឃ្មុំ FM 105 MHz ផ្សាយចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង២រៀល
និងនៅម៉ោង៦ល្ងាចដល់ម៉ោង៧យប់ និងនៅវិទ្យុមហានគរ FM
93.5 MHz ផ្សាយ នៅម៉ោង៦ល្ងាចដល់ម៉ោង៧យប់ផងដែរ មានន័យថាសកម្មភាពនៃការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស
សង្គ្រោះជាតិ មួយថ្ងៃមានចំនួនតែ៤ម៉ោងតែប៉ុណ្ណោះ ដែលជាចំនួនមួយដ៏តិចបំផុត
បើគិតពីកម្រិតផ្សព្វផ្សាយរបស់គណបក្សកាន់អំណាចនោះ ។ មូលហេតុ បានជាគណបក្សកាន់អំណាចមិនព្រមផ្តល់កំរិតផ្សាយឲ្យគណបក្សប្រឆាំងច្រើនជាងនោះ
ព្រោះពួកគេចង់បិទបាំងនូវអ្វីដែលជាអំពើរបស់ពួកគេ ដែលបានធ្វើមកលើប្រជាពលរដ្ឋ
តាំងពីអតីតកាលដ៏ដូចជានៅពេលបច្ចុប្បន្នកាល
តែប្រសិនបើគណបក្សកាន់អំណាចចិត្តស៊ឿងព្រមឲ្យគណបក្ស សង្គ្រោះជាតិ មានស្ថានីយន៏វិទ្យុ
និងទូរទស្សន៏ដោយឯករាជ្យខ្លួនឯកមួយៗវិញ គឺគណបក្សប្រជាជនខ្លួន និងចាញ់ដោយគ្មានអ្នកបង្ខំ
និងរុញនោះឡើយ ។
គណបក្សកាន់អំណាចសព្វថ្ងៃ បានយកប្រព័ន្ធផ្សព្វផ្សាយនេះមកធ្វើការវាយប្រហាមកលើគណ
បក្សប្រឆាំងយ៉ាងចាស់ដៃមួយថ្ងៃវាល់ល្ងាច និងមួយចប់ទល់ភ្លឺ
ក្នុងនោះគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត ក៏បាននិងកំពុងចូលដៃជើងជាមួយគណបក្សប្រជាជនយ៉ាងខ្លាំងក្នុងការធ្វើយ៉ាង
ណាឲ្យគណបក្សប្រជាជនឈ្នះឆ្នោតជានិច្ច ដែលមានដូចជាការបង្ករបញ្ហាស្មុកស្មាញដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនៅពេលបោះឆ្នោតម្តង
ក៏ដូចជានៅពេលឃោសនាពីសារនយោ បាយរបស់គណបក្សនយោបាយ
ប្រសិនបើខាងគណបក្សប្រឆាំងផលិតសារណាមួយក្នុងពេល ឃោសនាបោះឆ្នោតដែលបង្ហាញពីទង្វើអាក្រក់របស់គណបក្សកាន់អំណាច
ដែលគេគិតថានិងធ្វើឲ្យបាត់ប្រជាប្រិយភាពរបស់គណបក្សប្រជាជន គេនិងឲ្យផ្លាស់ប្តូរភ្លាម
ដែលនេះហើយបង្ហាញឲ្យឃើញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
គឺជាអាយ៉ងរបស់គណបក្សប្រជាជនយ៉ាង ពេញទី ។
ចំពោះបញ្ហាទាំងអស់នេះ ថ្នាក់ដឹកនាំរបស់គណបក្ស សង្គ្រោះជាតិ បានទាមទារឲ្យមានការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដាច់ខាត
ហើយប្រសិនបើពុំមានការ ផ្លាស់បន្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទេ
គណបក្ស សង្គ្រោះជាតិ និង មិនចូលរួមក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ឡើយ ។
ក្នុងនោះនៅថ្ងៃប្រជុំរដ្ឋសភាថ្ងៃទី១១ ខែតុ លា ឆ្នាំ២០១២នេះ
ដើម្បីសម្រេចសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់អាណត្តិទី៥នោះ
ក៏តំណាងរាស្រ្តគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
បានសម្រេចហើយថាគណបក្សទាំងពីនិងធ្វើពហិការមិនចូលរួមប្រជុំសម្រេចសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើយ
ព្រោះដោយហេតុថាសមាសភាពគឺមិនមានការផ្លាស់ប្តូរ ។
តែគេរំពឹងថា នៅក្នុងពេលដ៏ខ្លីខាងមុខនេះ គ.ជ.ប ដាច់ខាតត្រូវតែផ្លាស់ផ្តូរ
ដោយសារតែអន្តរាគមន៏របស់អន្តរជាតិ
ព្រោះគេមិនអនុញ្ញាតឲ្យប្រទេសកម្ពុជាការបោះឆ្នោតប្រព្រឹត្តទៅដោយគ្មានយុត្តិធម៌ បែបនេះតទៅទៀតទេ
។ ហើយប្រសិនបើយ៉ាងដូច្នោះមែន គណបក្ស សង្គ្រោះជាតិ មួយរយភាករយ
និងទទួលបានជ័យជំនះលើការបោះឆ្នោតជាក់ជាមិនខានឡើយ ហើយជ័យជំនះរបស់គណបក្ស
សង្គ្រោះជាតិ នៅពេលនេះគឺជាជ័យជំនះរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងប្រទេសជាតិរបស់យើង
។
លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ
នៅថ្ងៃដ៏ខ្លីខាងមុខនេះបានមានប្រសាសន៏ ថា ជ័យជំនះរបស់គណបក្ស សង្គ្រោះជាតិ
នៅឆ្នាំ២០១៣ និងធ្វើការរៀបចំសង្គមខ្មែរមួយឲ្យទៅ ជាសង្គមប្រជាធិបតេយ្យពិតប្រាកដ
ហើយក្នុងនោះក៏ធានាឲ្យប្រជាពលរដ្ឋមានសិទ្ធិពេញលេញ ផងដែរ
ធានាស្ថាប័នជាតិមានតុល្យភាពអំណាច ធានាថាប្រជាពលរដ្ឋខ្មែរគ្រប់រូបទទួលបាន
សមធម៌ខាងនយោបាយ សមធម៌ខាងសេដ្ឋកិច្ច សមធម៌ខាងសង្គមកិច្ច ។ លោក កឹម សុខា បន្ត ថា
សមធម៌ខាងនយោបាយ សមធម៌ខាងសេដ្ឋកិច្ច សមធម៌ខាងសង្គមកិច្ច ដែលជាភាពស្មើរគ្នា
នេះគឺជាដំណើរនៃលទ្ធិប្រជាធិបតេយ្យ គេចឲ្យផុតអំពីកុំមុយនីស និងអំពើផ្តាច់ការ ។ ព្រោះថា
ប្រសិនបើយើងមិនរៀបចំឲ្យមានសមធម៌ខាងនយោបាយទេ គឺមានន័យថា អំណាចផ្តាច់ការ និង មកដល់
ហើយបើយើងមិនធ្វើឲ្យមានសមធម៌ខាងសេដ្ខកិច្ចទេ ការគេងប្រវ័ញ្ញ អំពើពុករលួយវា
និងមកដល់ហើយភាពក្រីក្ររបស់ប្រជាពលរដ្ឋនិងធ្លាក់មក ដែលធ្វើឲ្យប្រទេសរបស់យើងមានបញ្ហាកាន់តែខ្លាំងឡើងៗ
។
ដូច្នេះគណបក្ស សង្គ្រោះជាតិ គឺសង្គ្រោះឲ្យផុតពីអំណាចផ្តាច់ការ សង្គ្រោះឲ្យផុតពីភាពក្រីក្រ
របស់ប្រជាពលរដ្ឋដែលរកទីបញ្ចប់គ្មាន វត្តមានរបស់គណបក្ស សង្គ្រោះជាតិ
នៅលើឆាកនយោ បាយរបស់ប្រទេសកម្ពុជាគឺចាំបាច់បំផុត រួមជាមួយនិងវត្តមានរបស់ប្រធានគណបក្ស
សង្គ្រោះជាតិ ផងដែរគឺលោក សម រង្ស៊ី ៕
No comments:
Post a Comment
yes