នៅមុនពេលដែលរដ្ឋាភិបាលនៃបណ្ដាប្រទេសទាំង ១០ ជាសមាជិកអាស៊ាន នឹងជួបប្រជុំក្នុងកិច្ចប្រជុំកំពូល អាស៊ាន លើកទី ២១ ក្រុមសកម្មជនអង្គការមិនមែនរដ្ឋាភិបាល និងប្រជាពលរដ្ឋមកពីបណ្ដាប្រទេសអាស៊ាន ក៏បានជួបប្រជុំជាច្រើនក្រុម ដើម្បីប្រមូលសំណូមពរដាក់ជូនថ្នាក់ដឹកនាំអាស៊ាន អោយជួយដោះស្រាយ ក្នុងនេះ ក៏មានរឿងរ៉ាវកម្ពុជាក្រោមផងដែរ ។
វេទិកាប្រជាជនអាស៊ាន ឆ្នាំ ២០១២ ដែលប្រារព្ភធ្វើនៅជាយក្រុងភ្នំពេញ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦នោះ លោក Joshua cooper សាស្រ្តាចារ្យ នៅរដ្ឋហាវ៉ៃ និងជាទីព្រឹក្សា សហពន្ធខ្មែរកម្ពុជាក្រោម បានលើកឡើងអំពីរឿងរ៉ាវកម្ពុជាក្រោម ហើយសកម្មជនខ្មែរក្រោម គឺលោក សឺនជុំ ជួន ប្រធានបណ្ដាញ យុវជនខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅភ្នំពេញ និងព្រះភិក្ខុ ថាច់ ទំ ក៏បានលើកឡើងបន្ថែមទៀត អពីករណីវៀតណាម បំពារពំពាន មកលើខ្មែរក្រោម ។
No comments:
Post a Comment
yes