សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 1, 2012

សិប្បកម្ម​កែច្នៃ​ឈើ​តាមផ្លូវ​ចុង​កៅស៊ូ​និង​ដេប៉ូ ជា សុ​ភី ក្នុង​ខេត្តសៀមរាប​ប្រមូល​ទិញ ឈើ​ខុសច្បាប់​

depou chher 01
depou chher 02

សៀមរាប ៖ នៅ​តាម​​ផ្លូវ​​ចុង​​កៅ​ស៊ូ និង​​ផ្លូវ​​ជន្លង់​​មាន​​សិប្ប​កម្ម​​ជា​ច្រើន​​កន្លែង​​កំពុង​តែ​​ធ្វើ​​អាជីវ​កម្ម កែ​ច្នៃ​​គ្រឿង​​សង្ហា​​រឹម​​ខ្នាត​​ធំ​​លក់​រាយ និង​​លក់​ដុំ​ដូច​ជា តុ ទូ កៅ​អី គ្រែ សា​ឡុង​​ដែល​​សុទ្ធ​សឹង​តែ ជា​​ឈើ​​ប្រណីត​​មាន​តម្លៃ​​មាន​ដូច​ជា ឈើ​​បេង ធ្នង់ នាង​នួន ជា​ពិសេស​ឈើ​​​គ្រញូង​​ដាក់​លក់បង្ហាញ ដូច​តាំងពិព័រណ៍​នៅ​កណ្តាល​ក្រុង​សៀមរាប ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​
   ឈើ​ទាំងអស់នេះ​ត្រូវបាន​គេ​បង្ហើប​អោយដឹងថា ត្រូវបាន​គេ​ដឹកជញ្ជូន​ទាំងយប់​ទាំង​ថ្ងៃ​ចេញពី ស្រុក​អន្លង់វែង ត្រពាំង​ប្រាសាទ ស្រុក​វ៉ារិន ស្រែ​ណូយ អូរ​ក្រូច អូ​រអា​កុក ស្វាយ​លើ តាម​រថយន្ត​ស៊េរី ទំនើបៗ ដែល​សុទ្ធសឹងតែ​ឈ្មួញ​មានអំណាច​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជាច្រើន​ម៉ែត្រគូប​រាប់មិនអស់ យកមក​ទី​រួម​ខេត្ត​សៀម​រាប ដើម្បី​ចែកចាយ​តាម​សិប្បកម្ម​នានា​នៅ​ចុង​កៅស៊ូ និង​ដេប៉ូ​ជាច្រើន​នៅ​ផ្លូវ ជន្លង់​ជាពិសេស​ដេប៉ូ ជា សុ​ភី ដែលជា​ដេប៉ូ​ធំជាងគេ​បំផុត ហើយ​បាន​ត្រូវដាក់​ស្តុក​ឈើ​ជាច្រើន​កន្លែង​នៅក្នុង​ក្រុង​សៀមរាប​ដែល​គេ​ស្គាល់​ថា ជា​ដេប៉ូ​មានអំណាច​ទិញ​តែ​ឈើ​ខុសច្បាប់​ដោយ​ចំហរ​រាល់ថ្ងៃ​តែម្តង​។​
 
   ចំណែកឯ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​លោក ទ្រី ឡយ និង​លោក យឹម ស៊ី​វន ឬក៏​អាជ្ញា​ធរមាន សមត្ថកិច្ច​ក្រុង​សៀមរាប​ត្រូវបាន​គេ​សង្ស័យថា កំពុងតែ​សម្ងំ​ទទួលផល​ប្រយោជន៍​និង​លាភសក្ការៈ​ពី សិប្បកម្ម​និង​ដេប៉ូ​ទាំងនោះ​យ៉ាង​ផ្អែម​ត្រជាក់​ផងដែរ​។ តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ក្រុង សៀមរាប​មួយរូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយដឹងថា រថយន្ត​ជាច្រើន​គ្រឿង​ស៊េរី​ទំនើប​ដូចជា​កាមរី​ឆ្លាម បា​ឡែ​ន ឡង់​គ្រី​ស័​រ តា​កូ​ម៉ា ត្រូវបាន​គេ​ដឹកឈើ​ប្រណីត​ជា​ប្រភេទ​ឈើ​តាប់​មុខធំៗ ទាំងយប់​ទាំង​ថ្ងៃ​ដោយ​សុវត្ថិភាព​គ្មាន​ការបង្ក្រាប​ពី​អាជ្ញាធរ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ម្តងណា​ឡើយ​។​
 
    ប្រភព​ដដែល​បាន​បន្តថា ឡាន​ដឹកឈើ​ទាំងនោះ​គឺជា​ឆ្នាំងបាយ​ដែលមាន​គុណភាព​ខ្ពស់​ប្រើប្រាស់​កាន់​ឆ្នាំ​បើទោះបីជា សម្តេច​តេ​ជោ ហ៊ុន សែន ខំ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​យ៉ាងណាក៏ដោយ​ក៏​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៅតែ ផ្គើន​មិន​គោរព​បទបញ្ជា​ណាមួយ ក៏​គេ​ទាំងនោះ​មិន​ទុកអោយ​ឆ្នាំងបាយ​របស់​ពួកគេ​ដែល​ធ្លាប់​ស៊ី​ឆ្ងាញ់​នោះ​អោយ​ខ្លោច​ឬ​ឆៅ​ឡើយ​។ ទើប​ជំនាញ​រដ្ឋបាល​ព្រៃឈើ ទាំងនោះ​សម្ងំ​យ៉ាង​ស្ងាត់ស្ងៀម ឲ្យតែ​បាន​លុយ​ច្រក​ហោ​បៅ​មិន​គិតពី​ផលប្រយោជន៍​ជាតិ​ឡើយ ។​
 
​   ឈ្មួញ​ដឹកឈើ​ម្នាក់​បាន​បង្ហើប​អោយដឹងថា រូបគាត់​ដឹកឈើ​គ្មាន​ច្បាប់​ទេ ដោយសារតែ​គាត់​បាន​បង់លុយ​អោយ​ជំនាញ និង​សមត្ថកិច្ច​ទើប​ដឹក​ចូលមក​លក់​នៅ​សិប្បកម្ម​ក្នុង​ខេត្តសៀមរាប​បាន ។​សូមបញ្ជាក់ថា ប្រសិនបើ​ចង់ដឹងថា​ឈើ​មានច្បាប់​ឬ​អត់​ច្បាប់ សូម​ស្ថាប័ន​មាន​សមត្ថកិច្ច​ជំនាញ​អញ្ជើញ​ដើរទៅ​ខាងក្រោយ​កន្លែង​សិប្បកម្ម​ទាំងអស់នោះ នឹង​ឃើញ​ឈើ​ដែល​គេ​កំពុងតែ​កែច្នៃ​ធ្វើជា​គ្រឿង​សង្ហា​រឹម​ដែល​មើលទៅ​គួរអោយ​ព្រឺក្បាល​។ ប្រភព​បន្តទៀតថា​គេ​ឃើញ​សមត្ថកិច្ច ឬ​មេព្រៃ​ឧស្សាហ៍​ចេញចូល​កន្លែង​ធ្វើ​អាជីវកម្ម​ខាងលើនេះ​ណាស់​ប៉ុន្តែ​គេ​មិនដឹងថា​សមត្ថកិច្ច​ឬ​ជំនាញ​ទាំងអស់​នោះទេ ទៅ​ត្រួតពិនិត្យ​ឈើ ឬ ទៅយក​លុយ​ប្រចាំ​ខែ​ពី​ម្ចាស់​សិប្បកម្ម​នោះ ឬ យ៉ាងណាទេ​?
 
   ចំណែក​សិប្បកម្ម​កែច្នៃ​ឈើ​ទាំងអស់នោះ ខ្លះ​មិនមាន​ច្បាប់​អនុញ្ញាតិ​ពី​អាជ្ញាធរ ឬ​រដ្ឋបាល​ព្រៃឈើ​នោះទេ ហើយ​ប្រសិនបើ​គ្មាន​ច្បាប់​ពី​រដ្ឋបាល​ព្រៃឈើ តើ​ការ​ត្រួត​ពិនិត្យ​ឈើ​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា​ទៅ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ឈ្មួញ​មួយចំនួន​យល់ថា​មិនបាច់​មានច្បាប់​ក៏បាន​ដែរ​អោយ​តែមាន​លុយ​បង់​ឲ្យ​សមត្ថកិច្ច និង​មន្ត្រី​​ជំនាញ​គឺ Ok! ហើយ​៕

No comments:

Post a Comment

yes