សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 8, 2012

លោក​ខៀវ កាញារីទ្ធ៖កិច្ច​ប្រឹង​ប្រែង​របស់​លោក​សមរង្ស៊ី​គ្មាន​បាន​ការ​ទេ

121108_03c
លោក ខៀវ កា​ញារីទ្ធ រដ្ឋ​មន្ត្រី​ក្រ​សួង​ព័ត៌មាន​​​​ នៅ​​ក្នុង​សន្និ​សីទ​កាល​ពី​​ពេល​កន្លង​​មក​

ភ្នំពេញៈ មួយ​សប្តាហ៍​ បន្ទាប់​ពី​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា ​ធ្វើ​ពហិការ ចំពោះ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដោយ​សារ​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​មាន​លក្ខណៈ​ធ្លាក់​ចុះ​ដុន​ដាប​នៅ កម្ពុជា​ លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន បាន​ថ្លែងថា ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក សម រង្ស៊ី គ្មាន​បាន​ការ​នោះ​ទេ​។
ថ្លែង​នៅ​ក្រៅ​វគ្គ​បណ្តុះ​បណ្តាល​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ លោក ខៀវ កាញារីទ្ធ បាន​ហៅ​ការ​អំពាវនាវ​ជា​សាធារណៈ​របស់​លោក សម រង្ស៊ី ថា ជា​ការ​គិត​ខុស​ឆ្គង​យ៉ាង​ធំ។ លោក កាញារីទ្ធ បាន​ប្រាប់​អ្នក​កាសែត​ថា​៖ « វា​មិន​អាច​ទៅ​រួច​ទេ​សម្រាប់​លោក សម រង្ស៊ី ស្នើ​សុំ​លោក​ អូបាម៉ា ប្រើ​ឥទ្ធិពល​របស់​ខ្លួន ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​មាន​ការ​វិល​ត្រឡប់​មក​វិញ​របស់​គាត់​នោះ​»។ លោក​បន្ត​ថា​៖ «​ប្រហែល​ជា​គាត់​គិត​ថា លោក អូបាម៉ា ជា​មេ​របស់​សម្តេច ហ៊ុន សែន»។
លោក បាន​បន្ត​ថា៖ «គាត់​អាច​ធ្វើ​អ្វី​ដែល​គាត់​ចង់​ ... ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ថា រដ្ឋាភិបាល មិន​ដែល​ដាក់​ការ​ហាម​ប្រាម ចំពោះ​ការ​វិល​ត្រឡប់​របស់​គាត់​ មក​ប្រទេស​កម្ពុជា​វិញ​ទេ»។

លោក សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ទើប​បង្កើត​ឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ កំពុង​រស់​នៅ​និរទេស​ដោយ​ខ្លួន​ឯង​ នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ហើយ​ប្រឈម​មុខ​នឹង​ការ​ដាក់​ពន្ធនាគារ​ចំនួន ១២ ឆ្នាំ ប្រសិន​បើ​គាត់​វិល​ត្រឡប់​មក​វិញ​។
ក្រុម​គាំទ្រ​លោក សម រង្ស៊ី បាន​អះអាង​ថា ការ​កាត់​ទោស​នេះ គឺជា​ហេតុ​ផល​នយោបាយ ហើយ​បាន​ខិតខំ​ប្រឹងប្រែង​ស្វែង​រក​កិច្ច​អន្តរាគមន៍ ពី​សហគមន៍​អន្តរជាតិ ដើម្បី​ឲ្យ​លោក​សម រង្ស៊ី បាន​វិល​ត្រឡប់ ចូល​ក្នុង​ប្រទេស​វិញ​ នៅ​មុន​ការ​បោះឆ្នោត​ជាតិ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ។
ថ្លែង​តាម​ទូរស័ព្ទ​ពី​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​អង្គារ លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្មីៗ​នេះ​លោក​បាន​ជួប​ជាមួយ​លោក Kurt Campbell ដែល​ជា​ឧបការី​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​។ លោក​បាន​បន្ត​ទៀត​ថា លោក​មាន​ទំនុក​ចិត្ត​ថា ពិត​ណាស់​មេដឹក​នាំ​អាមេរិក ​អាច​នឹង​ដាក់​សម្ពាធ​កម្ពុជា​លើ​បញ្ហា​សំខាន់​ៗ​ស្តីពី​សិទ្ធិ​មនុស្ស៕

No comments:

Post a Comment

yes