សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 12, 2012

ជនជាតិ​ដើម​ភាគ​តិច​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​រើសអើង

តំណាង​ជនជាតិ​ដើម​ភាគ​តិច​ព្នង កួយ និង សួយ ធ្វើ​សន្និសីទ​កាសែត
 នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១២

តំណាង​ជនជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​ក្រុម បើក​សន្និសីទ​កាសែត​ដ៏​កម្រ​មួយ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​បង្ហាញ​ឲ្យ​ដឹង​អំពី​វប្បធម៌ និង​ប្រពៃណី​រស់​នៅ​របស់​ខ្លួន​នៅ​ភាគ​ឦសាន​កម្ពុជា ជៀសវាង​ការ​យល់​ច្រឡំ ឬ​មិន​យល់​ចំពោះ​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគ​តិច​កន្លង​មក។
ជន​ជាតិ​ដើម​ភាគ​តិច​ទាំង​នោះ មាន​ដូចជា ព្នង សួយ កួយ និង ចារ៉ាយ ជាដើម។
តំណាង​ជនជាតិ​ដើម​ភាគ​តិច​នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ បាន​ប្រកាស​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ អ្នក​នយោបាយ និង​មហាជន​នានា បញ្ឈប់​ការ​រើសអើង ឬ​ប្រមាថ​មើល​ងាយ​ចំពោះ​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា ដោយសារ​តែ​ការ​ប្រមាថ​នោះ​បាន​ធ្វើ​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច និង​ព្រលឹង​ដូនតា​ទទួល​នូវ​ការ​ឈឺ​ចាប់ និង​មិន​សប្បាយ​ចិត្ត​ឡើយ។
ជនជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​នាក់​មក​ពី​ខេត្ត​រតនគិរី ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ស្ពឺ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​មណ្ឌលគិរី បាន​មក​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​បង្ហាញ​ឲ្យ​ដឹង​អំពី​វប្បធម៌ និង​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា។

ការ​បង្ហាញ​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ ប្រៀប​ប្រដូច​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា និង​តំណាង​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ ទៅ​នឹង​ជនជាតិ​ដើម​ភាគ​តិច​ព្នង ថា​ជា​មនុស្ស​ព្រៃផ្សៃ។ ក្រោយ​មក​លោក ឈាង វុន បាន​សុំ​ទោស​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ក្នុង​សភា​ជាតិ កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ កន្លង​ទៅ​នេះ។
តំណាង​ជនជាតិ​ដើម​ភាគ​តិច​ព្នង ឈ្មោះ បែល បឹល មក​ពី​ខេត្ត​មណ្ឌលគិរី បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​ថា ជនជាតិ​ដើម​ភាគ​តិច​ត្រូវ​ការ​ផ្សះផ្សា​របួស​ផ្លូវ​ចិត្ត​តាម​បែប​ប្រពៃណី​នៅ​ពេល​ឆាប់ៗ​នេះ៖ «ធ្វើ​នោះ​ប៉ះពាល់​យ៉ាង​ជ្រៅ​ដែរ។ មូលហេតុ​អី​ប៉ះពាល់​យ៉ាង​ជ្រៅ វាយ​តម្លៃ​ថា ព្នង​កាច​សាហាវ មិន​កាច​សាហាវ​ស្អី បញ្ហា​នេះ​គាត់​តំណាងរាស្ត្រ​ហើយ»
ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​យុវជន​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ខេត្ត​មណ្ឌលគិរី អ្នកស្រី យុ ម៉ាណេ អាយុ ៣៣​ឆ្នាំ បាន​មាន​ប្រសាសន៍​ថា ការ​ទាមទារ​ឲ្យ​បញ្ឈប់​ការ​រើសអើង​លើ​ជន​ជាតិ​ដើម​ភាគ​តិច​នេះ មិន​មែន​ស្ថិត​ក្រោម​ការ​ញុះញង់ ឬ​ពាក់ព័ន្ធ​រឿង​នយោបាយ​ទេ៖ «ឯកឧត្ដម​ក៏​បាន​ធ្វើ​ការ​សុំ​អធ្យាស្រ័យ ឬ​ក៏​សុំ​ទោស​ដល់​ពួក​ខ្ញុំ​ជា​សាធារណៈ​នៅ​ក្នុង​អង្គ​សភា​កាល​ពី​ថ្ងៃ​ទី​៦ រួច​ហើយ។ ការ​សុំ​នេះ​ក៏​ដូច​តាម​អ្វី​ដែល​ខ្ញុំ​បាន​ស្នើ​ទៅ​គាត់​ដែរ»
ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សំរាប់​សហគមន៍ លោក គិត ទូ ដែល​តាម​ដាន​ករណី​នេះ បាន​មាន​ប្រសាសន៍​ថា ការ​ផ្សះផ្សា និង​ការ​ឈប់​រើស​អើង​គឺ​ជា​ការ​ចាំបាច់៖ «នាំ​មក​ឲ្យ​មាន​ការ​ទទួល​ស្គាល់​គ្នា ឲ្យ​ការ​រួម​រស់​នៅ​ក្នុង​សន្តិភាព​ជាមួយ​គ្នា រវាង​ជាតិពន្ធុ​ទាំង​អស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា»
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ឈាង វុន បាន​ទេ នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ប៉ុន្តែ​លោក ឈាង វុន ធ្លាប់​បាន​សន្យា​ថា នឹង​ធ្វើ​ការ​សុំ​ទោស​តាម​បែប​ប្រពៃណី​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ភ្នំ​ដោះ​ក្រមុំ ខេត្ត​មណ្ឌលគិរី នៅ​ពេល​វេលា​សមរម្យ​មួយ។
បទ​បង្ហាញ​របស់​តំណាង​ជនជាតិ​ដើម​ភាគ​តិច​បាន​ឲ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា មាន​ជនជាតិ​ដើម​ភាគ​តិច​សរុប​ចំនួន​ជិត ២​សែន​នាក់ (១៩៧.០០០) ចែក​ជា ២៤​ក្រុម នៅ​ខេត្ត​ចំនួន ១៥។
មុខ​របរ​របស់​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ គឺ​ពឹង​ផ្អែក​លើ​ព្រៃ​ធម្មជាតិ​ទាំង​ស្រុង ដូចជា​បាញ់​សត្វ ធ្វើ​ស្រែ​ចំការ​វិល​ជុំ ដាំ​ល្ង ដាំ​សណ្ដែក និង​ចាប់​ត្រី​ជាដើម។
តំណាង​ជនជាតិ​ដើម​ភាគ​តិច​បាន​បញ្ជាក់​ថា ពាក្យ​សំដី​ប្រមាថ​មើល​ងាយ​កន្លង​មក​ដែល​មិន​អាច​ទទួល​យក​បាន​នោះ មាន​ដូចជា ពាក្យ​ថា ព្រៃផ្សៃ​ដូច​ព្នង ល្ងង់​ខ្លៅ​ដូច​ព្នង ព្នង​ស៊ី​កូន​ឯង ព្នង​ប្រហោង​ដើម​ទ្រូង ព្នង​ដុះ​កន្ទុយ និង​ព្នង​យក​មនុស្ស​ចាស់​ដាក់​លើ​ដើម​ឈើ ហើយ​អង្រួន​ឲ្យ​ជ្រុះ​ដើម្បី​គោះ​គង​សប្បាយ​ជាដើម។
តំណាង​ជនជាតិ​ដើម​ភាគ​តិច​ព្នង ឈ្មោះ បែល បឹល បាន​បញ្ជាក់​ថា ពាក្យ​សំដី​ទាំង​នេះ​មិន​ពិត​ដូច​ប្រពៃណី​របស់​ជន​ជាតិ​ដើម​ភាគ​តិច​នោះ​ទេ។ ជនជាតិ​ដើម​ភាគ​តិច​ក៏​មាន​បេះដូង និង​សេចក្ដី​ថ្លៃថ្នូរ​ដែរ៕

No comments:

Post a Comment

yes