សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 17, 2012

ព្រលានយន្តហោះ ភ្នំពេញអន្តរជាតិ នឹងផ្អាកការ​ ហោះហើរ ទាំងអស់ ពីម៉ោង ៤ រសៀល-៩៖៣០នាទីយប់ ថ្ងៃទី ២០ វិច្ឆិកា

Photo by DAP-News

ព្រលានយន្ដ ហោះអន្ដរជាតិ ភ្នំពេញ បានចេញសេចក្ដីជូន ដំណឹងនៅលើ គេហទំព័ររបស់ខ្លួនថា រាល់ការហោះហើរ ទាំងអស់និងត្រូវផ្អាក ជាបណ្ដោះ អាសន្ន ចាប់ ពីវេលាម៉ោង៤រសៀល រហូតដល់ម៉ោង ៩និង ៣០នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខ ប៉ុន្ដែសេចក្ដីជូនដំណឹងខាងលើ មិន បានបញ្ជាក់ ពីមូលហេតុពិតប្រាកដនៃការ ផ្អាកការហោះហើរទាំងនោះឡើយ ។
យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីជាថ្នាក់ ដឹកនាំនៃព្រលាន យន្ដហោះអន្ដរជាតិភ្នំពេញ បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១២ថា ពិតជាមានការឱ្យផ្អាកការហោះ ហើរឡើងចុះនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១២ពិតប្រាកដមែន ដោយធ្វើឡើងចាប់ ពីវេលាម៉ោង៤រសៀល រហូតដល់វេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃដដែលនោះ ។

បើយោងតាមប្រភពព័ត៌មានពីមន្ដ្រី ដដែលនេះ បានឱ្យដឹងថា ការហោះហើរ ឡើងចុះរបស់យន្ដហោះអាចធ្វើបានមុនម៉ោង៤រសៀល និងក្រោយម៉ោង៩និង ៣០នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ។ ប៉ុន្ដែថ្នាក់ដឹកនាំរូបនេះមិនបានបញ្ជាក់មូលហេតុពិតប្រាកដ នៃការផ្អាកការហោះហើរខាងលើនេះឡើយ ពីព្រោះការសម្រេចរបស់ថ្នាក់ដឹកនាំព្រលានយន្ដហោះ។
ការចេញសេចក្ដីជូនដំណឹងរបស់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ខាងលើនេះ ធ្វើឡើង ដើម្បីផ្ដល់ព័ត៌មានដល់អ្នកដំណើរទាំងឡាយណា ដែលកក់សំបុត្រយន្ដ ហោះ សម្រាប់ធ្វើ ដំណើរទៅក្រៅប្រទេស ក្នុងរយៈពេលនៃថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ឱ្យបានដឹងជាមុនងាយស្រួលពន្យារពេលវេលានៃការហោះហើររបស់ខ្លួន ៕

No comments:

Post a Comment

yes