សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 1, 2012

ថ្នាក់ដឹកនាំ គណបក្ស សង្គ្រោះជាតិ ចុះបំពេញបេសកកម្មការងារគ្រប់ទីកន្លែង ក្នុងការផ្សព្វផ្សាយពីគោលនយោបាយ ដើម្បីទទួលបានការគាំទ្របន្ថែមពីពលរដ្ឋ


ជារៀងរាល់ថ្ងៃថ្នាក់ដឹកនាំរបស់គណបក្ស សង្គ្រោះជាតិ បានចុះទៅបំពេញបេសកកម្មការងារ របស់ខ្លួននៅគ្រប់ទីកន្លែង ដើម្បីធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស​ ក៏ដូច​ជា​ស្វែងរកការគាំទ្របន្ថែមទៀតពីប្រជាពលរដ្ឋ ។

គណបក្ស សង្គ្រោះជាតិ មានគោលនយោបាយច្បាស់លាស់ក្នុងការជួយលើកស្ទួយជីវភាពប្រ​ជា​​ពល​រដ្ឋ ការដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកំពុងតែជាប់គាំ ការរកការងារធ្វើជូនប្រជាពល​រដ្ឋ ការបញ្ចុះតម្លៃទំនិញនៅលើទីផ្សារគ្រប់ប្រភេទ ជាពិសេសតម្លៃប្រេង សាំង ជីកសិកម្ម និងអគ្គីសនី ការតំណើងប្រាក់ខែជូនមន្រ្តីរាជការគ្រប់ប្រភេទ ការតំឡើងប្រាកខែ​ជូនគ្រូ​បង្រៀន ក៏ដូចជាកម្មករ-កម្មការីនី និងការសើរើឡើងវិញ រាល់សប្បទានទាំងឡាយណាដែល​ធ្វើឲ្យខូចខាតប្រយោជន៏របស់ប្រជាពលរដ្ឋ និងការប្រគល់សងដីធ្លីជូនប្រជាពលរដ្ឋ​ដែល​បាត់​បង់ដោយការរំ​លោភបំពានយកពីក្រុមហ៊ុនឯកជន មន្រ្តីខិលខូចពុករលួយជាដើម និងការ​គ្រប់​គ្រងអន្តោប្រវេ សន៏ដោយខុសច្បាប់មិនឲ្យមានការហូរចូលដោយគ្មាន​ចំណាត់ការ​ដូចពេល​បច្ចុប្បន្ន រួមជា​មួយនិងការការពារបូរណៈភាពទឹកដី និងធ្វើការសើរើឡើងវិញចំពោះការ​បោះ​បង្គោលព្រំដែនដោយខុសច្បាប់ ដែលបានធ្វើឲ្យបាត់បង់ទឹកដីប្រទេសកម្ពុជា​ចូលទៅក្នុង​ទឹក​ដីប្រទេសយួនអស់ជាច្រើនរយ ពាន់ លានម៉ែត្រ រួមជាមួយនិងការរៀបចំ និងការសើរើបញ្ហា​មួយ​ចំនួន​​​ទៀត ដែលជាអទ្ធិភាពចំបងៗដែលត្រូវតែដោះស្រាយ​ ក្នុងនោះនៅមានបញ្ហាសិទ្ធិ​មនុស្ស ការគោរពលទ្ធិប្រជាធិបតេយ្យជាដើម ។



គណបក្ស សង្គ្រោះជាតិ គឺមានគោលជំហ៊រយ៉ាងរឹងមាំ ក្នុងការស្តានិងធ្វើឲ្យប្រទេសជាតិមាន ការរីកចំរើនឡើងវិញជាថ្មីម្តងទៀត នៅបន្ទាប់ពីប្រទេសកម្ពុជាមានការធ្លាក់ចុះលើគ្រប់វិស័យ រួមទាំងកិត្តិយស និងកេរ្តិ៏ឈ្មោះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន អស់រយៈពេល​ជាង​៣០កន្លងមកនេះ ហើយជ័យជំនះរបស់គណបក្ស សង្គ្រោះជាតិ នៅឆ្នាំ២០១៣ មិនមែនតែជា ជ័យជំនៈរបស់គណបក្ស សង្គ្រោះជាតិ តែមួយនោះទេ តែវាជាជ័យជំនៈដ៏ធំធេងរបស់ប្រជា​ពលរដ្ឋខ្មែរ និងប្រទេសកម្ពុជា ក្នុងការបានរើបំរះខ្លួនចេញរួចផុត ពីការគ្រប់គ្រងរបស់គណប​ក្សប្រជាជនលោក ហ៊ុន សែន ។

ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា បាននិងកំពុងតែជួបនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរក្រោមការ ដឹកនាំរបស់គណបក្សប្រជាជន ដែលមិនបានគិតគូរផលប្រយោជន៏ជាតិ និងប្រយោជន៏ប្រជា ពលរដ្ឋជាធំនោះ ហើយប្រសិនណា បើអ្នកស្នេហាជាតិ មិនមកសង្គ្រោះប្រទេសកម្ពុជាឲ្យបាន ទាន់ពេលវាលាទេនោះ មិនយូរឡើយប្រទេសជាតិរបស់យើងនិងធ្លាក់ទៅក្នុងរណ្តៅជ្រោះ​មរណៈជាក់ជាមិនខាន ដែលមិនអាចស្រោចស្រង់បានទេ ដែលទីបំផុតវាសនាប្រទេសកម្ពុជា និងប្រជាពលរដ្ឋ និងដូចជាកម្ពុជាក្រោមជាក់ជាមិនខាន ក្រោមនឹមត្រួតត្រាដោយយួនហា​ណូយ ។

សូមជំរាបជូនផងដែរថា លោក សម រង្ស៊ី ដែលជាប្រធានគណបក្ស សង្គ្រោះជាតិ ដ៏មានប្រជា ប្រិយភាព ដែលពេលនេះលោកកំពុងតែបំពេញបេសកកម្មការងារ នៅក្រៅប្រ​ទេសជាមួយ​និងអន្តរជាតិ បាននិងកំពុងតែមានការគាំទ្រពីអន្តរជាតិយ៉ាងខ្លាំង ក្នុងបេសកកម្ម របស់លោក​ស្វែង​រកការបង្រួមបង្រួមជាតិ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការ ការពារ​បូរ​ភាពទឹកដី ដើម្បីកុំឲ្យមានការរំលោភបំពានពីប្រទេសជិតខាង ក៏ដូចជាការស្វែង រកអន្តរា​គមន៏​ដើម្បីឲ្យលោកបានវិលចូលមកក្នុងប្រទេសកម្ពុជាវិញដោយគ្មានល័ក្ខណដើម្បី ដឹកនាំគណ​បក្ស សង្គ្រោះជាតិ ដោយផ្ទាល់ក្នុងការចូលឃោសនាបោះឆ្នោតនៅឆ្នាំ២០១៣ ដើម្បីប្រគួតប្រ​ជែង​ជា​មួយ​គណបក្ស​ប្រជាជន ដែលកំពុងតែកាន់អំណាចសព្វថ្ងៃ ។ ព្រោះប៉ូលនយោបាយ​នៅ​ក្នុងប្រទេសកម្ពុជា ក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣គឺមានតែពីរគត់ក្នុងការប្រគួរប្រជែងគ្នា ក្នុងតំណែងជានាយករដ្ឋមន្រ្តី គឺគណបក្ស សង្គ្រោះជាតិ ដែលមានលោក​សម រង្ស៊ី និង គណ​
បក្សប្រជាជនដែលមានលោក ហ៊ុន សែន ។

ជាមួយគ្នានេះផងដែរលោក សម រង្ស៊ី ក៏បាននិងកំពុងតែធ្វើការងារជាមួយអន្តរជាតិ ជាពិសេគឺ សហគមន៏អ៊ឺរ៉ុប ក្នុងការទាមទារដើម្បីឲ្យរដ្ឋាភិបាលធ្វើការផ្លាស់ប្តូរសមាសភាព គជប ចាប់​តាំង​ពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ដោយហេតុថា គជប ត្រូវបានគេដឹងថា តាំងពីថ្នាក់លើ​រហូតដល់ថ្នាក់ក្រោមគឺជាមនុស្សរបស់គណបក្សប្រជាជន ។ មួយទៀត គជប ក៏បាននិងកុំ ពុង​តែដើរតួរយ៉ាងសំខាន់ក្នុងការជួយរកសម្លេងឆ្នោតឲ្យគណបក្សប្រជាជនផងដែរ ដើម្បីធ្វើ​យ៉ា​ង​ណាឲ្យគណបក្សប្រជាជនឈ្នះរាល់ការបោះឆ្នោតគ្រប់អាណត្តិនោះ ។

ការខិតខំប្រឹងប្រែងរបស់លោក សម រង្ស៊ី បានធ្វើឲ្យអន្តរជាតិ ងាកមកមើលប្រទេសកម្ពុជា​ក្រោមការដឹកនាំដោយលោក ហ៊ុន សែន យ៉ាងយកចិត្តទុកដាក់ ដែលអ្នកកាន់​អំណាចសព្វថ្ងៃ​បាននិងកំពុងតែដឹកនាំប្រទេសតាមរបៀបផ្តាច់ការ ធ្វើឲ្យប្រជាពលរដ្ឋ និងប្រទេសជាតិ រស់​នៅ​រង​ទុក្ខវេទនារកទីបំផុតគ្មាននោះ ។

ក្នុងនោះអន្តរជាតិក៏បាននិងកំពុងតែរៀបចំវិធានការ ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាគោរពនូវលទ្ធិ​ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ឲ្យមានការបោះឆ្នោតដោយត្រឹមត្រូវស្រមតាមឆន្ទៈរបស់ ប្រជាពលរដ្ឋ និងជាពិសេសជាងនេះទៅទៀតនោះ គឺត្រូវតែបើកផ្លូវឲ្យលោក សម រង្ស៊ី បាន​វិលចូលមកក្នុងប្រទេសកម្ពុជាវិញដោយសុវត្ថភាព ដើម្បីដឹកនាំគណបក្ស សង្គ្រោះជាតិ សម្រាប់ចូលរួមការបោះឆ្នោតជាតិអាណត្តិទី៥ នៅថ្ងៃទី២៨​ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខ ។
ជាមួយគ្នានេះ នៅក្នុងប្រទេសវិញថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី គណបក្ស សិទ្ធិមនុស្ស ក៏​បាន​​​និងកំពុងតែធ្វើការទាមទារឲ្យរដ្ឋាភិបាកសព្វថ្ងៃព្រមបើកផ្លូវឲ្យលោក សម រង្ស៊ី វិលចូល​ក្នុងប្រទេសវិញផងដែរ ក៏ដូចជាទាមទារឲ្យមានការផ្លាស់ប្តូរសមាសភាព គជប ជាដើម ដូចអ្វី ដែលលោក សម រង្ស៊ី បាននិងកំពុងតែធ្វើនៅក្រៅប្រទេសយ៉ាងដូចច្នោះដែរ ។

គណបក្ស សង្គ្រោះជាតិ នៅបន្ទាប់ពីបានដាក់ចេញនូវគោលនយោបាយល្អៗ ច្បាស់លាស់
ក្នុងការជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងការការពារបូរណភាពទឹកដី គឺប្រជាពលរដ្ឋ​មានការគាំទ្រយ៉ាងខ្លាំងទាំងនៅក្រុងប្រទេស និងក្រៅប្រទេស ជាមួយគ្នានោះថ្នាក់ដឹកនាំរបស់ គណបក្ស សង្គ្រោះជាតិ ក៏បាននឹងកំពុងតែធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួន​យ៉ាង​សកម្មផងដែរ ដោយគ្មានពេលសំរាកឡើយ គឺបានចេញទៅគ្រប់តំបន់ទៅទូទាំងប្រទេស កម្ពុជា ។
សូមជំរាបផងដែរថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១២ លោកស្រី មូរ សុខហួរ និងលោក ប៉ុល ហំម បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅទីក្រុងតាកូម៉ា រដ្ឋវ៉ាសីនតោន សហរដ្ឋអាមេរិក ដើម្បីធ្វើការជំរាបជូននូវព្រឹត្តិការណ៏យោបាយថ្មី ដែលបាននិងកំពុង​តែកើត​មាននៅក្នុង​ប្រទេសកម្ពុជា ក៏ដូចជាអន្តរជាតិ ដែលទាក់ទងទៅនិងវត្តមានរបស់លោក សម រង្ស៊ី នៅអន្តរជាតិ ដែលបាននិងកំពុងតែទទួលការគាំទ្រយ៉ាងខ្លាំងនោះ ។

លោកស្រី មូរ សុខហួរ បានមានប្រសាសន៏ឲ្យដឹងថា គណបក្ស សង្គ្រោះជាតិ បាននិងកំពុងតែ មានប្រជាប្រិយភាព និងមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងខ្លាំង មិនត្រឹមតែនៅក្នុងប្រទេស​កម្ពុជានោះឡើយ ពោលគឺទីណាមានប្រជាពលរដ្ឋខ្មែររស់នៅ ទីនោះគឺមានការគាំទ្រគណ​បក្ស សង្គ្រោះជាតិ ។ ដោយហេតុថា ពួគគេបានមើលឃើញថា ប្រទេសកម្ពុជាបើពុំមាន​វត្ត​មាន​គណ​បក្ស សង្គ្រោះជាតិ ទេពិតជារលាយជាក់ជាមិនខាន ហើយពួកគាត់សូមសម្តែងការ គាំទ្រ និងសារទរដែលគណបក្ស សង្គ្រោះជាតិ បានកើតឡើងក្នុងឆាកនយោបាយប្រទេស កម្ពុជាបានទាល់ពេលវេលាបែបនេះ ។

ចំណែកឯលោក ប៉ុល ហំម វិញលោកបានមានប្រសាសន៏ឲ្យដឹងថា ដោយសារតែយើងដែល​ជាស្នេហាជាតិ មើលឃើញពីគ្រោះថ្នាក់របស់ប្រទេសជាតិបែបនេះហើយ ទើបបានសម្រេចរួម កម្លាំងអ្នកប្រជាធិបតេយ្យជាសម្លេងតែមួយ ដើម្បីជួយសង្គ្រោះប្រទេសជាតិ និងប្រជាពល​រដ្ឋ​កម្ពុជារបស់យើង ឲ្យបានទាន់ទាន់ពេលវេលា ព្រមទាំងការជួយសង្គ្រោះអ្វីៗជាច្រើនទៀត ដែលបាននិងកំពុងតែទទួលរងនូវការវិនាសអន្តររាយរន៏បន្តិចម្តងៗ ស្ទើតែវិនាសសាបសូន្យ ក្រោមស្នាដៃនៃការដឹកនាំរបស់គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃនេះ ។

សូមជំរាបជូនថា គណបក្ស សង្គ្រោះជាតិ គឺបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ធ្វើការសង្គ្រោះ ប្រទេសកម្ពុជា ធនធានធម្មជាតិ និងប្រជាពលរដ្ឋខ្មែរ ដែលបាន​និងកំពុងតែរងគ្រោះក្រោម ការ​ដឹកនាំរបស់គណបក្សប្រជាជន ។ ដូចនេះដើម្បីឲ្យការសង្គ្រោះជាតិ របស់គណបក្ស សង្គ្រោះជាតិ សង្គ្រោះបានដូចអ្វីដែលជាការរំពឹងទុក និងជាក្តីសង្ឃឹមរបស់យើងទាំងអស់គ្នា​សូមចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ឲ្យបានច្រើនឡើងបន្ថែមទៀត និងចូលរួម​បោះ​ឆ្នោតជូនគណបក្ស សង្គ្រោះជាតិ ទាំងអស់គ្នានៅឆ្នាំ២០១៣ ដែលមានរូបសញ្ញ « ព្រះអា​ទិត្យ​រះ » ព្រោះមានតែគណបក្ស សង្គ្រោះជាតិទេ ដែលជាក្តីសង្ឃឹមរបស់យើងទាំងអស់គ្នា និង​ប្រទេសជាតិរបស់យើង ៕ 

No comments:

Post a Comment

yes