សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 29, 2012

រដ្ឋាភិបាលសព្វថ្ងៃប្រៀបធៀបការដឹកនាំរបស់ខ្លួនល្អប្រសើរជាងសម័យខ្មែរក្រហម ក្នុងការធ្វើឲ្យប្រទេសជាតិមានការរីកចំរើន តែមិនគិតថាជាង៣០មកនេះខ្លួនបំផ្លាញ ជាតិដល់កំរិតណា

លោក ស៊ុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្ស សម រង្ស៊ី

ប្រទេសកម្ពុជាដែលជាប្រទេសក្រីក្រ និងកំពុងតែស្ថិតក្នុងការអភិវឌ្ឍន៏ក្នុងចំណោមប្រទេស​ជា​ច្រើនទៀតនៅលើសកលលោក ក្នុងនោះអ្វីដែលសំខាន់ប្រជាពលរដ្ឋត្រូវការមេដឹកនាំដែល មានសមត្ថភាព ឧត្តមគតិជាតិ ដើម្បីធ្វើការដឹកនាំប្រទេសឲ្យមានការរីកចំរើន ប្រជាពលរដ្ឋរស់ នៅក្នុងកំរិតជីវភាពមួយដ៏សមរម្យ ។

តែគួរឲ្យស្តាយ ប្រទេសកម្ពុជាមានមេដឹកនាំដែលគ្មានសមត្ថភាព និងគ្មានឧត្តមគតិជាតិ​សូម្បី​តែបន្តិច ព្រោះមេដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃ មិនបានគិតពីប្រយោជន៏ជាតិ និងពលរដ្ឋជាធំ​នោះឡើយ គឺគិតពីប្រយោជន៏ខ្លួន ហើយនិងបក្សជាធំទៅវិញ ក្នុងនោះមេដឹកនាំសព្វថ្ងៃក៏បាន​និងកំពុងតែយកប្រទេសកម្ពុជាទៅដាក់លក់ឲ្យបរទេសថែមទៀត ។

មួយវិញទៀត មេដឹកនាំប្រទេសក្រីក្រតូចតាចមួយនេះ ក៏ជាមនុស្សដែលក្រអើតក្រទម មិន​ដែល​ចេះបន្ទន់ខ្លួនដើម្បីរៀនសូត្រពីប្រទេសមហាអំណាចមួយចំនួនក្នុងការធ្វើយ៉ាងណាឲ្យប្រ ទេសជាតិមានការរីកចំរើនជឿនលឿននោះឡើយ ដែលជាមនុស្សមានមោទនៈភាពខ្លួនឯង​ខ្ពស់ ហើយមិនព្រមទទួលយកការរិះគន់ពីអន្តរជាតិក្នុងការកែប្រែការដឹកនាំរបស់ខ្លួនដើម្បីវិល ចូលក្នុងកន្លងប្រជាធិបតេយ្យនោះទេ ។ ដោយហេតុថា មេដឹកនាំសព្វថ្ងៃបាននិងកំពុងតែដឹក​នាំ​ប្រទេសតាមរបៀបផ្តាច់ការ គ្មានការគោរពសិទ្ធិមនុស្ស ហើយលទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​មួយនេះ ក៏បាននិងកំពុងតែដើរថយក្រោយទៅៗ ។


មួយវិញទៀតបូរណៈភាពទឹកដីក៏កំពុងតែត្រូវបានប្រទេសជិតខាងរំលោភយកយ៉ាងគឃ្លើន ពិសេសគឺយួន​ ដោយមានការបើកភ្លើង​ខៀវ​ពីសំណាក់អ្នកដឹកនាំសព្វថ្ងៃ តាមរយៈការបោះ​បង្គោលព្រំដែនជាឯកតោភាគី តាមរយៈការសម្បទានដីសេដ្ឋកិច្ចដែលមានរយៈពេលយូរជា​ច្រើន​ពាន់លានហិចតា រួមជាមួយការបើក​ដៃឲ្យជនអន្តោប្រទេសយួន​ហូរចូលមក​ដោយគ្មាន​ការ​ទប់ស្កាត់ជាដើម ។

អ្វីដែលរដ្ឋាភិបាលសព្វថ្ងៃធ្វើរបៀបនេះ ក៏ព្រោះតែខ្លួនជំពាក់គុណយួនយ៉ាងធំធេងដែលគ្មាន ថ្ងៃអាចបំភ្លេចបាន ក្នុងការដែលយួនបានលើកបណ្តុបពួកគេឲ្យឡើងដឹកនាំប្រទេសរហូតមក​ដល់សព្វថ្ងៃនេះ ក្នុងនោះជនជាតិយួនដែលចូលមករស់នៅក្នុងប្រទេសកម្ពុជាទាំងប៉ុន្មាន គឺ​ពួក​គេមានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានអត្តសញ្ញាណប័ណ្ណជាពលរដ្ឋកម្ពុជា ដើម្បីបោះ ឆ្នោតឲ្យគណបក្សកាន់អំណាចសព្វថ្ងៃបន្តដឹកនាំប្រទេសជារៀងរហូត ដើម្បីពួកគេមានឪកាស កាន់តែច្រើនក្នុងការចូលមករស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាមានឪកាសកាន់តែខ្លាំងក្នុងការ លេបត្របាក់ប្រទេសកម្ពុជា ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដូចជាកម្ពុជាក្រោមក្រុងព្រៃនគររបស់ខ្មែរ​កាលពីសម័យមុន ដែលសព្វថ្ងៃបានក្លាយទៅទីក្រុងហូជីមីងរបស់យួននោះ ។

លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្ស សម រង្ស៊ី លោកបានមានប្រសាសន៏​ឲ្យដឹងថា មេដឹកនាំសព្វថ្ងៃបានយកលេសថ្ងៃ៧មករា ឆ្នាំ១៩៧៩ អូសទាញទឹកចិត្តរបស់ប្រជា​ពលរដ្ឋ និងឲ្យពលរដ្ឋដឹងគុណថ្ងៃ៧មករា មិនចេះចប់ទាល់តែសោះ ក្នុងនោះលោកចង់ឲ្យបង ប្អូនធ្វើការពិចារណាផងដែរថា តើគេបានធ្វើអ្វីខ្លះមកលើបងប្អូនដូចជា«ក៥»ជាដើម ? តើគេធ្វើ បាបយើងដល់កំរិតណា ? ។

លោក ស៊ុន ឆ័យ មានប្រសាសន៏បន្តទៀតថា ក្នុងនោះផងដែរយួនឆ្លៀតឪកាសពេលនោះបាន ប្រមូលយកទ្រព្យសម្បត្តិដ៏មានតម្លៃពីប្រទេសកម្ពុជារបស់យើងអស់យ៉ាងច្រើនសន្ធឹកសន្ធាប់​បន្ទាប់ពីបានខ្ចីដៃខ្មែរសម្លាប់ខ្មែរគ្នាឯងហើយនោះ ។

ដូចនេះតើបងប្អូននៅបន្តដឹងគុណយួន និងគណបក្សដឹកនាំប្រទេសទៀតឬមួយយ៉ាងណា ដែល​គេបានធ្វើបាបយើងជាប្រជាពលរដ្ឋខ្មែរគ្រប់គ្នាអស់ជាច្រើនឆ្នាំមកនេះ ព្រមទាំងបំផ្លាញ ប្រទេសជាតិ និងធនធានធម្មជាតិ របស់យើងស្ទើតែសូន្យទៅហើយនោះ ដើម្បីតែអំណាច​របស់ពួកគេ ក្នុងការចង់គ្រប់គ្រងប្រទេសកម្ពុជាតែឯកឯង និងបន្តប្រព្រឹត្តអំពើពុករលួយជាបន្ត ទៅទៀត ។

ជាមួយគ្នានេះលោក ស៊ុន ឆ័យ ក៏បានមានប្រសាសន៏បន្តទៀតផងដែរថា បន្តបន្ទាប់មករហូត ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ មានការបង្រួបបង្រួមជាតិរបស់យើងក្នុងការបញ្ចប់សង្គ្រាម ស៊ីវិល ឲ្យប្រទេសកម្ពុជាគោរពលទ្ធិប្រជាធិបតេយ្យ និងការគ្មានការរំលោភបំពានបូរណៈភាព ទឹកដី ហើយក្នុងនោះអន្តរជាតិគេបានចូលមកកម្ពុជាផ្តល់ជាជំនួយដើម្បីជួយកសាងប្រទេស ជាតិរបស់យើងឲ្យក្លាយទៅជាប្រទេសនីតិរដ្ឋ ឲ្យមានការគោរពសិទ្ធិមនុស្ស គោរពលទ្ធិប្រជាធិ បតេយ្យ មានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តី ព្រមទាំងអន្តរជាតិបានផ្តល់ជាកម្ចីមក ដល់រដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ដោយពួកគេចង់ឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍន៏ និង មានការរីកចំរើន ប្រជាពលរដ្ឋរស់នៅសម្បូរសប្បាយក្នុងកំរិតជីវភាពមួយដ៏សមគួរ ។

តែគួរឲ្យស្តាយ រដ្ឋាភិបាលសព្វថ្ងៃបានយកជំនួយ និងកម្ចីរបស់អន្តរជាតិទាំងអស់នោះ​មក​ប្រ​ព្រឹត្ត​អំពើពុករលួយយ៉ាងពេញទី និងនៅសល់បន្តិបន្ទួចទើបគេយកមកកសាងជាតិ និងផ្តល់​ជាជំ​នួយដល់ពលរដ្ឋ ហើយគេធ្វើការឃោសនាសម្តែងពីសមទ្ធផលរបស់គេក្នុងការអភិវឌ្ឍន៏ ជាតិដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋដែលពួកគាត់ពុំមានការស្វែងយល់ឲ្យបានស៊ីជំរៅចំពោះ ទង្វើពុករលួយ និងបំផ្លាញជាតិរបស់គណបក្សប្រជាជន ដើម្បីឲ្យប្រជាពលរដ្ឋបន្តគាំទ្រពួកគេ បន្តទៀត ហើយគេក៏បានធ្វើការប្រៀបប្រដូចប្រទេសកម្ពុជសព្វថ្ងៃក្រោមការដឹកនាំរបស់គេ ដែលមានការអភិវឌ្ឍន៏កំរិតនេះ ទៅនិងសម័យខ្មែរក្រហម ប៉ុលពត តែគេមិនបានគិតថាអស់ រយៈពេលជាង៣០កន្លងមកនេះ គេបានធ្វើបាបពលរដ្ឋខ្លូន​ និងបំផ្លាញជាតិដល់កំរិតណានោះ ទេ ។

ប្រធានក្រុមតំណាងរាស្រ្តគណបក្ស សម រង្ស៊ី លោក ស៊ុន ឆ័យ បានមានប្រសាសន៏បន្តទៀត ផងដែរថា ដូច្នេះដើម្បីបញ្ចប់បញ្ហាទាំងអស់នេះ និងដើម្បីជំរុញឲ្យប្រទេសជាតិរបស់យើងអាច ធានាបានការអភិវឌ្ឍន៏ត្រឹមត្រូវ គឺនយោបាយសង្គ្រោះជាតិរបស់យើងដែលមានការផ្តួចផ្តើម ពី លោក សម រង្ស៊ី ជាប្រធានគណបក្ស​ សង្គ្រោះជាតិ និងលោក កឹម សុខា ជាអនុប្រធានគណ បក្ស សង្គ្រោះជាតិ អំពីការបង្រួបបង្រួមជាតិ ការឯកភាពជាតិរបស់យើង ការមិនយកខ្មែរណា ម្នាក់ធ្វើជាសត្រូវ និងការធ្វើនយោបាយដើម្បីជួយខ្មែរទាំងអស់គ្នា ដើម្បីឲ្យខ្មែរមានសាមគ្គីភាព ជាប្រជាជាតិមួយដែលថ្លៃថ្នូរ គឺយើងត្រូវតែរួមគ្នាកសាងជាតិរបស់យើង ឲ្យមានការអភិវឌ្ឍន៏​រុងរឿងជឿនលឿនលើគ្រប់វិស័យ កុំចេះតែរករឿងខ្មែរគ្នាឯង​ហើយចោទចាប់ខ្មែរដូច​គ្នា​ដាក់​គុកដូចជាករណីលោកស្រី មាស ស្រី លោក ព្រំ ជា លោក សម រង្ស៊ី ពួកគាត់បានចេញមុខ​ក្នុង​ការការពារទឹកដីពីការប៉ុនប៉ងលេបត្របាក់ និងរំលោភយកពីប្រទេសយួន ដល់ពេលពួកគាត់ ការពារបានហើយ មិនបានផ្តល់អ្វីដល់ពួកគាត់ក៏ដោយចុះបែជាមកចាប់ពួកគាត់ដាក់គុករាប់ ខែ និងកាត់ទោសឲ្យលោក សម រង្ស៊ី ជាប់ពន្ធនាគាររាប់ឆ្នាំ ក្នុងនោះរួមមានលោក ម៉ម សូ​ណង់ដូ ផងដែរ ដែលគាត់ជួយការពារពលរដ្ឋ និងការពារដីធ្លីជូនពលរដ្ឋបែជាគេចោទលោក​ថាធ្វើអបគមន៏ឯណាណោះទៅវិញ ហើយចាប់លោកដាក់គុក២០ឆ្នាំទទេ ។

លោក ស៊ុន ឆ័យ បានបន្តទៀតផងដែរថា ទាំងអស់នេះគឺជារឿងអយុត្តិធម៌ខ្លាំងណាស់​សម្រាប់អ្នកការពារបូរណៈភាពទឹកដី អ្នកការពារសិទ្ធិពលរដ្ឋ និងការពារដីធ្លីជូនពលរដ្ឋរង​គ្រោះទុនខ្សោយនោះ ។ លោក ស៊ុន ឆ័យ ថាក្នុងនាមយើងជាអ្នកដឹកនាំប្រទេស គឺយើងមិន ត្រូវធ្វើអំពើបែបនេះដាក់ពលរដ្ឋខ្លួន និងប្រទេសជាតិរបស់ខ្លួនឡើយ ដែលទង្វើរបស់អ្នកដឹក នាំបែបនេះ គឺបានធ្វើឲ្យពលរដ្ឋខ្មែរ និង អន្តរជាតិ ថ្កោលទោសយ៉ាងខ្លាំង ។

ដោយមើលឃើញបញ្ហាទាំងអស់ខាងលើនេះហើយ បានជាអ្នកប្រជាធិបតេយ្យ សម្រេចរួមគ្នា ជាកម្លាំងតែមួយដើម្បីសង្គ្រោះប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ ពីអ្នកកាន់អំណាចសព្វថ្ងៃ​ ។ ព្រោះប្រទេសជាតិមិនត្រូវការអ្នកដឹកនាំរបៀបនេះឡើយ ហើយគណបក្ស សង្គ្រោះជាតិ បាន សម្រេចហើយថានៅឆ្នាំ២០១៣ និងសង្គ្រោះជាតិរបស់យើងឲ្យទាល់តែបាន មិនថានៅក្នុង​កាលៈទេសៈណាក៏ដោយ ដើម្បីនាំមកនូវការកសាងជាតិ ការអភិវឌ្ឍន៏ជាតិ ដើម្បីឲ្យប្រទេស ជាតិមានការរីកចំរើនរុងរឿង ប្រជាពលរដ្ឋរស់នៅមានសេចក្តីសុខ សម្បូរសប្បាយ គោរពបាន លទ្ធិប្រជធិបតេយ្យ និងសិទ្ធិមនុស្ស ៕ 

No comments:

Post a Comment

yes