សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 1, 2012

អតិផរណា​ថៃ​​ធ្លាក់​ចុះ​ខ្លាំង​ជាង​ការ​រំពឹងទុក

Thia_inflation

អតិផរណា​ថៃ បាន​ធ្លាក់​ចុះ​ខ្លាំង​ជាង​ការ​រំពឹង​ទុក​កាល​ពី​ខែ​តុលា ដោយ​សារ​ឧបត្ថម្ភធន​របស់​រដ្ឋាភិបាល បាន​ជួយ​ទប់​ស្កាត់​កំណើន​ថ្លៃ​ស្បៀង និង​ប្រេង ដោយ​ផ្តល់​ឱកាស​​បន្ធូរ​បន្ថយ​គោល​នយោបាយ​ជា​បន្ត ដើម្បី​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​។
ក្រសួង​ពាណិជ្ជកម្ម​ថៃ បាន​ឲ្យ​ដឹង​នៅ​ខេត្ត Nonthaburi ខាង​ក្រៅ​ទីក្រុង​បាង​កក​កាល​ពី​ម្សិលមិញ​ថា​ សន្ទស្សន៍​តម្លៃ​ទំនិញ បាន​កើន​ឡើង ៣,៣២​ភាគ​រយ​កាល​ពី​ខែ​តុលា ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន​ ខណៈ​សន្ទស្សន៍​តម្លៃ​ទំនិញ​កាល​ពី​ខែ​កញ្ញា បាន​កើន​ឡើង ៣,៣៨​ភាគ​រយ​។ តាម​ការព្យាករ​ជា​មធ្យម​របស់​សេដ្ឋ​វិទូ​ចំនួន​១៨​នាក់ ដែល​អង្កេត​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន Bloomberg បាន​បង្ហាញ​ថា សន្ទស្សន៍​តម្លៃទំនិញ អាច​កើន​ឡើង ៣,៤​ភាគ​រយ​នៅ​ខែ​តុលា​។

ធនាគារ​កណ្តាល​ថៃ បាន​ទម្លាក់​អត្រា​ការ​ប្រាក់​គោល​នយោបាយ​ដោយ​គ្មាន​ការ​រំពឹង​ទុក​កាល​ពី​ខែ​មុន ដើម្បី​ជំរុញ​ដល់​តម្រូវ​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក ខណៈ​ការ​​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក បាន​កាត់​បន្ថយ​តម្រូវ​ការ​ទំនិញ​ទំនិញ​ថៃ​។
ធនាគារ​កណ្តាល​ថៃ បាន​ទម្លាក់​ការ​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៣​របស់​ខ្លួន ​ព្រម​ទាំង​កំណើន​នាំ​ចេញ​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ ទន្ទឹម​នឹង​នោះ​ដែរ ធនាគារ​នេះ បាន​ឲ្យ​ដឹង​ថា ខ្លួន​រំពឹង​ថា សម្ពាធ​អតិផរណា នឹង​ធ្លាក់​ចុះ​។​

No comments:

Post a Comment

yes