សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 2, 2012

ភ្ញាក់​ផ្អើល​ពេល​ទូរទស្សន៍ CNC​ព្រម​ផ្សាយ​ភាពយន្ត​រឿង​បំផ្លាញ​ព្រៃឡង់

121102_7a
ទិដ្ឋ​ភាព​ការ​កាប់​ផ្តួល និង​ការ​ឈូស​បំផ្លាញ​ព្រៃ​ឈើ​នៅ​ព្រៃ​ឡង់​ នៅ​ក្នុង​ខ្សែ​ភាព​យន្ត​​​​

ភ្នំពេញៈ ជា​ការ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដែល​ស្ថានីយ​ទូរទស្សន៍​គាំទ្រ​រដ្ឋាភិបាល ស៊ីអិនស៊ី (CNC) បាន​យល់​ព្រម ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត​មួយ ដែល​បង្ហាញ​ការ​ពិត ពី​ផល​ប៉ះ​ពាល់ នៃ​ការ​កាប់​បំផ្លាញ​ព្រៃឡង់ ដែល​ក្រុម​អ្នក​ភូមិ​ចំនួន ៤ ខេត្ត រស់​នៅ​ជុំវិញ​តំបន់​ព្រៃ​ស្រោង​មួយ​នេះ បាន​ធ្វើ​ការ​តវ៉ា​យ៉ាង​ក្តៅ​គគុក ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។
ខ្សែ​ភាពយន្ត​របស់ លោក Allan Michaud ដែល​ជា​អ្នក​ថត​ខ្សែ​ភាពយន្ត​អភិរក្ស មាន​ចំណង​ជើង​ថា «ប្រទេស​កម្ពុជា៖ ព្រៃ ទឹក ជីវិត» នឹង​ត្រូវ​ចាក់​ផ្សាយ​នៅ​ទូរទស្សន៍ ស៊ី​អិន​ស៊ី នៅ​វេលា​ម៉ោង ១ និង ៣០ នាទី ថ្ងៃ​អាទិត្យ​ខាន​ស្អែក​នេះ។ វា​ជា​ខ្សែ​ភាពយន្ត ដែល​លោក Allan Michaud មាន​គោល​បំណង​ពន្យល់​អំពី​ផល​វិបាក​ដ៏​អាក្រក់ នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ នៅ​ព្រៃឡង់ ឲ្យ​រដ្ឋាភិបាល និង​សាធារណ​ជន​បាន​ដឹង​ដោយ​ពុំ​មាន​ការ​ប្រឈម​ត​ទល់​គ្នា​ឡើយ។ លោក​ឲ្យដឹង​ថា៖ «វា​ជា​ការ​ភ្ញាក់​ផ្អើល​ដ៏​រីក​រាយ​មួយ ដែល​ទូរទស្សន៍​ឆ្លើយ​ថា​បាន។ វា​ជា​ការ​រៀបចំ​យូរ​មក​ហើយ ប៉ុន្តែ​យើង​មិន​អាច​ច្បាស់​ថា គេ​នឹង​ចាក់​ផ្សាយ​វា​ឡើយ»។ លោក​បន្ត​ថា៖ «នេះ​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ ចំពោះ​អ្វី​ដែល​យើង​កំពុង​មើល​ឃើញ​នៅ​ព្រៃឡង់ គឺវា​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស»។

លោក ឆាយ សុផល និពន្ធ​នាយក នៃសារ​ព័ត៌មាន Cambodia News បាន​ថ្លែង​ថា លោក​មិន​បាន​មើល​ខ្សែ​ភាពយន្ត​នោះ​ឡើយ ប៉ុន្តែ​ថា ជា​ទូទៅ កម្មវិធី​ក្នុង​បណ្តាញ​ទូរទស្សន៍​គាំទ្រ​រដ្ឋាភិបាល ដក​ចេញ​នូវ​កម្ម​វិធី ដែល​អាច​ផ្ទុយ​នឹង​មនោគម​វិជ្ជា របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច។ លោក​បាន​បន្ត​ថា៖ «ពិត​ហើយ ដូច​ដែល​ខ្ញុំ​បាន​លើក​ឡើង ចំណុច​សំខាន់ គឺ​ត្រូវ​ពិនិត្យ​មើល​ចក្ខុវិស័យ​របស់​ទូរទស្សន៍។ ប្រសិន​បើ​ម្ចាស់​ទូរទស្សន៍ ជិត​ស្និទ្ធ​នឹង​រដ្ឋាភិបាល ខ្ញុំ​គិត​ថា ខ្លឹម​សារ​ព័ត៌មាន ដែល​ផលិត​ដោយ​ទូរ​ទស្សន៍​នោះ ពួកគេ​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​គោល​នយោបាយ​រដ្ឋាភិបាល​ឡើយ»។
ប្រើប្រាស់​ពាក្យ​សាមញ្ញ និង​ច្បាស់ៗ ខ្សែ​ភាពយន្ត​របស់​លោក Michaud ពន្យល់​អំពី​ថា តើការ​កាប់​បំផ្លាញ​ព្រៃឡង់ នៅ​ទី​ជម្រាល​ស្ទឹង​សែន និង​ស្ទឹង​ជីនិត នឹង​មាន​ផល​ប៉ះពាល់​ជា​ច្រើន មក​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ធនធាន​បរិស្ថាន និង​ភាព​ចុះ​សម្រុង​សង្គម តាម​រយៈ​ការ​កាត់​បន្ថយ​លំហូរ​ទឹក ទៅ​ក្នុង​ទន្លេ​យ៉ាង​ដូចម្តេច?
ខ្សែភាពយន្ត បាន​ពន្យល់​ថា ផល​ប៉ះពាល់ នឹង​មាន​ក្នុង​វិស័យ​ជល​ផល ដោយ​សារ​ការ​កើន​ឡើង នៃ​កម្រិត​ជាតិ​ប្រៃ ក្នុង​វិស័យ​កសិឧស្សាហ​កម្ម តាម​រយៈ​ការ​បន្ថយ​ជីវជាតិ​ក្នុង​ដី និង​ចំពោះ​ការ​គ្រោង​វិនិយោគ ៤៨៦ លាន​ដុល្លារ​អាមេរិក លើ​ហេដ្ឋារចនា​សម្ព័ន្ធ​ធារា​សាស្រ្ត ព្រោះ​ដី​ល្បាប់​នឹង​ធ្វើ​ឲ្យ​ស្ទះ​ទំនប់ និង​ប្រឡាយ ដោយ​កាត់​បន្ថយ​អាយុ​កាល​របស់​ទំនប់ និង​ប្រឡាយ។
អ្នកភូមិនឹង ត្រូវ​ជីក​កាន់​តែ​ជ្រៅ​ទៅៗ ដើម្បី​រក​ទឹក​ប្រើ​ប្រាស់ គឺ​ខ្សែ​ភាព​យន្ត បង្ហាញ​ឧទាហរណ៍ នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ពី​មុន នៅ​ខេត្ត​បាត់ដំបង ដោយ​អ្នក​ដែល​ធ្វើ​សម្ភាសន៍ ប្រាប់​ទស្សនិក​ជន​ថា ពួកគេ​ត្រូវ​ជីក ពីរ ៣០ ទៅ ៤០ ម៉ែត្រ ដើម្បី​ដល់​ប្រភព​ទឹក គឺ​ជា​ជម្រៅ​ជ្រៅ​បំផុត សម្រាប់​អណ្តូង​ទឹក។ គំនូរ​ជីវចល 3D ក្នុង​ខ្សែ​ភាព​យន្ត បង្ហាញ​ថា ​អាង​ធម្មជាតិ ដែល​កាត់​បន្ថយ​បម្រែ​បម្រួល​អាកាស​ធាតុ តាម​រដូវ នឹង​ត្រូវ​បំផ្លិច​បំផ្លាញ ដោយ​សារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដោយ​ទឹក​ហូរ​ច្រោះ មិន​ជ្រាប​ចូល​ផ្ទៃ​ទឹក ដើម្បី​ផ្តល់​ជា​អាង​បញ្ចេញ​ទឹក​យឺតៗ ក្នុង​អំឡុង​គ្រោះ​រាំង​ស្ងួត និង​ស្រូប​យក​ទឹក​ក្នុង​អំឡុង​គ្រោះ​ទឹក​ជំនន់។
ចុងក្រោយ ខ្សែ​ភាពយន្ត​លើក​ឡើង​ពី​បញ្ហា​ចលាចល​សង្គម ពី​ភូមិ​នានា ក្នុង​តំបន់​នោះ ដែល​កំពុង​មើល​ឃើញ​ធនធាន​ធម្មជាតិ ដែល​ពួកគេ​បាន​អាស្រ័យ​ផល ទទួល​រង​ការ​បំផ្លិច​បំផ្លាញ ហើយ​ដើមឈើ ពួកគេ​ត្រូវ​បាន​ទិញ​យក ឬ​ក៏​លួច ដែល​នេះ​បង្ក​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ដូច​ជា ការ​តវ៉ា​ពាក់​រូប​សញ្ញា និង​គូស​មុខ​ប្លែកៗ ដែល​បាន​រៀបចំ​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។
លោក Michaud អ្នក​អភិរក្ស​ជើង​ចាស់ដែល​មាន​បទ​ពិសោធ​ប្រហែល ១២ ឆ្នាំ ក្នុង​ព្រៃ​ទូទាំង​ប្រទេស​កម្ពុជា​ពុំ​មាន​គោល​បំណង​ធ្វើ​ឲ្យ​ជន​ណា ម្នាក់​មួរមៅ​ទេ។ ប៉ុន្តែ លោក​បាន​ថ្លែង​ថា ​លោក​តក់​ស្លត់​យ៉ាង​ខ្លាំង ដោយសារ​អត្រា​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដែល​លោក​បាន​ជួប​នៅ​ព្រៃឡង់ និង​ព្រៃ​ដទៃ​ទៀត ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ហើយ​លោក ចង់​ប្រាប់​បញ្ហា​ទាំង​នេះ តាម​ផ្លូវ​ការ​ទូត ដល់​អ្នក​កាន់​អំណាច​ថ្នាក់​ខ្ពស់។ លោក​បញ្ជាក់​ថា៖ «តំបន់​ទាំង​នោះ ជា​តំបន់​ធំ [ទី​ជម្រក​អភិរក្ស​សត្វ​ព្រៃ] គូលេន​ព្រហ្ម​ទេព។ តំបន់​ភាគ​ច្រើន ​នៃ​គូលេន​ព្រហ្ម​ទេព បាន​លក់​រួច​ហើយ ឥឡូវ​នេះ។ ៩៥ ភាគរយ នៃ​ទី​ជម្រក​សត្វ​ព្រៃ​ស្នួល​ក៏​បាន​លក់​រួច​ហើយ​ដែរ»។
ដីសម្បទាន សេដ្ឋកិច្ច ដ៏​ចម្រូង​ចម្រាស​បំផុត ក្នុង​តំបន់​ព្រៃឡង់ គឺ​ដី​សម្បទាន​ទំហំ ៦០៤៤ ហិកតា ដែល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​វៀតណាម CRCK ជា​ក្រុម​ហ៊ុន ដែល​អ្នក​ភូមិ​នៅ​ទី​នោះ បាន​ចោទ​ថា បាន​ប្រើ​មធ្យោបាយ​ហិង្សា និង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់។
លោកស្រី កែវ អូម៉ាលីស អនុប្រធាន​នៃ​នាយក​ដ្ឋាន​សត្វ​ព្រៃ នៃ​រដ្ឋបាល​ព្រៃ​ឈើ ដែល​ជា​មនុស្ស​សំខាន់ សម្រាប់​ការ​ចរចា លើ​ការ​បង្កើត​អាង​កាបូន កាល​ពីថ្ងៃ​ពុធ បាន​បដិសេធ​មិន​ពិភាក្សា​ថា តើ​ការ​បង្កើត​តំបន់​អភិរក្ស មាន​វឌ្ឍនភាព​ដល់​ណាទេ។
លោក ហ៊ុយ វណ្ណៈ នាយក​ផ្នែក​ព័ត៌មាន​ពាណិជ្ជកម្ម នៃ​ក្រុមហ៊ុន Cambodia Broadcasting Service ​ដែល​ជា​ក្រុមហ៊ុន​មេ ទទួល​បន្ទុក​ស៊ីអិស៊ី បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា លោក​មិន​ទាន់​បាន​មើល​ខ្សែ​ភាពយន្ត​នៅ​ឡើយ​ទេ ដូច្នេះ លោក​មិន​អាច​ផ្តល់​ការ​អត្ថាធិប្បាយ​បាន​ឡើយ។ លោក​បាន​បន្ត​ថា៖ «​ពី​មុន​យើង​ធ្លាប់​ផ្សាយ​រឿង​និយាយ​អំពី​សហគមន៍​ព្រៃឡង់ ដែល​ធ្វើ​ការ​តវ៉ា​នៅសួន​សេរីភាព ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ព័ត៌មាន​អំពី​ខ្សែ​ភាពយន្ត​នេះ​ទេ»។
កាលពីខែសីហា ភ្នំពេញ ប៉ុស្តិ៍ បាន​រាយការណ៍​ថា ដីសម្បទាន​សេដ្ឋកិច្ច​ទំហំ​សរុប​ជាង ៤ ម៉ឺន ហិកតា នៅ​តំបន់​ស្នូល ក្នុង​ព្រៃឡង់ ត្រូវ​បាន​លុប​ចោល​ដោយ​រដ្ឋាភិបាល ប៉ុន្តែ​មាន​ការ​ចោទ​សួរ​ថា តើ​ដី​សម្បទាន​ទាំង​នោះ​ពិត​ជា​មាន​នៅ​ទី​នោះ​តាំងពី​ដំបូង ឬ​ក៏​យ៉ាង​ណា៕ 

No comments:

Post a Comment

yes