ក្រុងប៉េកាំងៈ ក្រុមមន្រ្តី បាននិ យាយកាលពីថ្ងៃអង្គារថា បក្សកុម្មនិស្តចិន នៅថ្ងៃព្រហស្បតិ៍នឹងប្រកាសក្រុមមេដឹកនាំកំពូលថ្មីៗដែលនឹងដឹកនាំប្រទេស សម្រាប់រយៈពេលមួយទសវត្សរ៍ខាងមុខ គឺ មួយថ្ងៃបន្ទាប់ពីសមាជរយៈពេល មួយសប្តាហ៍របស់ខ្លួនបញ្ចប់។
ការកំណត់ពេលវេលាដែលគេរំពឹងជាទូទៅនេះ ត្រូវបានបញ្ជាក់ដល់បុគ្គលិកយកព័ត៌មានសមាជកំពុងដំណើរការនៅក្រុងប៉េកាំង ដែលត្រូវបានធ្វើឡើងរាល់៥ឆ្នាំ ម្តង។ ប្រធានាធិតីចិន លោក ហ៊ូ ជីនតាវ ដែលកាន់អំណាច១០ឆ្នាំ ជាទូទៅត្រូវបានគេរំពឹងថានឹងផ្ទេរការគ្រប់គ្រងរបស់បក្សកំពុងកាន់អំណាចទៅឲ្យអនុប្រធានាធិបតីរបស់លោក គឺលោក លោក ស៊ី ជីនភីង។
ថ្នាក់ដឹកនាំ ដែលគេសម្រេចចិត្តក្នុងការតថ្លៃគ្នាសម្ងាត់រវាងក្រុមជាច្រើននៅក្នុងបក្ស នឹងត្រូវប្រកាសឲ្យពលរដ្ឋក្នុងប្រទេសដឹងនៅពេលដែលសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ការិយាល័យនយោបាយ បង្ហាញខ្លួនជាជួរ នៅមុខម៉ាស៊ីនថតនៅមហាសាលប្រជាជន នៅក្នុងក្រុងប៉េកាំង។ ក្រុមបុគ្គលិកបក្ស បានប្រាប់អ្នកយកព័ត៌មាន ថា គណៈកម្មាធិការអចិន្រ្តៃយ៍ថ្មី ដែលពេលនេះមានសមាជិក៩រូប នឹង«ជួបសារព័ត៌មាន»នៅថ្ងៃព្រ ហស្បតិ៍។ រហូតមកដល់នឹងពេលនេះ គណបក្សពុំទាន់បានបញ្ជាក់ជាផ្លូវនូវការកំណត់ពេលទេ។
No comments:
Post a Comment
yes