សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 29, 2012

ប្រទេសដែលមានការគោរពលទ្ធិប្រជាធិបតេយ្យ ពីមួយអាណត្តិទៅមួយអាណត្តិ កាន់តែមានការរីកចំរើន ផ្ទុយពីប្រទេសដែលផ្តាច់ការកាន់តែក្រីក្រទៅៗ

លោក យឹម សុវណ្ណ អ្នកនាំពាក្យចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ 
និងគណបក្ស​សម រង្ស៊ី 

ការគោរពលទ្ធិប្រជាធិបតេយ្យគឺជារឿងសំខាន់បំផុត ដែលពលរដ្ឋទូទាំងសកលលោកប្រាថ្នា​ចង់​បាន ព្រោះលទ្ធិប្រជាធិបតេយ្យនិងនាំមកនូវការរីកចំរើន ប្រជាពលរដ្ឋរស់នៅក្នុងភាពថ្លៃ ថ្នូរ អ្វីៗគ្រប់បែបយ៉ាងត្រូវបានការពារដោយច្បាប់ ។

លទ្ធិប្រជាធិបតេយ្យគឺជាបិតាសន្តិភាព គ្មានទេសង្គ្រាមស៊ីវិល ការរំលោភសិទ្ធិមនុស្ស ធ្វើឲ្យមេ ដឹកនាំយកចិត្តទុកដាក់ចំពោះជាតិ និងប្រជាពលរដ្ឋ ពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងការតវ៉ា ចំពោះរឿងរ៉ាវអយុត្តិធម៌ដែលបានកើតមានចំពោះរូបគាត់ ហើយការតវ៉ារបស់ពលរដ្ឋស្ថិតនៅ ក្រោមការការពារដោយច្បាប់ គ្មានការហាមឃាត់ ឬការប្រើអំពើហិង្សាណាមួយដល់បាតុករ ឡើយ ។

ប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបិតេយ្យ មេដឹកនាំត្រូវបានធ្វើការជ្រើសរើសដោយយុត្តិ ធម៌ តាមឆន្ទៈរបស់ប្រជាពលរដ្ឋ ក្នុងនោះពលរដ្ឋមានសិទ្ធិយ៉ាងពេញលិញក្នុងការតវ់ា ទាមទារ ធ្វើការទំលាក់រដ្ឋាភិបាល ឬថ្នាក់ដឹកនាំរូបណាដែលមិនគោរពសិទ្ធិពលរដ្ឋ និងមិនគោរពច្បាប់ ជាតិ ហើយនាយករដ្ឋមន្រ្តី ឬប្រធានាធិបតី ត្រូវតែមានការផ្លាស់ប្តូរជានិច្ចពីមួយអាណត្តិទៅ​មួយអាណត្តិ ដើម្បីការរីកចំរើនរបស់ប្រទេសជាតិ និងមិនធ្វើឲ្យមេដឹកនាំរូបនោះក្លាយ​ទៅ​ជា​ជនល្មោភអំណាច ឬជាមេដឹកនាំដែលពុករលួយផ្តាច់ការ ។


ផ្ទុយទៅវិញ ប្រទេសមួយដែលគ្មានការគោរពលទ្ធិប្រជាធិបតេយ្យ និងធ្វើឲ្យប្រទេសនោះក្លាយ ទៅជាប្រទេសដែលមានមេដឹកនាំផ្តាច់ការ បក្ខពួកនិយម គ្រួសារនិយម ជាប្រទេសដែលពោរ​ពេញទៅដោយការប្រព្រឹត្តអំពើពុករលួយ ការរំលោភសិទ្ធិពលរដ្ឋ ជាដើម ។

មិនតែប៉ុណ្ណោះ ប្រទេសដែលគ្មានការគោរពលទ្ធិប្រជាធិបតេយ្យ និងធ្វើឲ្យពិភពលោកធ្វើការ​
ថ្កោលទោសយ៉ាងខ្លាំង ប្រឈមទៅនិងការរស់នៅឯកកោ គ្មានការរីកចំរើន គ្មានជំនួយពីអន្តរ ជាតិ ធ្វើឲ្យប្រទេសនោះកាន់តែក្រីក្រទៅៗ ប្រជាពលរដ្ឋកាន់តែលំបាកឡើងៗ ចុងបញ្ចប់ប្រ​ទេសមួយនោះនិងជួបហានិភ័យដែលមិនងាយនិងជួយស្រោចស្រង់បានឡើយ ។ ទាំងអស់ នេះគឺបានបង្ហាញឲ្យយើងឃើញ នៅបច្ចឹមប្រទេសមួយចំនួនដូចជាសេរ៉ី លីប៊ី យេម៉ែន អេស៊ីប ជាដើម ហើយស្ថិតនៅក្នុងតំណាក់កាលនេះ វាមិនមែនជាបញ្ហារបស់ប្រទេសទាំងនោះតែ​មួយៗ​ឡើយ តែវាបានបង្ករឲ្យមានបញ្ហាទូទាំងសកលលោក ដែលគ្រប់ៗគ្នាមិនចង់ជួបបញ្ហា ទាំងអស់នេះឡើយ ។

បើនិយាយពីប្រទេសកម្ពុជារបស់យើងវិញ បើទោះបីមិនទាន់មានបញ្ហានេះកើតឡើងក្តី តែការ ដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃបាននិងកំពុងតែឆ្ពស់ទៅរកបញ្ហាទាំងអស់នេះ​ ព្រោះប្រទេស​កម្ពុជា​ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន មិនបានគោ​រពលទ្ធិប្រជាធិប​តេយ្យ​ឡើយ ការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរទៅៗ ក្នុងនោះរួមមាន ការរំលោភដីធ្លីពលរដ្ឋ ការ​បំបិទសិទ្ធិពលរដ្ឋក្នុងការបញ្ចេញមតិ ការដង្ហែរបាតុកម្មតាមទីសារធាណៈត្រូវបានហាមឃាត់ ប្រសិនបើបាតុករនៅតែព្យាយាមត្រូវទទួលរងនូវការបង្ក្រាបយ៉ាង​ចាស់ដៃពីសំណាក់អាជ្ញាធរ​មានសមត្ថកិច្ចរបស់រដ្ឋាភិបាល ក្នុងការអាជ្ញាធរបានដើរតួនាទី​យ៉ាងសំខាន់ការចេញមុខ​ការ​ពារ​ផលប្រយោជន៏របស់អ្នកមានលុយ មានអំណាច និ​ង​ឈ្មួញទុច្ចរឹត​ដែលអាចនិយាយ​បាន​ថា អាជ្ញាធរមិនការពាររាស្រ្តបែជាលក់ខ្លួនយ៉ាងដាច់ថ្លៃទៅឲ្យឈ្មួញ ហើយតុលាការក៏​បាន​ក្លាយ​ទៅជាឧបករណ៏របស់អ្នកមានអំណាច មានលុយ និងឈ្មួញទុច្ចរឹតផងដែរ ដែលក្នុងនោះ​រឿងសធ្វើឲ្យទៅជាខ្មៅ រឿងខ្មៅធ្វើឲ្យមកស ពលរដ្ឋរងគ្រោះនិងអ្នកគ្មានប្រាក់តែងតែទទួល រងនូវភាពអយុត្តិធម៌ពីប្រព័ន្ធតុលាការ ។ល។

អ្វីទាំងអស់នេះគឺជាការព្រួយបារម្ភបំផុតរបស់ពលរដ្ឋខ្មែរអ្នកស្នេហាជាតិ ស្រលាញ់លទ្ធិប្រជា​ធិបតេយ្យ ហើយពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅមិនចង់ជួបនិងបញ្ហាទាំងអស់នេះបន្ត​ទៀតឡើយ ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានមានប្រសាសន៏ថា រដ្ឋាភិបាលគួរតែធ្វើការពិចារណាចំពោះករណីទាំងអស់ខាងលើដែលបានកើតឡើង ព្រោះ​សន្ទុះនៃការទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស ការគោរពលទ្ធិប្រជាធិបតេយ្យ កំពុងតែកើត​មានយ៉ាងផុសផុល ហើយយើងមិនត្រូវទុកបញ្ហានេះឲ្យនៅរបៀបនេះតទៅទៀតបានឡើយ ប្រ​​សិនបើមិនដូច្នេះទេ ប្រទេសរបស់យើងនិងក្លាយទៅជាប្រទេសដែកឯកកោជាក់ជាមិនខាន ហើយម្យ៉ាងទៀតវាក៏បានធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៏សេដ្ឋកិច្ច និងការអភិវឌ្ឍន៏​ប្រទេស​ជាតិទាំងមូល ។

ជាមួយគ្នានោះលោក យឹម សុវណ្ណ ក៏បានលើកឡើងធ្វើការបញ្ជាក់ផងដែរថា ប្រទេសដែល​មាន​ការគោរពលទ្ធិប្រជាធិបតេយ្យ និងធ្វើឲ្យប្រទេសនោះពីមួយអាណត្តិទៅ​មួយអាណត្តិកាន់​តែមានភាពប្រសើរឡើង តែបើយើងក្រលែកមកមើលប្រទេសកម្ពុជារបស់យើងពីមួយ​អាណត្តិ​ទៅមួយអាណត្តិកាន់តែលំបាកទៅ ស្ថានភាពក៏កាន់តែយ៉ាប់យ៉ឺនទៅ ហើយនៅទីបំផុតយើង និងរអិលចូលទៅក្នុងប្រទេសមួយដែលដឹកនាំដោយឯកបក្ស  ដែលទាំងអស់នេះគឺមិនមែនជា ការចង់បានរបស់ប្រជាពលរដ្ឋខ្មែរឡើយ ។​ ព្រោះយើងបានឆ្លងកាត់បទពិសោធន៏ដ៏ជូចត់ ដែល​ការដឹកនាំតាមរបៀបផ្តាច់ការនេះវាមិនទទួលបានជោគជ័យទេ ហើយការដឹកនាំទាំង​ឡាយណាដែលដើរខុសឆន្ទៈរបស់ប្រជាពលរដ្ឋ និងផ្ទុយពីចរន្តពិភពលោកហើយនោះ គឺយើង​មិនអាចធ្វើការដឹកនាំប្រទេសជាតិប្រកបដោយសម្មធម៌បានទេ ។

ដូច្នេះចាំបាច់ ដែលយើងត្រូវតែដើរទៅតាមចរន្តអន្តរជាតិ ដែលយើងត្រូវតែគោរ​ពសិទ្ធិមនុស្ស​ឲ្យបានត្រឹមត្រូវ ហើយគោរពគោលការណ៏លទ្ធិប្រជាធិបតេយ្យ ដើម្បីឲ្យយើង​ឆ្ពស់ទៅរក​ការ​ឯកភាពជាតិ ទូលំទូលាយ ក្នុងការដឹកនាំប្រទេសជាតិរបស់យើងឲ្យក្លាយទៅជាអរិយប្រទេស ។
ជាមួយគ្នានោះផងដែរលោក យឹម សុវណ្ណ ក៏បានធ្វើការអំពាវនាវឲ្យភាគីដែលពាក់ព័ន្ធទាំង​អស់ ទាំងជាតិ និងអន្តរជាតិ សូមធ្វើការរួមគ្នាដើម្បីរកតំណោះស្រាយរួមគ្នាមួយ ធ្វើយ៉ាងណា ដើម្បីឲ្យមានការគោរពសិទ្ធិមនុស្ស គោរពគោលការណ៏លទ្ធិប្រជាធិបតេយ្យ ហើយជាពិសេស ធ្វើយ៉ាងណាឲ្យមានការអនុវត្តន៏កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឲ្យមានប្រសិទ្ធភាព ។ ជា​មួយគ្នានោះ ការបោះឆ្នោតដែលនិងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ត្រូវតែធានាថា ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយក៏ធានាផងដែរឲ្យមេដឹកនាំគណបក្សន​យោ​​បា​យទាំងអស់ បានចូលរូមនៅក្នុងការបោះឆ្នោតដោយគ្មានការរំខាន ជាពិសេសករណីលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ត្រូវអនុញ្ញាតឲ្យលោកបានវិលមកកម្ពុជាវិញដោយ​គ្មានលក្ខណ្ឌ ។

លោក យឹម សុវណ្ណ បានមានប្រសាសន៏បន្តទៀតថា ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាមឆន្ទៈរបស់ពលរដ្ឋ ដើម្បីធ្វើឲ្យមានការអភិវឌ្ឍន៏ប្រទេសជាតិ ឲ្យមានស្ថេរ​ភាពនយោបាយ សុខសន្តិភាព និងយុត្តិធម៌ពិតប្រាកដក្នុងការជំរុញឲ្យប្រទេសជាតិរបស់យើង មានការរីកចំរើនរុងរឿង សេដ្ឋកិច្ចលូតលាស់រឹងមាំ និងធ្វើឲ្យមានការទទួលស្គាល់ពីអន្តរ​ជាតិ​ដើម្បីទប់ស្កាត់នូវការរំលោភបំពានពីប្រទេសជិតខាងមកលើបូរណៈភាពទឹកដីរបស់យើង ។
ដូចនេះការគោរពលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស គឺមានសារសំខាន់ខ្លាំងណាស់ ដែលប្រទេសនីមួយៗមិនអាចខ្វះបានឡើយ ព្រោះវាជាឆ្អឹងកងដ៏សំខាន់ក្នុងការធ្វើឲ្យប្រ​ទេស​ជាតិមានការរីកចំរើន និងមានសក្តានុពលភាពនៅលើឆាកអន្តរជាតិ​ ។ 

ក្នុងនោះគណបក្ស សង្គ្រោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី ជាប្រធានមានឧត្តមគតិជាតិខ្ពស់ ក្នុងការគោ រពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយប្រទេសកម្ពុជាដឹកនាំដោយគណបក្ស សង្គ្រោះ ជាតិ និងមានការរីកចំរើនលើគ្រប់វិស័យជាក់ជាមិន​ខាន ដែលនិងធ្វើឲ្យប្រទេសកម្ពុជាមាន​ឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិ ដែលទាំងអស់នេះគឺជាការចង់បានរបស់ប្រជាពលរដ្ឋ ខ្មែរគ្រប់រូប ៕  

No comments:

Post a Comment

yes