សហរដ្ឋអាមេរិកនឹងលើកឡើងអំពីបញ្ហាការរំលោភសិទ្ធិមនុស្សនៅប្រទេស កម្ពុជានិងជម្រុញឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រៀបចំការបោះឆ្នោត ប្រកបដោយសេរី និងយុត្តិធម៌ និងបញ្ចប់វប្បធម៌នៃការចាប់ដីខុសច្បាប់ ក្នុង អំឡុងការធ្វើទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា (barack Obama )នៅដើមសប្តាហ៍ក្រោយនេះ ។
លោកស្រី សាមន្ថា ផៅវើ (Samantha Power) នាយកជាន់ខ្ពស់ផ្នែកកិច្ច ការបរទេសនិងសិទ្ធិមនុស្សប្រចាំក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានថ្លែង ថា អាមេរិកមានក្តីកង្វល់ដោយសារលោក ហ៊ុន សែន មើលទៅដូចជា កំពុងធ្វើដំណើរក្នុង “ទិសដៅមួយដ៏គួរឱ្យព្រួយបារម្ភ” ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ ។
លោកស្រី សាមន្ថា ផៅវើ (Samantha Power) នាយកជាន់ខ្ពស់ផ្នែកកិច្ច ការបរទេសនិងសិទ្ធិមនុស្សប្រចាំក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានថ្លែង ថា អាមេរិកមានក្តីកង្វល់ដោយសារលោក ហ៊ុន សែន មើលទៅដូចជា កំពុងធ្វើដំណើរក្នុង “ទិសដៅមួយដ៏គួរឱ្យព្រួយបារម្ភ” ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ ។
លោកស្រី ផៅវើ មានប្រសាសន៍ទៅកាន់អ្នកយកព័ត៌មាននៅ ក្នុងសន្និសីទកាសែតមួយ ក្នុងសេតវិមានកាលពីថ្ងៃព្រសហ្បតិ៍ថា “និយាយដោយខ្លីនៅកម្ពុជា អស់លោកខ្លះប្រហែលជាបានសង្កេតរួចមកហើយថា លោក ហ៊ុន សែន តាមពិតទំនងកំពុងរំលោភបំពានលើសិទ្ធិរបស់សង្គមស៊ីវិល និងធ្លាប់មានឧបទ្ទវហេតុកើតឡើងលើមនុស្សមួយចំនួនទៀត ដោយមានការអំពាវនាវឱ្យលោកប្រធានាធិបតី អូបាម៉ា ចាត់វិធានការឱ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ក្នុងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ ។ បច្ចុប្បន្ននេះ មិនមានសញ្ញាណាមួយអាចបញ្ជាក់ថា ការបោះឆ្នោតនោះនឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ឡើយ” ។
លោកស្រីបានថ្លែងថា “ខ្ញុំអាចនិយាយបានថា ការចូលរួមរបស់យើងជាមួយប្រជាពលរដ្ឋកម្ពុជា តាមរយៈគោលការណ៍ទ្វេភាគីគឺជាសារមួយយ៉ាងសំខាន់.... គឺសារៈសំខាន់នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងការបញ្ចប់ការចាប់យកដីដោយខុសច្បាប់ ការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស” ។
លោកស្រីបានមានប្រសាសន៍បន្តថា “នោះជាចំណុចសំខាន់ក្នុងការទំនាក់ទំនងជាមួយលោក ហ៊ុន សែន ។ លោកគឺជាប្រធានរៀបចំកិច្ចប្រជុំអាស៊ាន ប្រទេសកម្ពុជា គឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ដ៏មានសារៈសំខាន់នេះ និងការជួបជុំមន្ត្រីការទូតនានាផងដែរ ប៉ុន្តែសាររបស់យើងជូនចំពោះលោកតាមរយៈទំនាក់ទំនងទ្វេភាគី គឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីដោះស្រាយ បញ្ហារំលោភសិទ្ធិមនុស្សដែលកំពុងតែកើតឡើងក្នុងប្រទេសកម្ពុជាហើយជម្រុញឱ្យលោកចាប់ផ្តើមគិតអំពីក្តីកង្វល់ទាំងនេះ ជាជាង បន្តដំណើរទៅមុខក្នុងទិសដៅដ៏គួរឱ្យបារម្ភនេះ” ។
លោកស្រី ផៅវើ នឹងត្រូវចូលរួមក្នុងការប្រជុំតុមូលពីរដង នៅរាជធានីភ្នំពេញ នាថ្ងៃអង្គារ “បញ្ហាទី ១ និយាយជាមួយសកម្មជន ប្រឆាំងនឹងការជួញដូរមនុស្ស និងជនរងគ្រោះពីព្រោះបញ្ហាជួញដូរមនុស្ស គឺជាបញ្ហានៅក្នុងប្រទេសកម្ពុជា ហើយយើងព្យាយាម ជម្រុញឱ្យមានការខិតខំប្រឹងប្រែងពីសំណាក់រដ្ឋាភិបាលកម្ពុជាក្នុងការផ្តន្ទាទោសជនល្មើសនិងគាំទ្រចំពោះការងារជួយជនរងគ្រោះ”។
លោកស្រី ផៅវើ ថ្លែងបន្តថា “បន្ទាប់មកកិច្ចប្រជុំតុមូលទី ២ និងពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្ស បញ្ហានយោបាយសិទ្ធិនារី និងផ្តោត ការយកចិត្តទុកដាក់ចំពោះ ការបោះឆ្នោត និងស្ថានភាពរបស់សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និងបញ្ហាផ្នែកនយោបាយនៅ ប្រទេសកម្ពុជា ។ ដូច្នេះវាជាឱកាសមួយសម្រាប់ប្រធានាធិបតីលោក អូបាម៉ា បានដឹងនូវអ្វីដែលប្រជាពលរដ្ឋកម្ពុជាចង់បាននឹង ដឹងពីការលើកឡើងពីក្តីកង្វល់របស់ពួកគេ ដូច្នោះយើងអាចរាប់បញ្ចូលក្តីកង្វល់ទាំងនោះថា ជាការងារដ៏មានសារៈសំខាន់ដែលត្រូវ ដោះស្រាយតាមយៈទំនាក់ទំនងទ្វេភាគី” ។
សេចក្តីថ្លែងការណ៍របស់លោកស្រី ផៅវើ អាចជាការរិះគន់ជាសាធារណៈ និងដោយកម្រមកលើលោក ហ៊ុន សែន ដែលរដ្ឋាភិ បាលក្រុងវ៉ាស៊ីនតោន កំពុងយកចិត្តទុកដាក់តាមរយៈសេចក្តីប្រកាសរបស់ខ្លួនក្នុងការគាំទ្រតំបន់អាស៊ីប៉ាស៊ីហ្វីកថា ជាចំណុល ស្នូលក្នុងការងារទល់នឹងឥទ្ធិពលរបស់ចិនដែលកំពុងតែកើនឡើងនៅក្នុងតំបន់នេះ ។ ពាក្យរិះគន់ខ្លាំងៗ ពីសំណាក់រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោនកើតឡើងបន្ទាប់ពីសភាសហភាពអឺរ៉ុប កាលពីពេលថ្មីៗនេះ អនុម័តចំពោះដំណោះស្រាយថ្មីមួយ ចំណែកឯព្រឹទ្ធសភា ប្រទេសអូស្ត្រាលី បានលើកឡើងអំពីសិទ្ធិមនុស្សដែលកាន់តែអាក្រក់ទៅក្នុងប្រទេសកម្ពុជាដែរ ហើយទាមទារឱ្យមានការបោះឆ្នោត ដែលអាចទទួលយកបាននៅក្នុងឆ្នាំ២០១៣ ៕
No comments:
Post a Comment
yes