ការដឹកនាំប្រទេសដ៏ទន់ខ្សោយ គ្មានការរីកចំរើន បើប្រៀបធៀប ជាមួយបណ្ដាប្រទេសក្បែរខាងនា ពេលបច្ចុប្បន្ននេះ គេអាចវាយតម្លៃ បានថា លោក ហ៊ុន សែន មិន អាចកាន់អំណាចជានាយករដ្ឋមន្ដ្រី ដឹកនាំប្រទេសកម្ពុជាអស់មួយជីវិត បានទេ បើគ្មានការកែទម្រង់ឱ្យ បានល្អប្រសើរជាងពេលបច្ចុប្បន្ន នេះ ហើយសូម្បីតែលោក ហ៊ុនសែន ខ្លួនឯងក៏ធ្លាប់បានទទួល ស្គាល់ផងដែរថា ការដឹកនាំរបស់ គាត់គ្រាន់បើជាងសម័យប៉ុលពត ឆ្ងាយណាស់ ។ ដូចជាសព្វថ្ងៃនេះ គ្រប់ផ្ទះមានទូរទស្សន៍ ម៉ូតូ រថយន្ដ ប្រើប្រាស់សព្វបែបយ៉ាង បើក្រ ឡេកមើលប៉ុន្មានទសវត្សរ៍មុននេះ គឺខុសគ្នាឆ្ងាយណាស់ ប៉ុន្ដែលោក ហ៊ុន សែន មិនដែលហ៊ានយកការ ដឹកនាំរបស់គាត់ទៅប្រៀបធៀប ជាមួយភាពរីកចំរើនដ៏ឆាប់រហ័ស របស់សិង្ហបុរី ឬប្រទេសសៀម យួន នៅក្បែរខាងនោះទេ ។
លោក ហ៊ុន សែន កំពុងមាន មោទនភាពចំពោះល្បែងនយោ បាយប្រជាភិថុតិរបស់គាត់តាម រយៈការបង្កើតឱ្យមានវប្បធម៌ខ្លៅ ខ្លាច និងឃ្លាន គឺអ្នកកាន់អំណាច បច្ចុប្បន្ននេះបង្កបញ្ហាឱ្យប្រជារាស្ដ្រ ខ្លួនឯងតាមរយៈការបង្កើតឱ្យមាន ជំងឺសង្គមច្រើនប្រភេទ ធ្វើឱ្យប្រ ជារាស្ដ្រខ្មែរទូទៅមិនមានឱកាស គិតគូរពីបញ្ហារបស់ប្រទេសជាតិ មួយថ្ងៃៗខ្វល់ខ្វាយតែរឿងក្រពះ ការជិះជាន់សង្កត់សង្កិន ការឆក់ ប្លន់ដីធ្លី និងការបណ្ដេញចេញ ដោយបង្ខំ ។ មន្ដ្រីអាជ្ញាធរកាន់អំ ណាចមួយចំនួនបានដាក់សម្ពាធលើ ប្រជាពលរដ្ឋមិនឱ្យគិតគូរពីបញ្ហា របស់ប្រទេសជាតិ ហើយពួកគេ តាំងខ្លួនជាម្ចាស់លើប្រជាពលរដ្ឋ ធ្វើអ្វីៗតាមតែទំនើងចិត្ដ នៅពេល ជិតបោះឆ្នោតគេបង្កើតឱ្យមានវប្ប ធម៌ឆ្កែព្រុស ចែកសារុង ប៊ីចេង ប្រគល់ប័ណ្ណកម្មសិទ្ធិ ឬជួយដោះ ស្រាយបញ្ហាតូចតាចមួយចំនួនធ្វើ ឱ្យប្រជាពលរដ្ឋសប្បាយចិត្ដ ហើយ បោះឆ្នោតឱ្យខ្លួនឡើងកាន់កាប់ ជោគវាសនាប្រទេសជាតិពីមួយ អាណត្ដិទៅមួយអាណត្ដិទៀត គ្មានអ្វីរីកចំរើនជឿនលឿនទាល់តែ សោះ ធ្វើឱ្យខ្មែរកាន់តែក្រីក្ររហេម រហាមរកទីបំផុតគ្មាន ។
ចុងក្រោយនេះប្រទេសកម្ពុជា កំពុងដើរលើផ្លូវបំបែកអំពីការកែ ទម្រង់ដោយសារមានសម្ពាធពី សហគមន៍អន្ដរជាតិ គឺផ្លូវទី១-មានការគាំទ្រ និងជួយជ្រោមជ្រែង ពីសហគមន៍អន្ដរជាតិតាមរយៈការ កែទម្រង់ឆ្ពោះទៅកាន់ផ្លូវត្រូវ ដូច ដែលប្រធានាធិបតីអាមេរិកដាក់ ការជំរុញ ហើយផ្លូវទី២-កំពុង ឆ្ពោះទៅកាន់ទណ្ឌកម្មសេដ្ឋកិច្ច និងភាពឯកោដោយសារតែភាព ក្រអឺតក្រទមរបស់ក្រុមអ្នកកាន់ អំណាច ដែលមិនទទួលយកយោ បល់ និងអនុសាសន៍របស់សហ គមន៍អន្ដរជាតិ ។ ជាក់ស្ដែងក្នុង ជំនួបជាមួយលោក អូបាម៉ា នៅ វិមានសន្ដិភាព សហរដ្ឋអាមេរិក បានបញ្ជាក់យ៉ាងច្បាស់រួចហើយ ថា បើគ្មានការកែទម្រង់ទៅកាន់ ផ្លូវត្រូវវិញទេនោះ ប្រទេសកម្ពុជា ពិបាកធ្វើសមាហរណកម្មទៅក្នុង សហគមន៍អន្ដរជាតិ ជាពិសេស ពិបាកធ្វើឱ្យមានទំនាក់ទំនងរលូន ល្អ និងកាន់តែស៊ីជម្រៅជាមួយ អាមេរិក ហើយរូបភាពជាចំហ គេអាចមើលឃើញថា មហាអំ ណាចធំៗលើពិភពលោក ជាពិសេសអាមេរិកមិនគាំទ្រចំពោះ របៀបដឹកនាំរបស់លោក ហ៊ុន សែន នោះទេ ។
ផ្លូវដែលកម្ពុជាត្រូវដើរនៅពេល នេះ គឺជាការកែទម្រង់ឱ្យស្របតាម ការចង់បានរបស់សហគមន៍អន្ដរ ជាតិ ព្រោះវាជាផលប្រយោជន៍ នៃលទ្ធិប្រជាធិបតេយ្យ និងប្រជា រាស្ដ្រខ្មែរទូទៅដែលកំពុងស្រេក ឃ្លាននូវភាពយុត្ដិធម៌ និងការផ្លាស់ ប្ដូរមេដឹកនាំថ្មីតាមរយៈការបោះ ឆ្នោតដោយសេរី និងយុត្ដិធម៌មាន ការបើកទូលាយឱ្យមេដឹកនាំគណ បក្សប្រឆាំងចូលមកប្រកួតប្រជែង ក្នុងការបោះឆ្នោតដោយផ្ទាល់ ។ ត្រង់ចំណុចនេះលោកប្រធាន សម រង្ស៊ី ធ្លាប់បានបញ្ជាក់ថា លោក ហ៊ុន សែន តែងមានមោទនភាព អំពីការគាំទ្ររបស់ប្រជារាស្ដ្រ ហើយបន្ដកាន់តំណែងអស់មួយ ជីវិតនៅពេលដែលប្រជាពលរដ្ឋ នៅតែបោះឆ្នោតគាំទ្រគាត់ដែល ជាបេក្ខជននាយករដ្ឋមន្ដ្រីតែមួយ គត់គ្មានគូប្រជែងរបស់គណបក្ស កាន់អំណាច ។ ដូច្នេះលោក ហ៊ុន សែន មិនត្រូវកំសាករារាំង និងរក រឿងមិនឱ្យលោក សម រង្ស៊ី មក ចូលរួមប្រកួតប្រជែងក្នុងការបោះ ឆ្នោតដោយផ្ទាល់នោះទេ ហើយ ការបើកច្រកឱ្យលោក សម រង្ស៊ី វិលមកចូលរួមក្នុងការបោះឆ្នោត ក៏បង្ហាញអំពីការបន្ទន់ឥរិយាបថ មិនក្រអឺតក្រទមចំពោះសហគមន៍ អន្ដរជាតិផងដែរ ។
ផ្លូវមួយទៀតដែលកម្ពុជាកំពុង តែរអិលធ្លាក់ក្នុងស្ថានភាពគ្រោះ ថ្នាក់ដោយមិនដឹងខ្លួននោះ គឺក្រោយ ជំនួបកំពូលអាស៊ានលើកទី២១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបាន បញ្ចប់ទៅ គេសង្កេតឃើញការ ដឹកនាំរបស់លោក ហ៊ុន សែន ដែលមានភាពក្រអឺតក្រទមផុត លេខកំពុងធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាភូមិដ៏តូចមួយសោះកក្រោះ ក្រីក្រក្នុងចំណោមភូមិស្រុកដទៃ ទៀតនៅក្បែរខាង ដែលប្រកប ដោយមិត្ដភាព ភាតរភាព និង សំបូរសប្បាយ ។ អាចបញ្ជាក់បាន ថា ភាពក្រអឺតក្រទមរបស់លោក ហ៊ុន សែន កំពុងធ្វើឱ្យកម្ពុជាចាក ចេញកាន់តែឆ្ងាយពីបណ្ដាមិត្ដភក្ដិ របស់ខ្លួន ហើយមិនខុសពីការលើក ក្ដោងសំពៅមួយដែលស្ថិតនៅឆ្ងាយ ពីភូមិស្រុករបស់ខ្លួននោះទេ ដែល នៅថ្ងៃខាងមុខមិនត្រឹមតែជួបនូវ ភាពឯកោដូចការទស្សន៍ទាយរបស់ អ្នកវិភាគនយោបាយលំដាប់អន្ដរ ជាតិមួយចំនួននោះទេ គឺកម្ពុជា អាចទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ច តាមរយៈការបិទច្រកមិនឱ្យកម្ពុជា នាំទំនិញចូលទីផ្សាររបស់ពួកគេ ព្រោះប្រទេសភូមាដែលក្រអឺតក្រ ទមចំពោះសហគមន៍អន្ដរជាតិធ្លាប់ ទទួលបាននូវមេរៀនឯកោ និង ទណ្ឌកម្មសេដ្ឋកិច្ចអស់រយៈពេល ជាង២ទសវត្សរ៍ ទើបកែទម្រង់ របៀបដឹកនាំពីរបបយោធាផ្ដាច់ ការទៅកាន់លទ្ធិប្រជាធិបតេយ្យ តែក្នុងមួយប៉ព្រិចភ្នែក ។
ជាមួយការទស្សន៍ទាយអំពី ភាពគ្រោះថ្នាក់របស់កម្ពុជាដែល នឹងត្រូវធ្លាក់ចូលក្នុងភាពឯកោ និង ទណ្ឌកម្មសេដ្ឋកិច្ចដោយសារភាព ក្រអឺតក្រទមរបស់លោក ហ៊ុន សែន គេសង្កេតឃើញមានចរន្ដនយោបាយ ប្រែប្រួលដ៏ធំមួយនៅក្នុងតំបន់អា ស៊ាន ជាពិសេសបណ្ដាប្រទេស កុម្មុយនិស្ដមានដូចជាយួន ភូមា និងឡាវ ដែលប្រទេសទាំងនេះ បានងាកចេញពីរបបសង្គមនិយម ការដឹកនាំប្រទេសតាមប្រព័ន្ធកុម្មុយ និស្ដឆ្ពោះទៅកាន់របបសេរីរបស់ លោកខាងលិច ដែលរូបភាពនេះ គេមើលឃើញពីដំណើរផ្ទុយគ្នា របស់លោក ហ៊ុន សែន ដែល កំពុងតែតោងមហាអំណាចចិន ហើយក្រអឺតក្រទមដាក់លោកខាង លិច ដែលជាទីផ្សារនាំចេញផលិត ផលដ៏សំខាន់ ។ កន្លងមកលោក ហ៊ុន សែន ធ្លាប់បានលើកឡើង ផងដែរថា លោកខាងលិចមាន លក្ខខណ្ឌនៃប្រាក់ជំនួយ ឬកម្ចីស្មុគ ស្មាញពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ប៉ុន្ដែកម្ចី និងជំនួយរបស់ចិនងាយស្រួលជាង ទើបកម្ពុជាផ្ដេកផ្ដួលជាមួយចិន ខុសពីការកែទម្រង់គួរឱ្យកត់សម្គាល់ របស់មេដឹកនាំនៅប្រទេសភូមា ឡាវ និងយួន ។
ក្រុមអ្នកវិភាគនយោបាយបាន ព្រមានរួចហើយថា តាមរយៈភា សាការទូតរបស់ប្រធានាធិបតីអា មេរិកនៅថ្ងៃខាងមុខនេះ កម្ពុជា ត្រូវតែពិចារណាជ្រើសរើសផ្លូវ ដែលល្អ មានប្រយោជន៍សម្រាប់ ជាតិ និងប្រជារាស្ដ្រឱ្យបានច្បាស់ លាស់ ហើយការសម្រេចចិត្ដរបស់ លោក ហ៊ុន សែន បើត្រឹមត្រូវ អាចជួយឱ្យគាត់បន្ដតោងតំណែង នាយករដ្ឋមន្ដ្រីដឹកនាំប្រទេសជាតិ តទៅទៀត ។ ប៉ុន្ដែបើសម្រេចចិត្ដ ខុសតាមរយៈភាពក្រអឺតក្រទមផ្ដេក ផ្ដួលលើចិនខ្លាំងពេក កម្ពុជានឹង បានភ្លក្សរសជាតិទណ្ឌកម្មដែលដំ បូងឡើយមានការផ្ដាច់ជំនួយ ការ បិទមិនឱ្យនាំទំនិញកម្ពុជាចូលទី ផ្សាររបស់លោកខាងលិច ហើយ ចុងក្រោយ គឺជាការកសាងសំណុំ រឿងបញ្ជូនទៅកាន់ទោសនៅតុ លាការអន្ដរជាតិ អាចបញ្ជាក់បាន ថា ភាពឯកោ និងទណ្ឌកម្មសេដ្ឋ កិច្ចអាចបញ្ចប់មហិច្ឆតាអំណាចដ៏ គួរឱ្យខ្ពើមរអើមរបស់លោក ហ៊ុន សែន ចៀសមិនផុតឡើយ៕
No comments:
Post a Comment
yes