សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 29, 2012

អ្នកកាន់អំណាចសព្វថ្ងៃមិនបានដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដូចជាគណបក្ស សង្គ្រោះជាតិឡើយ ដោយសារតែពួគគេមិនបានយកចិត្តទុកដាក់ចំពោះរាស្រ្ត គិតតែពីអំណាចរបស់ខ្លួន


អ្នកកាន់អំណាចនៅប្រទេសកម្ពុជាសព្វថ្ងៃ មិនបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ជាប្រ ជាពលរដ្ឋ​និងជាតិជាធំនោះឡើយ ដោយគេគិតតែពីអំណាចរបស់ពួកគេជាធំ ចង់ពលរដ្ឋរស់​នៅលំបាកវេទនាយ៉ាងណាក៏ដោយនោះ ។

អ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃ គឺមិនបានចុះជាប់ដិតដល់ក្នុងការសួរសុខទុក្ខប្រជាពលរដ្ឋ​ដូច​ជាថ្នាក់ដឹកនាំរបស់គណបក្ស សង្គ្រោះជាតិឡើយ ដែលមួយថ្ងៃៗថ្នាក់ដឹកនាំរបស់គណ​បក្ស សង្គ្រោះជាតិ បានចេញទៅគ្រប់ច្រកល្ហកតាមបណ្តាខេត្តនានាទូទាំងប្រទេសដើម្បី ចុះ​ជួបជាមួយប្រជាពលរដ្ឋ ពិនិត្យមើលស្ថានភាពនៃការរស់នៅរបស់ពលរដ្ឋ តើពលរដ្ឋពួកគាត់​ចង់បានអ្វី ត្រូវការអ្វី ដែលជាតម្រូវការដ៏ចាំបាច់របស់ពួកគាត់ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បី​ យកបញ្ហានិងការចង់បានរបស់ពលរដ្ឋទាំងអស់នេះ មកគិតនិងដាក់ចេញជាគោល​នយោ​បាយ​របស់គណបក្ស សង្គ្រោះជាតិ និងគិតគូរដោះស្រាយជូនពួកគាត់​ភ្លាមៗដោយផ្ទាល់ទៅ​តាមលទ្ធភាពដែលអាចធ្វើទៅបាន ។


មួយវិញទៀតនៅឆ្នាំ២០១៣ក្រោយការទទួលបានជ័យជំនះលើការបោះឆ្នោតហើយនោះ គោលនយោបាយទាំងនេះនិងត្រូវដាក់ចេញភ្លាមៗជាអទិភាព ព្រោះវាជាតម្រូវការដ៏ចាំ បាច់​របស់ពលរដ្ឋ មិនដូចជាអ្នកដឹកនាំសព្វថ្ងៃ មិនបានស្វែងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ចាំ​តែស្រែកក្តែងៗដូចជាសត្វសេក ដែលមានពួកអាមីអាថោងជាអ្នករាយការណ៏ ធ្វើរបាយ​ការណ៏​ភូតភរ មិនពិតដើម្បីជាប្រយោជន៏របស់ខ្លួន ។

ជាមួយគ្នានោះប្រព័ន្ធនៃការគ្រប់គ្រងរបស់រដ្ឋាភិបាលសព្វថ្ងៃគឺមានភាពកុំសោយយ៉ាងខ្លាំង ព្រោះក្នុង​នាមជាថ្នាក់ដឹកនាំប្រទេសទាំងមូលមិនបានស្វែងយល់ពីតម្រូវការប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ ចាំតែទទួលរបាយការណ៏ពីកូនចៅខ្លួនតែប៉ុណ្ណោះ ដោយអង្គុយសំកុក ដេកអេះ​ក្បាលពោះនៅតែការិយាល័យ តែនៅពេលត្រូវការសម្លេងឆ្នោតពីប្រជាពលរដ្ឋបាន​ធ្វើដុត​ដៃ​ដុតជើង ក្នុងការចុះទៅជួបជាមួយប្រជាពលរដ្ឋសន្យានេះ សន្យានោះ ចែកនេះ ចែកនោះ ជូន​ពលរដ្ឋ តែនៅបន្ទាប់ពីពួកគេបោកប្រាស់ប្រជាពលរដ្ឋបានអំណាចហើយ គឺគេមិនដែលយក ចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋសូម្បីតែបន្តិច ។ អ្វីដែលបានរៀបរាប់មកខាងលើនេះ គឺជាកុំ​សោយរបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។

លោក កឹម សុខា អនុប្រធានគណបក្ស​ សង្គ្រោះជាតិ នៅថ្ងៃខាងមុខលោកបានមានប្រ​សាស​ន៏ឲ្យដឹងថា លោក ហ៊ុន សែន សព្វថ្ងៃគឺបាននិងកំពុងតែភ័យយ៉ាងខ្លាំង គឺភ័យនៅត្រង់ថា កិច្ច ការសុខទុក្ខរបស់ប្រជាពលរដ្ឋគឺលោក ហ៊ុន សែន មិនបានដឹង និងយល់ដូចជាថ្នាក់ដឹកនាំ​របស់គណបក្ស សង្គ្រោះជាតិឡើយ ។ ហើយបញ្ហាទាំងអស់នេះនិងត្រូវបានដោះស្រាយនៅ​ឆ្នាំ២០១៣ ព្រោះអ្វីដែលយើងបានសន្យាជាមួយប្រជាពលរដ្ឋ គឺយើងបានធ្វើជូនប្រជាពលរដ្ឋ ពិតប្រាកដ ដែលទាំងអស់នេះធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទៅលើកម្មវិធីគោលនយោបាយ របស់គណបក្ស សង្គ្រោះជាតិ ក្នុងនោះបញ្ហាកំពុងតែប្រឈម គឺនៅឆ្នាំ២០១៣នៅពេលយើង ឈ្នះឆ្នោតគណបក្ស សង្គ្រោះជាតិ និងធ្វើការតំឡើងប្រាក់ខែជូនមន្ត្រីរាជការគ្រប់ប្រភេទឲ្យ បានយ៉ាតិចចំនួនមួយលានរៀល តំឡើងប្រាក់ខែជូនកម្មករ-កម្មការរីនីដែលជាប្រាក់ខែគោល​យ៉ាងតិចចំនួនហុកសិបម៉ឺនរៀល ហើយចាស់ៗដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងគឺ​យើង​និង​ជូនដល់ពួកគាត់ក្នុងមួយខែចំនួបួនម៉ឺនរៀល ក្នុងនោះគណបក្ស​សង្គ្រោះជាតិក៏និងធ្វើការព្យា​បាល​ជំងឺជូនប្រជាពលរដ្ឋដោយមិនយកប្រាក់ថែមទៀតផង រីឯសិស្ស និស្សិត្ត គឺយើងមាន​គោល​នយោបាយផ្តល់ជាអាហារូបករណ៏ និងយើងរៀបចំកញ្ចប់ថវិការសម្រាប់ផ្តល់ជូនសិស្ស និស្សត្តក្រីក្រ ទាំងអស់ឲ្យពួកគាត់ខ្ចីដោយមិនគិតពីប្រាក់ការអ្វីឡើយដើម្បីឲ្យសិស្ស និស្សត្តិ ទាំងនោះ​មាន​ឪកាសក្នុងការសិក្សារៀនសូត្រដូចជាកូនអ្នកមានផងដែរ ។

លោក កឹម សុខា បន្តទៀតថា អ្វីដែលយើងបាននិងកំពុងតែធ្វើ និងដាក់ចេញនេះគឺនាយករដ្ឋ មន្រ្តីសព្វថ្ងៃមិនអាចធ្វើទៅបានទេ ដែលទាំងអស់នេះហើយធ្វើឲ្យពួកគាត់កំពុងតែភ័យ​នោះ ហើយលោក ហ៊ុន សែន ក៏លែងប្រកែកបានថា អ្វីដែលយើងសន្យាយើងធ្វើមិនបាននោះដែរ ។

អនុប្រធានគណបក្ស សង្គ្រោះជាតិ ទៅថ្ងៃខាងមុខបានមានប្រសាសន៏បន្តទៀតថា គណបក្ស សង្គ្រោះជាតិរបស់យើងគឺយើងនិងធ្វើឲ្យអស់ពីកម្លាំងកាយចិត្តរបស់យើងក្នុងការការពារទឹកដីរបស់យើង ជាតិយើង ដែលត្រូវបានបរទេសកំពុងតែរំលោភយកបន្តិចម្តងៗ ក៏ដូចជា​សង្គ្រោះ​ប្រជាពលរដ្ឋពីការគ្រប់គ្រងតាមរបៀបផ្តាច់ការដូចសព្វថ្ងៃ ដែលពលរដ្ឋជារៀងរាល់ថ្ងៃកំពុងតែ ស្រែកដង្ហើយហៅរកភាពយុត្តិធម៌ និងអ្នកស្នេហាជាតិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យមក​សង្គ្រោះ​ពួកគាត់នោះ ហើយអ្វីដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគឺគណបក្ស សង្គ្រោះ​ជាតិរបស់យើងនេះឯង ។

ដូចនេះយើងមិនត្រូវការរដ្ឋាភិ​បាលដែលដឹកនាំប្រទេសមានភាពកុំសោយឡើយ គឺយើងត្រូ​វ​ការ​រដ្ឋាភិបាលមួយដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសជាតិឲ្យមានការ​រីក​ចំរើន ប្រជាពលរដ្ឋរស់នៅក្នុងកំរិតជីវភាពមួយដ៏សមរម្យ និងជារដ្ឋាភិបាលដែលចេះគិតគូរ​ពី​សុខ​ទុក្ខ​របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ ដែលជារដ្ឋាភិបាលមិនរណបរបទេស ដើម្បីរក្សា​អំ​ណាចរបស់ខ្លួននោះ ។

អ្វីទាំងអស់នេះនៅបន្ទាប់ពីការរៀបរាប់មកខាងលើរបស់លោក កឹម សុខា ដែលជាអនុប្រធាន គណបក្ស សង្គ្រោះជាតិ នៅពេលខាងមុខអាចឲ្យយើងធ្វើការពិចារណាបានថា មានតែគណ បក្ស​ សង្គ្រោះជាតិទេ ដែលមានឧត្តមគតិជាតិក្នុងការយកចិត្តទុក្ខដាក់ចំពោះជាតិ និងប្រជា​ពលរដ្ឋនោះ ។ ដូច្នេះមានតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះដែលជាក្តីសង្ឃឹមរបស់ យើងទាំងអស់គ្នា និងប្រទេសជាតិយើង ៕


No comments:

Post a Comment

yes