សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 15, 2012

ភូមា​ដោះលែង​អ្នកទោស​ជា​ង​៤៥២​នាក់ មុន​ទស្សនកិច្ច​របស់​លោក​អូ​បា​ម៉ា​


អាជ្ញាធរ​ក្នុង​ប្រទេស​ភូមា​បាន​និយាយ​ថា អ្នកទោស​ប្រមាណ​ជាង​៤៥២​នាក់ នឹង​ត្រូវ​បាន​ដោះលែង​នៅមុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបា​ម៉ា​នៅ​ក្នុង​ប្រទេស​នេះ​។
អ្នកទោស​ផ្នែក​នយោបាយ​មួយ​ចំនួន​អាច​ស្ថិតនៅ​ក្នុង​ចំណោម​អ្នកទោស​ដែល​ត្រូវ​បាន​ដោះលែង​នោះ ប៉ុន្តែ​វា​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ថា​មាន​ចំនួន​ប៉ុន្មាន​នោះ​។
ក្រុម​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា មាន​អ្នក​ទោស​នយោបាយ​ចន្លោះ​៣០០​នាក់​បាន​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​ភូមា​។​

ទស្សនកិច្ច​របស់​លោក​អូ​បា​ម៉ា​គឺជា​លើក​ដំបូង​របស់​ប្រធានាធិបតី​អាមេរិក​ដែល​បាន​គ្រោងទុក​ក្នុង​ការ​លើក​ទឹក​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ភូមា​ក្នុង​ការ​បន្ត​កម្ម​វិធី​កំណែទម្រង់​ដែល​បាន​ចាប់​ផ្តើម​កាលពី​ឆ្នាំទៅ​៕

No comments:

Post a Comment

yes