លោកស្រី មូរ សុខហួរ ជួបជាមួយខ្មែរនៅក្រៅប្រទេស
គណបក្ស សង្គ្រោះជាតិ
ដែលកើតឡើងពីការរួមបញ្ចូលគ្នាជាសម្លេងតែមួយ រវាងគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បាននិងកំពុងតែទទួលបានការគាំទ្រ
ទាំងនៅក្នុងប្រទេស ក៏ដូចជានៅអន្តរជាតិផងដែរ ។
ការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី
និងគណបក្ស សិទ្ធិមនុស្ស គឺនៅ បន្ទាប់ពីបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
ដោយគណបក្សទាំងពីរបាន មើលឃើញថា សម្លេងគណបក្សទាំងពីរដែលប្រជាពលរដ្ឋបានគាំទ្រប្រសិនបើបូកបញ្ចូលគ្នាជាសម្លេងតែមួយ
គឺគណបក្សទាំងពីមានសម្លេងច្រើនជាងគណបក្សកាន់អំណាចទៅទៀត
នេះមិនទាន់ទាំងរាប់បញ្ចូលសម្លេងដែលបាត់ និងសម្លេងលួចបន្លំរបស់បក្សកាន់អំណាចផង ។ ដូចនេះហើយបានធ្វើឲ្យគណបក្សទាំងពីរ
សម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយបែបនេះ ដោយក្នុងនោះជំហ៊ានដំបូងមុននិងបង្កើតបានគណបក្ស
សង្គ្រោះជាតិ គឺបង្កើតបាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
រួមជាមួយនិងការចុះហត្ថលេខារួមគ្នាមួយរវាងថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី
និងគណបក្ស សិទ្ធិមនុស្ស ដោយបានធ្វើការសម្រេចចំនួន៥ចំណុចសំខាន់ៗ ។
លោកស្រី មូរ សុខហួរ ប្រធានអគ្គលេខាធិការដ្ឋាន
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក្នុង បេសកកម្មការងាររបស់លោកស្រីនៅសហរដ្ឋអេមេរិក
ក្នុងពិធីជួបជុំសំណេះសំណាលជាមួយ អ្នកគាំទ្រ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ក៏ដូចជាគណបក្ស សង្គ្រោះជាតិ លោកស្រីបាន មានប្រសាសន៏ឲ្យដឹងថា
ការរួបរួមគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស គឺទាំងអស់នេះក្នុងគោលបំណងតែមួយគត់
គឺដើម្បីជាតិរបស់យើង ។ លោកស្រីបានបន្តទៀត ផងដែរថា
ការសម្រេចបាននូវការរួបរួមគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
បែបនេះក៏ជាការចង់បានរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតផងដែរ ។
រួមជាមួយនិងការឃើញលទ្ធផលជាក់ស្តែនៅក្រោយការបោះឆ្នោតផងនោះ
ប្រសិនណាជាគណបក្សទាំងពីររួម រួមគ្នាតាំងពីមុនការបោះឆ្នោតឃុំ-សង្កាត់ គឺគណបក្សប្រឆាំងនិងទទួលបានជ័យជំនះ
លើការ បោះឆ្នោត ដាច់គណបក្សកាន់អំណាចបាត់ទៅហើយ ទើបបានធ្វើឲ្យគណបក្សទាំងពីរដាច់ខាតត្រូវតែរួមគ្នាឲ្យបាន
ដូចអ្វីដែលបងប្អូនបានឃើញនៅពេលនេះ ។
ប្រធានអគ្គលេខាធិការ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
បានមានប្រសាសន៏ទៀតផងដែរ ថា ជារួមគណបក្ស សង្គ្រោះជាតិ បានដៅរួចហើយថា
នៅឆ្នាំ២០១៣ខាងមុខនេះគណបក្ស សង្គ្រោះជាតិ ត្រូវតែយកជ័យជំនះឲ្យបានលើការបោះឆ្នោត
ដើម្បីផ្តល់ក្តីសង្ឃឹមថ្មី និងការរស់ នៅថ្មីជូនប្រជាពលរដ្ឋ
ដែលកុំពុងតែរស់នៅរងទុក្ខវេទនាក្រោមការដឹកនាំរបស់គណបក្សប្រជា ជនកាន់អំណាចសព្វថ្ងៃ ។
លោកស្រីបានបន្តទៀតផងដែរថា ប្រជាពលរដ្ឋយើងធ្លាប់បានឈ្នះ លើការបោះឆ្នោតម្តងរួចមកហើយ
ពីអ្នកកាន់អំណាចផ្តាច់ការ ដែលពេលនោះបាននាំមកនូវ ភាពល្អប្រសើរជូនទេសកម្ពុជា
និងប្រជាពលរដ្ឋខ្មែរទាំងមូលដែលជាអ្នកប្រជាធិបតេយ្យ និងជាស្នេហាជាតិ
ក៏ប៉ុន្តែគួរឲ្យសោកស្តាយ ដោយសារតែជ័យជំនះនៅពេលនោះមេដឹកនាំមិនបានធ្វើការដោះស្រាយបញ្ហាធំៗជូនជាតិ
និងប្រជាពលរដ្ឋឡើយ ដែលធ្វើឲ្យឪកាសនោះរបូតទៅវិញ ។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៏បន្តទៀតផងដែរថា
តែសម្រាប់ឆ្នាំ២០១៣ខាងមុខ នេះ ដែលគណបក្ស សង្គ្រោះជាតិ
ត្រូវទទួលបានជ័យជំនះលើការបោះឆ្នោតនោះ ជាជ័យជំនះ សំខាន់បំផុតរបស់អ្នកប្រជាធិបតេយ្យ
និងប្រទេសជាតិរបស់យើង គណបក្ស សង្គ្រោះជាតិ និងក្តោបឪកាសនេះឲ្យបានល្អ
ព្រោះយើងធ្លាប់មានបទពិសោធន៏ម្តងរួចមកហើយ ក្នុងនោះ គណបក្ស សង្គ្រោះជាតិ
ក៏បានដាក់ចេញនូវគោលនយោបាយសំខាន់មួយចំនួនរួចស្រាច់ហើយផងដែរ
ក្នុងការធ្វើយ៉ាងណាដើម្បីធ្វើឲ្យប្រទេសជាតិមានការរីកចំរើន មានសុខសន្តិភាព
ប្រជាពលរដ្ឋរស់នៅបានសមរម្យ ប្រកបដោយភាពថ្លៃថ្នូរ ។ លោកស្រី មូរ សុខហួរ បានបន្តទៀតផងដែរថា
ជាមួយគ្នានោះកម្មវិធីគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ គឺយើងបានច្របាច់បញ្ចូលគ្នាតែមួយរវាងគោលនយោបាយរបស់គណបក្ស
សម រង្ស៊ី និងគោលនយោបាយរបស់គណបក្ស សិទ្ធិមនុស្ស
ដែលក្នុងនោះគឺបានផ្តល់ទៅលើគោលនយោបាយចំនួន៤ដែលជាអទិភាពក្នុងនោះរួមមាន
វិស័យកសិកម្ម វិស័យសុខាភិបាល វិស័យអប់រំ និងវិស័យកាងារ ។
ប្រធានអគ្គលេខាធិការដ្ឋាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
លោកស្រី មូរ សុខហួរ បាន ធ្វើការបញ្ជាក់បន្ថែមទៀតថា ការងារកសិកម្មគឺសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋរបស់យើង
ព្រោះប្រជាពលរដ្ឋខ្មែរ៩០%ជាប្រជាកសិករ
ដូច្នេះយើងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហា នេះ
នៅពេលណាប្រជាពលរដ្ឋធ្វើស្រែចំការទទួលបានភោគផលហើយនោះ យើងត្រូវរកទីផ្សារជូនប្រជាពលរដ្ឋ
ដោយស្ថិតនៅក្នុងតម្លៃមួយសមរម្យអាចឲ្យប្រជាកសិករទទួលយកបាន
ដោយមិនឲ្យប្រជាកសិករលំបាកដូចសព្វថ្ងៃនេះឡើយ ដែលរដ្ឋាភិបាល មិនបានយកចិត្តទុក
ដាក់ចំពោះបញ្ហានេះ បណ្តោយឲ្យឈ្មួញចូលមកទំលាក់តម្លៃលើកសិផលដែលប្រជាពលរដ្ឋបង្ករបង្កើនបានមានតម្លៃថោក
ដែលមិនអាចទទួលយកបាន ។
រីឯវិស័យសុខាភិបាល គណបក្ស សង្គ្រោះជាតិ មានគោលនយោបាយច្បាស់លាស់ក្នុងការពិនិត្យព្យាបាលប្រជាពលរដ្ឋដោយមិនយកប្រាក់គ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់
ដើម្បីជួយសំរួល ដល់ប្រជាពលរដ្ឋទូទៅ ដោយបញ្ហានេះគណបក្ស សង្គ្រោះជាតិ
អាចធ្វើទៅបានមិនពិបាក ឡើយ ជាពិសេសមិនមែនតែយើងជាអ្នកធ្វើមុនដំបូងគេនោះឡើយ
គឺប្រទេសជាច្រើននៅលើពិភពលោកគេធ្វើរបៀបនេះ ដោយទទួលបានជោគជ័យ
ក្នុងនោះរួមទាំងប្រទេសសៀមដែលនៅជិតខាងយើងនេះផងដែរ ។ លោកស្រីបានបញ្ជាក់ថា
សព្វថ្ងៃប្រជាពលរដ្ឋក្រីក្រដែលគ្មានប្រាក់ពេលឈឺម្តងៗ គឺដេករងចាំតែថ្ងៃស្លាប់តែប៉ុណ្ណោះ
ព្រោះសូម្បីតែមន្ទីរពេទ្យរដ្ឋ ក៏ត្រូវបង់ថ្លៃសេវ៉ាមានតម្លៃថ្លៃកប់ពពកដែរ
ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែររបស់យើងជួប បញ្ហានេះយ៉ាងខ្លាំង ។ ដូច្នេះគណបក្ស
សង្គ្រោះជាតិ និងចាត់ការចំពោះបញ្ហាខាងលើនេះឲ្យមានប្រសិទ្ធភាពជាទីបំផុត ដោយហេតុថាគណបក្ស
សង្គ្រោះជាតិ គិតគូរបញ្ហាសុខ ទុក្ខរបស់ប្រជាពលរដ្ឋជាចំបង។
ចំណែកឯវិស័យអប់រំវិញ គណបក្ស សង្គ្រោះជាតិ
និងពង្រឹងឲ្យមានប្រសិទ្ធភាពល្អ
ក្នុងការបណ្តុះបណ្តាលគ្រូជំនាញដោយប្រកបទៅដោយវិជ្ជាជីវយ៉ាងពិតប្រាកដ
ហើយសូម្បីតែសិស្ស ដែលជាកូនប្រជាពលរដ្ឋក្រីក្រ ក៏គណបក្ស សង្គ្រោះជាតិ
លើកទឹកទឹកនិងជួយឧបត្ថមតាមរយៈមធ្យោបាយផ្សេៗ ដើម្បីឲ្យពួកគេបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យផងដែរ
និយាយ រួមទាំងកូនអ្នកមាន ទាំងកូនអ្នកក្រ គឺអាចទទួលបានការសិក្សានៅកំរិតថ្នាក់មហាវិទ្យាល័យបានដូចគ្នា
មិនដូចសព្វថ្ងៃឡើយកូនប្រជាពលរដ្ឋក្រីក្រត្រូវបង្ខំចិត្តឈប់រៀនទាំងវ័យក្មេងដោយសារតែគ្មានប្រាក់ក្នុងការបង់ថ្លៃសិក្សា
។ មួយវិញ គណបក្ស សង្គ្រោះជាតិ និងផ្តល់ប្រាក់ខែជូនលោកគ្រូ អ្នកគ្រូ
ឲ្យទទួលបានប្រាក់ខែសមរម្យ ដែលអាចទទួលយកបានក្នុងការ ការចំណាយប្រចាំខែដោយគ្មាបញ្ហា
ដែលន័យនេះដើម្បីឲ្យលោកគ្រូ អ្នកគ្រូ មានការយកចិត្តទុកដាក់ខ្ពស់ចំពោះការបង្ហាត់បង្រៀន
ដើម្បីកុំឲ្យពួកគាត់មានការព្រួយបារម្ភពីជីវភាព។ល។
រីឯវិស័យការងារវិញនោះ គឺគណបក្ស សង្គ្រោះជាតិ
និងស្វែងរកការងារជូនប្រជាពលរដ្ឋខ្មែរ បានធ្វើគ្រប់ៗគ្នា
និងទទួលបានប្រាក់បៀវត្សន៏ខ្ពស់ដោយមិនចាំបាច់ផ្សងព្រេង និងគ្រោះថ្នាក់ទៅរកការងារធ្វើនៅក្រៅប្រទេសឡើយ
ដោយហេតុថា គណបក្ស សង្គ្រោះជាតិ មានសម្ថភាពក្នុងការទំនាក់ទំនងជាមួយអន្តរជាតិ
ដើម្បីឲ្យអ្នកវិនិយោគចូលមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា
ដើម្បីផ្តល់ការងារជូនប្រជាពលរដ្ឋ ក្នុងនោះគណបក្ស សង្គ្រោះជាតិ ក៏និងធ្វើការបន្ធូរបន្ថយពន្ធទាំងចូល
និងនាំចេញគ្រប់ប្រភេទផងដែល ដើម្បីធ្វើឲ្យសង្វាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជាដំណើរការទៅបានល្អ
ក្នុងការស្រូបយកអ្នកវិនិយោគល្អៗពីគ្រប់ប្រទេស ចូលមករកស៊ីនៅក្នុងស្រុកយើង ។ ទាំងអស់នេះហើយគឺជាគន្លឹះសម្រាប់ផ្តល់ការងារ
ជូនប្រជាពលរដ្ឋ ព្រោះថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ
គឺសុតសឹងតែជាអ្នកដែលមានជំនាញផ្នែកសេដ្ឋកិច្ច
ដូចនេះគ្មានរឿងអ្វីដែលធ្វើឲ្យសេដ្ឋប្រទេសកម្ពុជាមានការជាប់គាំង និងប្រ
ជាពលរដ្ឋគ្មានការងារធ្វើនោះឡើយ ។
សូមជំរាបជូនផងដែរថា គណបក្ស សង្គ្រោះជាតិ ដែលជាគណបក្ស
របស់ប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ នៅមានគោលនយោបាយល្អៗ និងសំខាន់ៗមួយចំនួនទៀត
ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពស់ទៅរកភាពរីកចំរើន រុងរឿងថ្លៃថ្នូរ ។ គណបក្ស សង្គ្រោះជាតិ
គិតពីផលប្រយោជន៏របស់ប្រជាពលរដ្ឋ និងប្រទេសជាតិជាធំ មិនមែនដូចរដ្ឋាភិបាលសព្វថ្ងៃ
ដែលគិតតែពីផលប្រយោជន៏របស់ខ្លួន និងបក្ខពួកជាធំនោះឡើយ ។ ដូចនេះជារួម ប្រទេសកម្ពុជានៅបន្ទាប់ពីក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ទៅ
ដែលរដ្ឋាភិបាលដឹកនាំដោយគណបក្ស សង្គ្រោះជាតិ និងគ្មានជំងឺសង្គមកើតឡើងទៀតឡើយ
ចំណែកឯបូរណភាពទឹកដីក៏និងមិនត្រូវបានបាត់បង់ជាបន្តទៀតដូចសព្វថ្ងៃនេះផងដែរ ។
គណបក្ស សង្គ្រោះជាតិ ជាក្តីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ
និង ប្រទេសជាតិរបស់យើង ៕
No comments:
Post a Comment
yes