សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 18, 2012

មេដឹកនាំ​អាស៊ាន ចុះហត្ថលេខា អនុម័ត​លើ​សេចក្តីថ្លែងការណ៍​អាស៊ាន ស្តីពី សិទ្ធិមនុស្ស


ភ្នំពេញ: ​បន្ទាប់ពី​ជួប​ប្រជុំ ដោយ​បិទទ្វារ ក្រោយ​ពី​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ មេដឹកនាំ​កំពូល​អាស៊ាន បាន​ចុះហត្ថលេខា លើ​សេចក្តីប្រកាស​ទីក្រុង​ភ្នំពេញ ស្តីពី ការអនុម័ត​លើ​សេចក្តីថ្លែងការណ៍​អាស៊ាន ស្តីពី សិទ្ធិមនុស្ស​។​

​ពិធី​ចុះហត្ថលេខា​រួម របស់​មេដឹកនាំ​កំពូល​អាស៊ាន ត្រូវបាន​ធ្វើឡើង កាលពី​ម៉ោង​ ១២ និង ៣០ នាទី ថ្ងៃត្រង់ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​សេចក្តីថ្លែងការណ៍​ភ្នំពេញ អំពី​ការអនុម័ត​សេចក្តីថ្លែងការណ៍ សិទ្ធិមនុស្ស អាស៊ាន ត្រូវបាន​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១២ ថា សេចក្តីថ្លែងការណ៍ ស្តីពី សិទ្ធិមនុស្ស អាស៊ាន ដែល​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន អនុម័ត​នោះ រៀបចំ​ដោយ​គណៈកម្មការ​អន្តររដ្ឋាភិបាល​របស់​អាស៊ាន អំពី​សិទ្ធិមនុស្ស​។​



​លោក ហោ ណាំហុង បាន​គូសបញ្ជាក់ថា "​ចំណុច​នេះ មាន​ការអត្ថាធិប្បាយ​ជាច្រើន ពិសេស​ពី​អង្គការ​សង្គម​ស៊ីវិល​ខ្លះ អំពី​បញ្ហា​សិទ្ធិមនុស្ស​នេះ​។ តែ​ខ្ញុំ​សូមបញ្ជាក់​ថា មុន​នឹង​រដ្ឋមន្ត្រីការបរទេស​ឯកភាព មុននឹង​ដាក់ជូន​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន អនុម័ត និង​ចុះ​ហត្តលេខា​លើ​សេចក្តីថ្លែងការណ៍​នេះ គឺ​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន បាន​ពិភាក្សា​ជាមួយ​សង្គម​ស៊ីវិល​របស់​អាស៊ាន ចំនួន​ច្រើន​លើក​ទៅហើយ នៅ​ប្រ៊ុយណេ​ក៏មាន នៅ​ហ្វីលីពីន​ក៏មាន មុន​នឹង​សំរេច​បាន​សេចក្តីថ្លែងការណ៍​នេះ​។ មិនមែន​ជា​ការ​អត្តនោម័ត​របស់​គណៈកម្មកា​រ​អន្តររដ្ឋាភិបាល​អាស៊ាន ស្តីពី សិទ្ធិមនុស្ស​"​។​

​យ៉ាងណាក៏ដោយ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​បន្ថែមថា "​ពិត​ហើយ សេចក្តីថ្លែងការណ៍​ស្តីពី​សិទ្ធិមនុស្ស​អាស៊ាន​នេះ មិន​បំពេញ​ចិត្ត​ទាំងស្រុង​របស់​NGO ខ្លះ សង្គម​ស៊ីវិល​ខ្លះ​។ ហើយ​ខ្ញុំ​សូមបញ្ជាក់ សេចក្តីថ្លែងការណ៍ ស្តីពី​សិទ្ធិ​មនុស្ស​នេះ មិនមែនជា​សេចក្តីថ្លែងការណ៍​របស់ NGO ឬ​របស់​សង្គម​ស៊ីវិល​ទេ​។ គឺជា​សេចក្តីថ្លែង​ការណ៍​​របស់​អាស៊ាន អំពី​សិទ្ធិមនុស្ស ដើម្បី​ឈាន​ទៅរក​ការពារ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព ឈានទៅរក​ការជំរុញ ឲ្យមាន​ការគោរព​សិទ្ធិមនុស្ស ឲ្យបាន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។ នេះ​ជា​ជំ​ហ៊ាន និង​លើក​ទី​១ ដែល​អាស៊ាន មាន​សេចក្តីថ្លែង​ការណ៍​នេះ​"​។​

​លោក ហោ ណាំហុង បាន​បន្ថែមថា "​ខ្ញុំ​យល់​ថា ជា​ការ​ល្អ​ណាស់​ហើយ ដែល​អាស៊ាន​មាន​ឯកសារ​ជា​ផ្លូវការ ឯកសារ​ចុះហត្ថលេខា និង​អនុម័ត​ដោយ​ថ្នាក់​ដឹកនាំ​កំពូល​របស់​អាស៊ាន នៅពេលនេះ​។ ហើយ​នេះ​ក៏​ជា​ជំ​ហ៊ាន​ទី​១ ទៅមុខទៀត​។ ក្នុងករណី​ទៅ​ថ្ងៃមុខ ពុំ​មាន​ការចាំបាច់ ក្នុងករណី​មាន​ការចាំបាច់ គណៈកម្មការ​អន្តររដ្ឋាភិបាល ស្តីពី សិទ្ធិមនុស្ស អាច​នឹង​ពិភាក្សាគ្នា​ទៀត អាច​ប្រជុំ​គ្នា អាច​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល ដើម្បី​កែលម្អរ​អត្ត​បទ​នេះ តទៅទៀត​"៕​

No comments:

Post a Comment

yes