លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី
លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
ដែលទើបតែបង្កើតឡើងដោយមានការរួមកម្លាំងគ្នាជាសំឡេងតែមួយរវាងគណបក្ស សម រង្ស៊ី
និងគណបក្ស សិទ្ធិមនុស្ស ត្រូវប្រជាពលរដ្ឋ ខ្មែរ រួមទាំងអន្តរជាតិ បានផ្តល់កិត្តិនាមជូនលោកថាជា
« វិរជនស្នេហាជាតិ » ។
ការទទួលបានកិត្តិនាមជា « វិរជនស្នេហាជាតិ » បែបនេះគឺនៅបន្ទាប់ពីគេបានមើលឃើញថា
លោក សម រង្ស៊ី បានធ្វើការងារគ្រប់បែបយ៉ាងដើម្បីជាតិ និងប្រជាពលរដ្ឋ ដោយមិនគិតពីទុក្ខលំបាករបស់ខ្លួន
ហើយបានលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីជាតិ និងប្រជាពលរដ្ឋ ។ ដោយលោក
ត្រូវបានអ្នកកាន់អំណាចនៅស្រុកខ្មែរ
រួមជាមួយនិងតុលាការអាយ៉ងរបស់អ្នកកាន់អំណាចបានធ្វើទុកបុកម្នេញមកលើរូបលោកគ្រប់ពេលវេលា
ក្នុងចេតនាបញ្ចប់ជិវិតនយោបាយរបស់លោក និងផាត់រូបលោកចេញពីប្រទេសកម្ពុជា ។
លោក សម រង្ស៊ី ចាប់តាំងពីឈានជើងចូលប្រឡូកនៅក្នុងឆាកនយោបាយមក លោកបានបំពេញ
បេសកកម្មការងារសំខាន់ៗជូនជាតិ និងប្រជាពលរដ្ឋខ្មែរ ក្នុងនោះមានទាំងការជួយសំរួលដល់ជីវភាពរស់នៅរបស់ប្រជាពលលរដ្ឋ
ឲ្យមានភាពល្អប្រសើរ ការលុបបំបាត់នូវអំពើពុករលួយ បក្ខពួក
និយម និងគ្រួសារនិយម ធ្វើឲ្យសេដ្ឋកិច្ចជាតិដំណើរការទៅដោយរលូន ដែលធ្វើឲ្យប្រជាពលរដ្ឋ
និងថ្នាក់ដឹកនាំប្រទេសទទួលយកបានគ្រប់ៗគ្នា ។ ក្នុងនោះលោក សម រង្ស៊ី តែងតែចេញមុខឈឺ
ឆ្អាលចំពោះភាពអយុត្តិធម៌ពីសំណាក់អ្នកមានលុយ មានអំណាច និងក្រុមហ៊ុនទុច្ចរឹត
ឈ្មួញខិល ខូច ដែលបានធ្វើមកលើប្រជាពលរដ្ឋខ្មែរជាពិសេសគឺការរំលោភយកដីធ្លី
និងរំលោភសិទ្ធិមនុស្ស ហើយក្នុងនោះលោក សម រង្ស៊ី
ក៏បានជួយដំឡើងប្រាក់ខែជូនមន្រ្តីរាជការគ្រប់លំដាប់ និងមុខជំនាញ
រួមជាមួយនិងកម្មករ-កម្មការីនីផងដែរ ដើម្បីឲ្យពួកគាត់ទទួលបានប្រាក់ខែសមរម្យក្នុងការជួយសំរួលដល់ជីវភាពរស់នៅរបស់ពួកគាត់
។ ក៏ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏នៅតែមិនទាន់ពេញចិត្តរបស់លោក សម រង្ស៊ី
នៅឡើយនោះទេ គឺលោកចង់ដំឡើងប្រាក់ខែជូនមន្រ្តីរាជការ រហូតដល់ទៅមួយលានរៀល និងកម្មករ-កម្មការីនី
ឲ្យបានដល់ហុកសិបម៉ឺនរៀលក្នុងមួយខែឯណោះ ព្រោះនេះទើបសាកសម
ទៅនិងតម្លៃទំនិញនៅលើទីផ្សារដែលកំពុងតែហក់ឡើងខ្ពស់ដូចសព្វថ្ងៃនេះ ។
ចំពោះបញ្ហាការការពារបូរណៈភាពទឹកដីវិញ គឺលោកបានចេញមុខដោយផ្ទាល់ក្នុងការតស៊ូជាមួយប្រទេសជិតខាង
ដែលបានរំលោភយកទឹកដីរបស់យើង តាមរយៈការបោះបង្គោលព្រំដែន ដែលបានធ្វើឲ្យបាត់បង់ទឹកដីខ្មែរអស់ជាច្រើនចូលទៅក្នុងប្រទេសយួន
ដែលការបោះបង្គោលព្រំដែននោះ គឺពុំមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិនោះឡើយ ព្រោះថាជាការបោះបង្គោលព្រំដែនដែលធ្វើឡើងរវាងរដ្ឋាភិបានយួន
និងរដ្ឋាភិបាលខ្មែរដែលរណបយួនហាណូយសព្វថ្ងៃនេះតែប៉ុណ្ណោះ ។
ការចេញមុខក្នុងការការពារបូរណៈភាពទឹកដីរបស់លោក សម រង្ស៊ី
គឹមិនមានការប្រើកម្លាំងទ័ព ឬការបង្ហូរឈាមរវាងគ្នានិងគ្នានោះឡើយ
ដែលការការពារបូរណៈភាពទឹកដីរបស់លោក សម រង្ស៊ី គឺធ្វើឡើងដោយសន្តិវិធី និងទទួលបានជោគជ័យយ៉ាងធំធេងជូនជាតិមាតុភូមិ
និងប្រជាពល រដ្ឋខ្មែររបស់យើង ដែលធ្វើឲ្យយួនហាណួយត្រូវបរាជ័យចំពោះគោលបំណងអាក្រក់របស់ពួកគេ
ក្នុងការលេបត្របាក់ទឹកដីកម្ពុជាដែលជាមហិច្ឆិតារបស់គេតាំងពីដើមមកនោះ ។ ការតស៊ូរបស់លោក
សម រង្ស៊ី ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជាគឺនៅមានជាច្រើនទៀតដែលមិនអាចពិពណ៌នាបាន
ដែលទាំងអស់នេះហើយគឺជាស្មារតី របស់អ្នកនយោបាយដែលស្នេហាជាតិ និងស្រលាញ់ប្រជាពលរដ្ឋរបស់ខ្លួនពិតប្រាកដនោះ
។
តែបើយើងក្រលែកមកមើលលក្ខណៈសម្បត្តិរបស់អ្នកនយោបាយ ដែលដឹកនាំប្រទេសសព្វថ្ងៃ ក្នុងការទទួលបានអំណាចពីការលើកបណ្តុបរបស់យួនហាណូយ
និងការលួចបន្លំសន្លឹកឆ្នោតនៅ ពេលបោះឆ្នោតម្តងៗដែលរៀបចំឡើងដោយកម្ពុជាខ្លួនឯងនោះ គឺជារដ្ឋាភិបាលដែលគិតតែពីផលប្រយោជន៏របស់ខ្លួន
បក្សពួកនិយម និងគ្រួសារនិយម ប្រមូលផ្តុំទៅដោយការប្រព្រឹត្តអំពើពុករលួយ
ការរំលោភសិទ្ធិមនុស្ស បើកដៃឲ្យជនអន្តោប្រវេសន៏យួនហូរចូលមកក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ
ការពុះជ្រាកទឹកដីខ្មែរជាដុំៗទៅឲ្យយួនហាណូយ តាមរយៈការផ្តល់ដីសប្បទានសេដ្ឋកិច្ច
ពីលើការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ការបំផ្លាធនធានធម្មជាតិទាំងនៅលើដី
ក្នុងទឹក និងក្នុងដីជាដើម ។ ក្នុងការគ្រប់គ្រងប្រទេសកម្ពុជាជិត៣០ឆ្នាំ មកនេះ របស់គណបក្សប្រជាជនកម្ពុជា
បានដឹកនាំនាវាកម្ពុជាទៅដល់រណ្តៅនៃមាត់ជ្រោះ មរណៈហើយ ផងដែរ ។
ជាមួយគ្នានោះប្រជាពលរដ្ឋ បាននិងកំពុងតែរស់នៅក្នុងសភាពស្គាល់តែពាក្យខ្លៅ ខ្លាច
ឃ្លានតែ ប៉ុណ្ណោះ ព្រោះដីធ្លីត្រូវបានអ្នកមានលុយ មានអំណាចរំលោភយក
បំបិទសិទ្ធិក្នុងការបញ្ចេញមតិ យោបល់ រិះគន់ក្នុងន័យស្ថាបនា
ក៏ដូចជាគ្មានសិទ្ធិគ្រប់គ្រាន់នៅក្នុងការចូលរួមជាមួយគណបក្ស នយោបាយជាដើម ។
អ្វីដែលជាការកត់សំគាល់មួយទៀត ប្រទេសកម្ពុជាក៏ជាស្ថានសួគ៌គ្មានទោសពៃរបស់អ្នកមានលុយ
និងមានអំណាចផងដែរ ដែលបានធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅក្នុង
ប្រទេសកម្ពុជាកាន់តែដើរថយក្រោយខ្លាំងៗផងដែរ ។
ដូចអ្វីដែលបានលើកមកជំរាបប្រាប់ខាងលើនេះហើយ ទើបបានជាអ្នកប្រជាធិបតេយ្យសម្រចរួម
កម្លាំងគ្នាជាសំឡេងតែមួយ ដោយបានបង្កើតគណបក្ស សង្គ្រោះជាតិ
ឲ្យបានទាល់ពេលវេលានៅពេលនេះ ដើម្បីសង្គ្រោះអ្វីៗគ្រប់បែបយ៉ាងដែលប្រទេសកម្ពុជា
និងប្រជាពករដ្ឋខ្មែរកំពុងតែ ជួបប្រទះ និងរងទុក្ខយ៉ាងទារុណនោះ ។
គណបក្ស សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា
ជាអនុប្រធាននៅពេលខាងមុខ ក៏ដូចឥស្សរជននយោបាយជាច្រើនរូបទៀត នៅក្នុងជួរគណបក្ស
សង្គ្រោះ ជាតិ គេរំពឹងថានិងទទួលបានជ័យជំនះលើការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខនេះ
ព្រោះប្រជា ពលរដ្ឋខ្មែរគ្រប់រូបគឺមានជំនឿមកលើតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះ
។
លោក គង់ គាំ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី
បានមានប្រសាសន៏នៅក្នុងពិធីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស
សង្គ្រោះជាតិ កាលពីពេលកន្លង ទៅថ្មីៗនេះថា អ្នកនយោបាយដែលស្នេហាជាតិ
ហើយស្នេហាមុនគេនោះគឺចាំបាច់ណាស់ត្រូវ តែ ស្នេហាទឹកដី
ព្រោះថាប្រសិនបើគ្មានដីនោះក៏គ្មានជាតិផងដែរ បន្ទាប់មកគឺត្រូវស្នេហាប្រជាពលរដ្ឋ
ក្នុងនោះប្រសិនបើជាគ្មានប្រជាពលរដ្ឋទេ ក៏គ្មានជាតិ និងប្រទេស ដែរ ។
អ្វីដែលលោក គង់ គាំ
លើកមកជំរាបជូនប្រជាពលរដ្ឋខ្មែរដែលជាអ្នកគាំទ្រឲ្យពួកគាត់បានជ្រាប នោះ
គឺសាកសមទៅនិងគុណសម្បត្តិរបស់លោក សម រង្ស៊ី ខ្លាំងណាស់ ព្រោះលោក សម រង្ស៊ី
គឺពិតជាមេដឹកនាំដែលគិតគូរអំពីជាតិ និងប្រជាពលរដ្ឋយ៉ាងខ្លាំង ដែលទង្វើរបស់លោក សម
រង្ស៊ី បានធ្វើនាពេលកន្លងមកនេះ បានធ្វើឲ្យមានការភ្លាក់ផ្អើកយ៉ាងខ្លាំងដល់អន្តរជាតិ
ដែលធ្វើឲ្យពួក គេសម្តែងការគាំទ្រមកលើរូបលោក សម រង្ស៊ី យ៉ាងពេញទំហឹង ។
លោក គង់ គាំ ព្រឹទ្ធសមាជិកសភា របស់គណបក្ស សម រង្ស៊ី
ជាមួយគ្នានោះក៏បានមានប្រសាសន៏ដោយរំលឹកទៅដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបថា
សូមខ្មែរឈប់បាញ់ និងកុំបាញ់កលល្បិច និងមហិច្ឆិតារបស់ប្រទេសជិតខាងឲ្យសោះ
ព្រោះថាខ្មែររួបរួមគឺខ្មែររស់ ហើយខ្មែររួបរួមគឺ ខ្មែរឈ្នះ ដែលគណបក្ស សង្គ្រោះជាតិ
និងឈ្នះលើការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះជាក់ជា មិនខាន
ក្នុងនោះសមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិតប្រាកដ
និងជាក់ស្តែងណាស់ ត្រូវតែមានការផ្លាស់ប្តូរជាដាច់ខាត
ព្រោះអន្តរជាតិបាននិងកំពុងតែសំលឹងមក កម្ពុជាយ៉ាងយកចិត្តទុកដាក់ជាទីបំផុត
ក្នុងការដែលប្រទេសកម្ពុជាបោះឆ្នោតចាប់តាំងពីឆ្នាំ១៩៩៨មក
គឺមិនបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ អព្យាក្រឹត្ត
តាមឆន្ទៈរបស់ប្រជាពលរដ្ឋនោះ ។ ហើយលោក សម រង្ស៊ី យ៉ាងយូរនៅចុងឆ្នាំ២០១២នេះ
និងមានវត្តមាននៅលើទឹក ដីរបស់ប្រទេសកម្ពុជា ដើម្បីមកដឹកនាំគណបក្ស សង្គ្រោះជាតិ
និងធ្វើការឃោសនារកសម្លេង ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត
និងនាយករដ្ឋមន្រ្តីនៅឆ្នាំ២០១៣ខាងមុខ ៕
No comments:
Post a Comment
yes