យ៉ាងហោចណាស់ប្រជាពលរដ្ឋប្រមាណ ១០០ គ្រួសាររស់នៅភូមិសំរ៉ង ឃុំសំរ៉ង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននាំគ្នាធ្វើដំណើរទៅកាន់ទីតាំងបាតខ្ទះដើម្បីបង្កបង្កើនផលរាប់សិបឆ្នាំមកហើយប៉ុន្តែនៅពេលថ្មីៗនេះមានកម្លាំងយោធាមួយក្រុមបានដាក់កុងត្រូលហាមឃាត់ មិនឲ្យពួកគាត់ទៅ ដាំដុះដំណាំដោយគ្មានហេតុផល ហើយប្រជាពលរដ្ឋបានប្តឹងពីករណីនេះទៅអាជ្ញាធរមូលដ្ឋាន ឲ្យជួយ ដោះស្រាយ ប៉ុន្តែគ្មាននរណាធ្វើដឹងឮនោះឡើយ។
តំណាងប្រជាពលរដ្ឋបានឲ្យដឹងថាយោធាមួយក្រុមដែលដាក់កុងត្រូលបង្កើតប៉ុសិ៍្ត បិទផ្លូវហាមឃាត់មិនឲ្យពួកគាត់ចូលទៅតំបន់បាតខ្ទះ ស្ថិតក្នុងឃុំត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ដែលជាទីតាំងដីចម្ការពួកគាត់ធ្លាប់បង្កបង្កើនផលគឺជារឿងមិនត្រឹមត្រូវដែលមាន លោក សម ចរិយា ហៅចាក់ ជាមន្ត្រីយោធានិងមានគូកនរបស់គាត់ផ្សេងទៀត មិនដឹងមកពីអង្គភាពណាទេ ។ ប្រជាពលរដ្ឋបានសម្តែងការភ្ញាក់ផ្អើលចំពោះសកម្មភាពដែលមន្ត្រីយោធាទាំងនោះបានដាក់កុងត្រូល បិទផ្លូវមិនឲ្យពួកគាត់ចូលទៅបង្កបង្កើនផលនៅលើទីតាំងដីដែលពួកគាត់បានកាន់កាប់អាស្រ័យផលជា ច្រើនឆ្នាំមកហើយ។
ប្រជាពលរដ្ឋបានអះអាងទៀតថាតាំងពីឆ្នាំ២០០០មកម្ល៉េះ ប្រជាពលរដ្ឋជាង១០០គ្រួសារ បានកាន់កាប់លើដីជាច្រើនហិកតាដែលស្ថិតនៅតំបន់បាតខ្ទះដោយមានលិខិតទទួលស្គាល់កាន់កាប់ ដីធ្លី ពីសំណាក់អាជ្ញាធរមូលដ្ឋានផងដែរ ។ ប្រជាពលរដ្ឋបានអះអាងថា លោក មេឃុំសំរុង ឈ្មោះ គង់ យាន ធ្លាប់បានចេញលិខិតកាន់ កាប់ដីធ្លី ឲ្យប្រជាពលរដ្ឋជាង១០០គ្រួសារនោះបាន ប្រើប្រាស់អាស្រ័យផលមិនដែលមានបញ្ហាអ្វីកើតឡើងទេ ទើបតែពេលនេះស្រាប់តែមានកម្លាំង យោធាមករារាំងពួកគាត់ដោយមិនមានហេតុផល។
បើតាមការអះអាងរបស់ប្រជាពលរដ្ឋកម្លាំងយោធាទាំងនោះមិនដឹងមកពីណាទេ ហើយពួក គេបានទទួលបញ្ជាពីអភិបាលរងស្រុកស្ទឹងហាវ ឈ្មោះ ឆាយ សុគន្ធដា និងលោកអភិបាលរងស្រុក ព្រៃនប់ ឈ្មោះ ណុប ភាន ហើយគេមិនដឹងពីមូលហេតុច្បាស់លាស់នៃការហាមឃាត់មិនឲ្យប្រជា ពលរដ្ឋទៅបង្កបង្កើនផលនោះទេ ។ ប្រជាពលរដ្ឋមានតែដីស្រែចម្ការតិចតួចសំរាប់បង្កបង្កើនផល ហើយពេលមន្ត្រីយោធាហាមឃាត់ពួកគាត់ដូច្នេះមិនដឹងជាពួកគាត់មានអ្វីសំរាប់បង្កបង្កើនផលទ្រទ្រង់ជីវភាពនោះទេ។
ប្រជាពលរដ្ឋបានសំណូមពរឲ្យលោកអភិបាលខេត្តព្រះសីហនុ ជួយមើលករណីនេះជាបន្ទា ន់ ព្រោះការហា មឃាត់មិនឲ្យប្រជាពលរដ្ឋចូលទៅកាន់កាប់អាស្រ័យផលលើដីទាំងនោះអាចចាត់ទុ កជាការខុសឆ្គង ដោយសារតែដីដែលគាត់បានកាន់កាប់អាស្រ័យផលនោះមានការចេញលិខិត ទទួលស្គាល់ ពីអាជ្ញាធរមូលដ្ឋានយ៉ាងត្រឹមត្រូវ ហើយរឿងដែលសំខាន់បំផុតនោះពួកគាត់បានកាន់កាប់ដីទាំងនោះជា ច្រើនឆ្នាំមកហើយមិនដែលមានអ្វីកើតឡើងទេ ទើបតែពេលនេះមានមន្ត្រីយោធាមកដាក់កុង ត្រូលហាមឃាត់ប្រជាពលរដ្ឋមិនឲ្យទៅបង្កបង្កើនផលដោយគ្មានការជូនដំណឹងជាមុន៕
No comments:
Post a Comment
yes