កំពត៖ មានសេចក្តីរាយការណ៏មូយមកពីព្រំដែន បានប្រាប់អ្នកយកពត័មានថា នៅហាង “រំចង់ព្រែកចាក” កាលពីថ្ងៃសៅ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១២ នៅវេលាម៉ោង ១០ និង ២០ នាទី មានការផឹកស៊ីនៅក្នុងបន្ទប់ខារ៉ាអូខេក្នុងហាង រំចង់ព្រែកចាក។ ក្រោយពេលផឹកស៊ីច្រៀងសប្បាយមួយសន្ទោះ ក៏ឮសូរសម្លេងកាំភ្លើងបាញ់ពី ៣ ទៅ ៤ គ្រាប់ បានផ្ទុះឡើង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងដែលកំពុងតែដេកលុងលក់ជាមួយកូនប្រពន្ធ។
ប្រភពបានឲ្យដឹងថា មានឆ្មាំកាំភ្លើងម្នាក់មកផឹកស៊ីនៅក្នុងហាង រំចង់ព្រែកចាក នេះ ហើយពេលត្រូវជាតិស្រាជ្រាបចូលក្នុងខ្លួនបណ្តាលឲ្យស្រវឹងបាត់បង់ស្មារតីក៏បានដកកាំភ្លើងបាញ់តែម្តង ធ្វើអោយអ្នកផឹកស៊ីនៅក្នុងហាងមានការភ័យខ្លាចយ៉ាងខ្លាំង។ បើតាមប្រភពអ្នកជិតខាងបានខ្សឹបប្រាប់អ្នកយកពត័មានថា នៅក្នុងហាងរំចង់ព្រែកចាក នេះមានក្លឹបរាំកំសាន្ត និងខារ៉ាអូខេទៀតផង។
ប្រភពខាងលើបានបន្តទៀតថា ស្រីបម្រើខារ៉ាអូខេភ្ញៀវហៅមកអង្គុយជិតក្នុង ១ នាក់ ១០ដុល្លារ ហើយស្រីៗនៅទីនោះសុទ្ធតែស្រីក្មេងៗ ធ្វើអោយអ្នកដែលមកច្រៀង និងរាំនៅក្នុងហាង រំចងព្រែកចាក ដណ្តើមគ្នា ក៏ដូចជាដឺដងពាក្យសំដីដាក់គ្នា ក៏កើតមានការបាញ់បោះសេរីបែបនេះឡើង។ ប្រភពបន្តទៀតថា បន្ទាប់ពីមានការបាញ់បោះហើយ មួយសន្ទោះក្រោយមក ក៏ឃើញមានប៉ូលីសមកមើលមួយភ្លាតដែរហើយក៏ត្រឡប់ទៅវិញ។ ប៉ុន្តែប៉ូលីសម្នាក់និយាយប្រាប់អ្នកយកពត័មានថា មិនមែនមានការបាញ់បោះទេ គឺជាសម្លេងផ្គរលាន់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា នៅតំបន់ព្រែកចាកសព្វថ្ងៃនេះ តាំងពីមានបើកល្បែងស៊ីសងយ៉ាងអណាធិបតេយ្យមក មានរឿងមិនចេះចប់មិនចេះហើយទេ។ រីឯល្បែងទាំងនោះកើតមានឡើង គឺអាស្រ័យដោយលោកមេប៉ុស្តិ៍ជាអ្នកបើកភ្លើងខៀវឲ្យដែរ។ តើភូមិ-ឃុំសុវត្ថិភាពនៅឯណាឯណាទៅ? បើមានការបាញ់បោះ និងល្បែងស៊ីសងគ្រប់ប្រភេទបែបនេះនោះ! តើលោកស្នងការគិតយ៉ាងណាដែរពីបញ្ហានេះ?៕
No comments:
Post a Comment
yes