សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 27, 2012

ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​ហូរ​ចូល​ពេញបន្ទុក​តាម​ច្រក​កំពង់ផែ​ទំនប់រលក​ធ្វើឱ្យ យូ ចាន់ណា គ្រប់ទឹក​ជាប្រចាំ​


 ​ប្រភពពី​សមត្ថកិច្ច​មួយ​ចំនួន បានឱ្យដឹងថា តាម​ការកត់សម្គាល់ ក្រោយ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង មកនេះ ទំនិញគេចពន្ធ​សព្វ​សារ ពើ​កំពុងតែ​ហូរ​ចូល​តាម​ច្រក​កំពង់ ផែ​ទំនប់រលក និង​ផែ​ឯកជន​តូចៗ មួយចំនួន​នៅក្នុង​តំបន់​នេះ ។ ច្រក កំពង់ផែ​ទំនប់រលក និង​ផែ​ឯកជន មួយចំនួន​កំពុងតែ​ក្លាយទៅជា កន្លែង​ដែល​មន្ដ្រី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រមូល​ផលប្រយោជន៍ ដាក់​ហោប៉ៅ​របស់ខ្លួន​ដោយ​គ្មាន ខ្លាចក្រែង​អ្វី​ទាំងអស់ ហើយ​ធ្វើ ឱ្យ​រដ្ឋ​បាត់បង់​ចំណូល​ពន្ធ​យ៉ាងច្រើនសន្ធឹក​សន្ធាប់​ក្នុង​មួយខែៗ​។សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ទំនប់ រលក​មិន​អើពើ​ចំពោះ​ការទប់ស្កាត់ បទល្មើស​នាំចូល​ទំនិញគេចពន្ធ យ៉ាង​អនាធិបតេយ្យ​នោះទេ ផ្ទុយ ទៅវិញ​ពួកគេ​គឺជា​អ្នក​បើកភ្លើង ខៀវ​ឱ្យ​ឈ្មួញ​នាំ​ទំនិញគេចពន្ធ ចូល​ទាំងយប់​ទាំង​ថ្ងៃ រួចហើយ បែងចែក​ផលប្រយោជន៍​មាន លក្ខណៈ​ជា​ប្រព័ន្ធ​តែម្ដង ។​

        ​សេចក្ដីរាយការណ៍​ពី​សមត្ថ កិច្ច​តូចតាច​នៅ​ខេត្ដ​ព្រះសីហនុ បានឱ្យដឹងថា ទំនិញគេចពន្ធ​ភាគ ច្រើន​នាំចូល​តាម​ច្រក​ផែ​ថ្ម គឺ​ច្រក កំពង់ផែ​ស្វយ័ត​ខេត្ដ​ព្រះសីហនុ និង​ច្រក​កំពង់ផែ​ទំនប់រលក​ដែល ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ព្រម ទាំង​ច្រករបៀង​ផែ​ឯកជន​មួយ ចំនួន​ទៀត ។ ប្រភព​បានឱ្យដឹង ទៀតថា ឈ្មួញ​ធំៗ​ជាច្រើន​សុទ្ធ តែ​បាន​អះអាងថា ទំនិញ​ដែល​នាំ ចូល​តាម​ច្រក​កំពង់ផែ​ខេត្ដ​ព្រះ សីហនុ គឺជា​ទំនិញគេចពន្ធ​នាំចូល ពី​បណ្ដា​ប្រទេស​នានា ដូចជា​ប្រ ទេស​សៀម សិង្ហ​បុរី ម៉ាឡេស៊ី ចិន និង​អាមេរិក​ជាដើម ។ ច្រក​កំពង់ ផែ ដែលមាន​ទំនិញគេចពន្ធ​ហូរ ចូល​ច្រើនជាងគេ គឺ​ច្រក​សេដ្ឋកិច្ច ពិសេស​កំពង់ផែ​ទំនប់រលក ដែល មាន​លោក ឡូ តឹក​ប៊ុន ហើយ ទុយ ជា​មេ​នគរបាល​អន្ដោ​ប្រ វេស​ន៍​ប្រចាំ​ច្រក​នេះ ។ ចំណែក លោក យូ ចាន់ណា ជា​ដៃស្ដាំ របស់លោក ប្រាក់ ស៊ី​ហា​រ៉ា អភិ បាល​រង​ខេត្ដ​ព្រះសីហនុ ដែលជា ប្រធាន​ស្នាក់ការ​ច្រក​កំពង់ផែ  ទំនប់រលក ក៏​ជាប់​ឈ្មោះ​ជា​ជន ពុករលួយ​ឃុបឃិត​បើកដៃ​ឱ្យ ឈ្មួញ​នាំ​ទំនិញគេចពន្ធ​ចូល​ស្រុក ខ្មែរ​យ៉ាង​ពេញបន្ទុក​ដែរ ។​
        ​ប្រភពពី​ក្រុម​ឈ្មួញ​មួយចំនួន បានឱ្យដឹងថា ពួកគេ​អាច​នាំ​ទំនិញ គេចពន្ធ​ចូល​តាម​ច្រក​កំពង់ផែ ទំនប់រលក ដែលជា​តំបន់​សេដ្ឋកិច្ច ពិសេស គឺ​ដោយសារ​មានការ ឃុបឃិត​ជាមួយ ឡូ តឹក​ប៊ុន ហៅ ទុយ មេ​នគរបាល​អន្ដោប្រវេសន៍ និង​លោក យូ ចាន់ណា ដែលជា ប្រធាន​ស្នាក់ការ​ច្រក​កំពង់ផែ ទំនប់រលក​តែម្ដង ។ ឧបមា​ថា ពួកគេ​នាំ​ទំនិញ​ចូល​១០០​កុងតឺន័រ គឺ​គេ​បង់ពន្ធ​តែ​ប្រមាណ​៣០​ភាគ រយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ឃុ​ប ឃិត​គ្នា​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ពី​គ្រប់​ស្ថាប័ន ដោយ​បង់លុយ​ប្រ ចាំ​ខែ ឬ​ប្រចាំ​ក្បាល​រថយន្ដ​ទៅ ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ។ ហេតុ នេះហើយ​ទើប​អ្វីៗ​អាច​ប្រ​ព្រឹ​ត្ដ ទៅដោយ​រលូន​គ្មាន​ឧបសគ្គ​អ្វី ទាំងអស់ ព្រោះ​សមត្ថកិច្ច​ប្រចាំ ច្រក​កំពង់ផែ ដូចជា​ប្រធាន​ស្នាក់ ការ មេ​នគរបាល​អន្ដោប្រវេសន៍ នគរបាល​សេដ្ឋកិច្ច និង​សមត្ថកិច្ច កាំកុងត្រូល​ជាដើម មានការ​ឃុ​ប ឃិត​គ្នា​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ​មាន លក្ខណៈ​ជា​ប្រព័ន្ធ ។​
        ​ប្រភពពី​សមត្ថកិច្ច​តូចតាច​បាន ឱ្យដឹងទៀតថា លោក ឡូ តឹក​ប៊ុន មេ​នគរបាល​អន្ដោប្រវេសន៍​ច្រក កំពង់ផែ​ទំនប់រលក និង​លោក យូ ចាន់ណា ប្រធាន​ស្នាក់ការ​ច្រក កំពង់ផែ​ទំនប់រលក ដែលជា​មន្ដ្រី អាជ្ញាធរ​កំពុងតែ​គ្រប់ទឹក​ក្នុងការ ប្រមូល​ផលប្រយោជន៍​ពី​ក្រុម ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ។ ជា ការពិត​ក្រុម​ឈ្មួញ​នាំ​ទំនិញ​ចូល តាម​ច្រក​កំពង់ផែ​តំបន់​សេដ្ឋកិច្ច ទំនប់រលក​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ជា​រៀងរាល់ថ្ងៃ ហើយ​ពួកគេ​បង់ ពន្ធ​តែ​ប្រមាណ​១០​ភាគរយ ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ពួកគេ​ឃុ​ប ឃិត​គ្នា​ជាមួយ​សមត្ថកិច្ច​កេង​បន្លំ ពន្ធ​រដ្ឋ​យ៉ាង​គឃ្លើន ។ រហូតមក ដល់ពេលនេះ​លោក យូ ចាន់ណា ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិ​ត្ដ​ដោយ អាង​លោក ប្រាក់ ស៊ី​ហា​រ៉ា អភិ បាល​រង​ខេត្ដ​ព្រះសីហនុ​ជា​ខ្នង បង្អែក​របស់ខ្លួន ហើយ​ប្រមូល ផលប្រយោជន៍​បែងចែក​ទៅឱ្យ មេៗ​ខាងលើ​តាម​លំដាប់លំដោយ យ៉ាង​ក្រអឺតក្រទម ។​
        ​មជ្ឈដ្ឋាន​មន្ដ្រីរាជការ និង​ប្រ ជា​ពលរដ្ឋ​បាន​រិះគន់ថា ក្នុងនាម ជា​ប្រធាន​ស្នាក់ការ​ច្រក​កំពង់ផែ តំបន់​សេដ្ឋកិច្ច​ទំនប់រលក លោក យូ ចាន់ណា មិនបាន​ចាត់​វិធាន ការទប់ស្កាត់​ទំនិញគេចពន្ធ​ដែល ឈ្មួញ​នាំចូល​យ៉ាង​ពេញបន្ទុក នោះទេ ហើយ​បែរជាយក​តួនាទី របស់ខ្លួន​ទៅ​រាប់​ក្បាលទូក ក្បាល កាណូត ក្បាល​កប៉ាល់​ដឹកទំនិញ និង​ក្បាល​រថយន្ដ​កុងតឺន័រ​ដើម្បី យកលុយ​ពី​ឈ្មួញ​ទៅវិញ ។ បុគ្គល យូ ចាន់ណា បាន​ឃុបឃិត​ជាមួយ សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ជា ពិសេស​ជាមួយ​លោក ឡូ តឹក​ប៊ុន មេ​នគរបាល​អន្ដោប្រវេសន៍​ច្រក កំពង់ផែ​ទំនប់រលក ដើម្បី​ប្រមូល លុយ​ពី​ក្រុម​ឈ្មួញ​នាំ​ទំនិញ​គេច ពន្ធ​ចូល​ស្រុក​ខ្មែរ ហើយ​គ្មាន​ឈ្មួញ ណា​ដែល​ហ៊ាន​គេចវេះ​មិន​បង់ លុយ​ឱ្យ​លោក យូ ចាន់ណា នោះ ទេ ។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​គួរតែ​ពិនិត្យមើល​សកម្ម ភាព​របស់លោក យូ ចាន់ណា ប្រ ធាន​ស្នាក់ការ​ច្រក​កំពង់ផែ​តំបន់ សេដ្ឋកិច្ច​ពិសេស​ទំនប់រលក​ជា បន្ទាន់ ព្រោះ​អំពើពុករលួយ​របស់ ជននេះ​បានធ្វើឱ្យ​បាត់បង់​ប្រាក់ ចំណូល​ពន្ធ​រដ្ឋ​យ៉ាង​ច្រើនសន្ធឹក សន្ធាប់​ក្នុង​មួយខែៗ ៕

No comments:

Post a Comment

yes