សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 29, 2012

យីង​ឡាក់រួច​ផុត​​ការ​បោះ​ឆ្នោត​​មិន​ទុក​ចិត្ត, ថាក់​ស៊ីន​មិន​សប្បាយ​ចិត្ត

Thai_B

ក្រុង​បាងកកៈ រដ្ឋា​ភិ​បាល​ថៃ បានគេច​ផុត​ពីការ​បោះឆ្នោតសម្តែង​ការ​មិន​ទុក​ចិត្តមួយ ប៉ុន្មានថ្ងៃ​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ក្នុង​រាជធានីនេះ រវាង​ក្រុម​អ្នក​តវ៉ា និង​ក្រុម​ប៉ូលិស​ប្រឆាំង​កុបកម្ម​ នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ធំ​បំ​ផុត​ប្រឆាំង​នឹង​រដ្ឋ​ការ​អាយុ​១៦​ខែរបស់​នាយក​រដ្ឋ​មន្ត្រី លោក​ស្រី​យីង​ឡាក់ ស៊ីណាវ៉ាត់។
ប៉ុន្តែ​នាយក​រដ្ឋ​មន្ត្រី​ដែល​គេ​បណ្តេញ​ចេញ​ពី​អំណាច ត្រូវជា​បង​ប្រុស លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់ បាន​សម្តែង​ការ​មិន​ពេញ​ចិត្តនឹង​ប្រធាន​សភា និងអនុ​ប្រ​ធាន​សភាសម្រាប់ការ​បង្ហាញសមត្ថ​ភាព​នៅ​ក្នុង​ការ​ដេញ​ដោល​សម្តែង​ការ​មិន​ទុក​ចិត្ត​នោះទេ ថ្វី​បើ​លោកស្រីយីងឡាក់ និង​គណរដ្ឋ​មន្ត្រីថៃ បាន​គេច​ផុតពី​ការ​បោះ​ឆ្នោតនៅ​ដោយ​ងាយ​ស្រួលក្តី​។
យោង​តាមប្រ​ភព​គណ​បក្ស​ជាច្រើន​ឲ្យ​ដឹងថា​លោក​ថាក់​ស៊ីន បាន​និ​យាយថា ក្រុម​អ្នក​តំណាង​បក្ស​ភឿថៃ ដែល​បាន​ចូល​រួម​ក្នុង​ការ​ពិភាក្សា​ដេញ​ដោលនេះគឺ​ខ្សោយ​ពេក ជាពិសេសនៅ​ពេល​ដែល​តំណាង​រាស្ត្រ​បក្ស​ប្រ​ជាធិប​តេយ្យ លោក​ជូរីន ឡាក់​សាណាវីស៊ីត បានបូក​សរុប​រាល់​ការ​ចោទ​ប្រ​កាន់​របស់​បក្ស​ប្រ​ឆាំង​​កាល​ពី​រាត្រី​ថ្ងៃអង្គារ។

ក្រុម​តំណាងរាស្ត្របក្ស​ភឿថៃជាច្រើន ក៏បាន​បង្ហាញការ​យល់ស្របជាមួយ​ការ​រិះគន់​លោក​ថាក់ស៊ីន​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ផ្កាយ​រណប Skype ផងដែរ។
ក្រុម​អ្នក​ធ្វើ​ច្បាប់​ថៃ បាន​បោះ​ឆ្នោតក្នុង​សម្លេង​៣០៨​ទល់​នឹង​១៥៩​កាល​ពី​ថ្ងៃ​ពុធ ដើម្បី​ឲ្យ​លោក​ស្រី​យីង​ឡាក់​នៅបន្ត​កាន់​អំណាច បន្ទាប់​បី​ក្រុម​ប្រាំង​បាន​ចោទ​ប្រ​កាន់​លោក​ស្រី​ពី​បទ​បរាជ័យ​មិន​បង្ក្រាបលើ​អំពើ​ពុក​រលួយ។ ឧប​នាយក​រដ្ឋ​មន្ត្រី​មួយរូប និង​រដ្ឋ​មន្ត្រី​ពីររូប​ទៀត ក៏បាន​គេច​ផុតពី​ការ​បោះ​ឆ្នោត​សម្តែង​ការ​មិន​ទុក​ចិត្ត​នោះ​ដែរ។

No comments:

Post a Comment

yes