អ្នកភូមិមានជម្លោះដីធ្លីនៅស្រុកស្រែអំបិលធ្វើការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៤៨
កាលពីឆ្នាំ ២០១១
ក្រចេះ៖ ពលរដ្ឋប្រមាណជា២០០នាក់ រស់នៅក្នុងឃុំស្នួល ស្រុកស្នូល ខេត្តក្រចេះបាននាំគ្នាបិទផ្លូវជាតិលេខ៧ ដើម្បីធ្វើការប្រឆាំងឆ្លើយតបទៅនឹងលោកអភិបាលខេត្តក្រចេះដែលបញ្ជារមិនឲ្យក្រុមយុវជនស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្វើការវាស់វែងដីឲ្យពួកគាត់។
ពលរដ្ឋប្រមាណជា២០០ នាក់បាននាំគ្នាបិទផ្លូវក្នុងរយៈពេលខ្លីនៅត្រង់ចំនុចវត្តធម្មយុត្តហៅវត្តសេសសស្ថិតនៅក្នុងភូមិក្រសាំង ឃុំស្នួល ស្រុកស្នួលដើម្បីធ្វើការតវ៉ាអោយប្រជាជនទូទៅដឹងអំពីទុក្ខកង្វល់របស់ពួកគេដែលលោកអភិបាលខេត្តបានទូរស័ព្ទបញ្ជារមកអភិបាលស្រុកហាមមិនអោយក្រុមយុវជនស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនវាស់វែងដីចែកជូនពួកគាត់។
No comments:
Post a Comment
yes