សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 1, 2012

លោក សម រង្ស៊ី ជានាយករដ្ឋមន្រ្តីដ៏សាកសមសម្រាប់ដឹកនាំប្រទេសកម្ពុជា មិនដូច នាយករដ្ឋមន្រ្តីសព្វថ្ងៃ ដែលអសមត្ថភាព និងគ្មានឆន្ទៈការពារបូរណភាពទឹកដី

លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដ៏មានប្រជាប្រិយភាព

ប្រទេសកម្ពុជាដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បាននិងកំពុងតែទទួលរងនូ​វ​មហាទុក្ខវេទនាយ៉ាងក្រៃលែង ដោយសារតែអ្នកដឹកនាំគ្មានសមត្ថភាពក្នុងការដឹកនាំប្រទេស ទៅរកការរីកចំរើន ដោយនៅក្រាញ់ននៀលតែនិងអំណាច មិនគិតពីការខិតខំប្រឹងប្រែងធ្វើ​យ៉ាងណាដើម្បីធ្វើឲ្យប្រទេសជាតិមានការរីកចំរើន និងគោរពបាននូវបូរណភាពទឹកដីនោះ ។
ប្រទេសកម្ពុជាចាប់តាំពីក្រោយឆ្នាំ១៩៧៩មកគឺបានក្លាយទៅជាកម្ពុជាក្រោយទី២បាត់ទៅហើយ ដោយហេតុថា ប្រទេសមួយនេះបានស្ថិតនៅក្រោមការត្រួតត្រារបស់យួនហាណូយ ដែល ជាអ្នកលើកបណ្តុបអ្នកកាន់អំណាចស្រុកខ្មែរសព្វថ្ងៃ ។ រដ្ឋាភិបាលក្រុងភ្នំពេញ បានធ្វើនយោ បាយគ្រប់បែបយ៉ាងគឺក្នុងគោលបំណងបំរើអំណាចបរទេស ដែលជាអ្នកលើកបណ្តុបខ្លួនតែ ប៉ុណ្ណោះ ដើម្បីរក្សាអំណាចរបស់ខ្លួនឲ្យនៅគងវង្សជាបន្តទៀត ដោយមិនបានគិតពីផលប្រ យោជន៏របស់ជាតិ និងប្រជាពលរដ្ឋជាធំឡើយ ។


មួយវិញទៀតរដ្ឋាភិបាលសព្វថ្ងៃក៏មិនបានដឹកនាំប្រទេសជាតិ តាមស្មារតីនៃកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស ស្តីពីកម្ពុជា ថ្ងៃទី២៣ ខែតុលា ឆ្នា១៩៩១ ផងដែរ ដែលក្នុងនោះលោក ហ៊ុន សែន ខ្លួនឯងផ្ទាល់ក៏ជាហត្ថលេខី នៃម្ចាស់ហត្ថលេខាលើសន្ធិសញ្ញាទីក្រុងប៉ារីស​  ។ ដែលមកដល់ពេលនេះ កិច្ចព្រមព្រៀងនេះគឺមានតែនៅលើក្រដាស់តែប៉ុណ្ណោះ ដោយ​លោក ហ៊ុន សែន បានបណ្តោយឲ្យបរទេសលេបត្របាក់ទឹកដីកម្ពុជាបន្តិចម្តងៗ និងការបើកឲ្យ​មាន​អន្តោប្រវេសន៏យួនខុសច្បាប់ ចូលមករស់នៅលើទឹកដីប្រទេសកម្ពុជាកាន់តែច្រើនៗផងដែរ ។
ជុំវិញទៅនិងការមិនគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសថ្ងៃទី២៣ ខែ​តុលា ឆ្នាំ១៩៩១ ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសក្នុងឪកាសដែលមេដឹកនាំប្រទេសមហា អំណាចធំៗនៅលើពិភពលោក អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូកអាស៊ាននៅកម្ពុជា ចន្លុះពីថ្ងៃ​ទី១៥ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០១២ ខាងមុខនេះ ពួកគេនិងជួបជុំគ្នាធ្វើមហា​បាតុ​កម្មនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ ចាប់ពីវេលាម៉ោង១០ព្រឹក រហូតដល់ម៉ោង៥​ល្ងាច នៅមុខ​ទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងសឺណែវ ប្រទេសស្វីស ។

លោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី បានមានប្រសាសន៏ឲ្យដឹងជុំវិញ​ទៅនិង​ការធ្វើមហាបាតុកម្មរបស់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដើម្បីទាមទារឲ្យមហាអំណាចទាំង អស់ ជួយដោះស្រាយវិបត្តិឈ្លានពានពីបរទេសមកលើបូរណភាពទឹកដី និងការ បញ្ឈប់អន្តោ​ប្រវេសន៏យួនខុសច្បាប់ហូរចូលមកក្នុងប្រទេសកម្ពុជា លោកបានមានប្រសាសន៏ថា ពេលនេះ​រលកជាតិ និងអន្តរជាតិបាននិងកំពុងតែទាមទារឲ្យរដ្ឋាភិបានសព្វថ្ងៃអនុវត្តន៏ឲ្យបាន តាម​ស្មា​រតី​នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺក្នុងគោលបំណងដើម្បីធ្វើឲ្យកម្ពុជាមាននីតិរដ្ឋ ត្រឹមត្រូវ មានប្រជាធិបតេយ្យត្រឹមត្រូវ មានការគោរពសិទ្ធិមនុស្សត្រឹមត្រូវ និងមានការលើកស្ទួយជី​វ​ភាព​របស់ប្រជាពលរដ្ឋឲ្យបានសុខដុមរមនាត្រឹមត្រូវ ។

លោក គង់ គាំ ក៏បានបន្តទៀតផងដែរថា ជាមួយគ្នានេះកាលពីពេលថ្មីៗកន្លងទៅនេះផងដែរ អ្នកធ្វើរបាយការណ៏ពិសេសរបស់អង្គការសហប្រជាជាតិលោក ស៊ូប៊ែឌី ក៏បានចាប់អារម្ភពី​បញ្ហាប្រជាធិបតេយ្យ ដោយលោកបានស្នើឲ្យរដ្ឋាភិបាលបើកផ្លូវឲ្យមេបក្សប្រឆាំងលោក សម រង្ស៊ី មកចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៣ ហើយក៏លោកបានស្នើឲ្យធ្វើការកែទម្រង់ និង​ផ្លាស់ប្តូរទាំងសមាសភាព ថ្នាក់ដឹកនាំ គជប និងកែសម្រួលនីតិវិធីស្មុកស្មាញផ្សេងៗ ជាមួយ ។ គ្នានោះកាលពីពេលកន្លងទៅថ្មីនេះសភាអ៊ឺរ៉ុប ក៏បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាគិតគូពីប្រ ជាធិបតេយ្យ គិតគូពីដីធ្លី គិតគូពីសិទ្ធិមនុស្ស គិតគូពីការបោះឆ្នោត និងគិតគូពីការវិលត្រឡប់ មកវិញរបស់លោក សម រង្ស៊ី មេដឹកនាំកម្លាំងប្រឆាំងធំបំផុតតែមួយគត់នៅក្នុងប្រទេសកម្ពុជា ផងដែរ។

លោក គង់ គាំ បានបន្តទៀតផងដែរថា មហាបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស​
នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២នេះ គឺដើម្បីចង់ឲ្យពិភពលោក និងពិសេសហត្ថលេខី នៃកិច្ច ព្រមព្រមសន្តិភាបទីក្រុងប៉ារីស យកចិត្តទុកដាក់អំពីថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ឲ្យកម្ពុជាគោ រពឲ្យបានត្រឹមត្រូវ និងឲ្យបានពេញលិញ ពិសេសគឺឲ្យគោរពឯករាជ្យភាព បូរភាបទឹកដី របស់ កម្ពុជា ។ លោក គង់ គាំ បានបន្តទៀតផងដែរ យើងបានដឹងស្រាប់ហើយ មុនមានថ្ងៃទី២៣ ខែ​តុលា ឆ្នាំ១៩៩១ គឺមានអំពើឈ្លានពានកាន់កាប់ប្រទេសកម្ពុជាដោយ៧មករា​របស់យួន ដូច្នេះ​ឥឡូវនេះ បញ្ហាព្រំដែន បញ្ហាបូរណភាពទឹកដី បញ្ហាអធិបតេយ្យភាព បញ្ហាដីសម្បទានដី៩៩​ឆ្នាំ បញ្ហាអន្តោប្រវេសន៏ហូរចូល ដែលនេះជាឪកាសមួយមិនត្រូវទុកឲ្យតែអន្តរជាតិធ្វើការ ប្រឹង​ប្រែងម្នាក់ឯងឡើយ គឺលោកសូមឲ្យប្រជាពលរដ្ឋខ្មែរទាំងក្រៅ និងក្នុងប្រទេសបន្ថែមទៀត ធ្វើ ការប្រឹងប្រែងដើម្បីធានាដល់អនាគត់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែររបស់យើង ឲ្យមានការ គោរពបាននូវបូរណភាព ប្រជាធិបតេយ្យ ឲ្យមានការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍន៏រីកចំ រើនរុងរឿងដូចជាបណ្តាប្រទេសនៅលើពិភពលោក ។

លោក គង់ គាំ បានមានប្រសាសន៏បន្តទៀតផងដែរថា នៅពេលបោះឆ្នោតឆ្នាំ២០១៣ កម្លាំង នយោបាយនៅក្នុងប្រទេសកម្ពុជាគឺមានមួយទល់និងមួយតែប៉ុណ្ណោះ នោះគឺកម្លាំងរបស់គណ បក្សប្រឆាំងដ៏ធំនៅកម្ពុជាដែលដឹកនាំដោយលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា​ជាអនុប្រធាន នៃគណបក្ស សង្គ្រោះជាតិ ដែលនិងធ្វើការប្រគួតប្រជែងបោះឆ្នោតដើម្បីការ​ផ្លាស់ប្តូរ ជាមួយនិងគណបក្សប្រជាជនកម្ពុជាដែលមានបេក្ខជននាយករដ្ឋមន្រ្តីគឺលោក ហ៊ុន សែន ។
លោក គង់ គាំ ក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់រួបរួមគ្នា គាំទ្របេក្ខជននា​យករដ្ឋមន្រ្តីលោក សម រង្ស៊ី ដើម្បីផ្លាស់ប្តូរនាយករដ្ឋមន្រ្តីកាន់អំណាចបច្ចុប្បន្នដែលដដែលៗ​យ៉ាងយូរ ហើយយ៉ាងអសមត្ថភាព ដើម្បីឲ្យប្រទេសរបស់យើងធានាបាននូវឯករាជ្យភាព ធានា​បាននូវបូរណភាពទឹកដី ធានាបាននូវអធិបតេយ្យភាព ដីធ្លី ប្រជាធិបតេយ្យ និងការគោ​រពសិទ្ធិមនុស្ស ឲ្យបានឆាប់រហ័សដែលយើងមិនអាចខកខាន និងមិនអាចអូសបន្លាយទៀត​បានឡើយ ដាច់ខាតនៅឆ្នាំ២០១៣ ត្រូវតែមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដ ។

ប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ គឺចង់ឃើញ​លោក សម រង្ស៊ី ធ្វើជានាយករដ្ឋមន្រ្តីនៅឆ្នាំ២០១៣យ៉ាងអន្ធះសារ ព្រោះលោក សម រង្ស៊ី ជា មេដឹកនាំដែលសាកសមសម្រាប់ដឹកនាំនាវាកម្ពុជាឆ្ពស់ទៅរកការីកចំរើន និងការលុបចំបាត់ អន្តោប្រវេសន៏ដែលហូរចូលមកក្នុងប្រទេសកម្ពុជា ៕


No comments:

Post a Comment

yes